បរទេស៖ នៅសប្តាហ៍នេះទីប្រឹក្សាផ្ទាល់ទទួលបន្ទុកកិច្ចការងារសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានចាប់ផ្តើមធ្វើការស្ទាបស្ទង់ទៅលើសំណើមួយដែលធ្វើឡើងដោយក្រុមហ៊ុនចិនក្នុងការទិញយករោងចក្រផលិតបន្ទះឈីបកំព្យូទ័រមួយដ៏ធំបំផុតនៅក្នុងចក្រភពអង់គ្លេស។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយថា លោកបានស្នើទៅលោក Sir Stephen Lovegrove រួចហើយដើម្បីពិនិត្យពិច្ច័យទៅលើសំណើសុំទិញយករោងចក្រ Newport Wafer Fab ពីសំណាក់ក្រុមហ៊ុនរបស់ចិន Nexperia។

Nexperia ជាក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន និងស្ថិតនៅក្រោមចំណុះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Wingtech ។ បច្ចុប្បន្ន វាមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសហូឡង់ និងកំពុងដំណើរការអាជីវកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។ លោកសាស្ត្រាចារ្យ Dr. Drew Nelson ជាប្រធានរោងចក្រ Newport Wafer Fab ដែលនឹងត្រៀមចាកចេញពីតំណែងទៅហើយនោះបាននិយាយថា កិច្ចព្រមព្រៀងនៃការទិញលក់រោងចក្រនេះគឺត្រូវតែធ្វើឡើងដើម្បីធានាទៅដល់អនាគតរបស់ខ្លួន ជាពិសេសនៅក្នុងប្រតិបត្តិការផលិតបន្ទះឈីបនេះតែម្ដង។ កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុនចិនមួយនេះទទួលរងនូវសំពាធមួយចំនួនពាក់ព័ន្ធទៅនឹងកិច្ចការងារពាណិជ្ជកម្មរវាងរដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិកក្រោមអាណិត្តរបស់លោកប្រធានាធិបតី Donald Trump ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះស្ថានការណ៍ត្រូវបានប្រែប្រួលក្រោយពេលអំណាចនៃការគ្រប់គ្រងសហរដ្ឋអាមេរិកកំពុងស្ថិតនៅជាមួយនឹងប្រធានាធិបតីអាណត្តិថ្មី លោក Joe Biden ហើយអង់គ្លេសក៏បានចាកចេញពីប្លុកអឺរ៉ុបជាផ្លូវការរួចទៅហើយដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content