ប៊ុលហ្គារី ទទួលបានកញ្ចប់ថវិកាជំនួយទី៣ ប្រមាណជា ១.៧៣ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៥

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានប៊ុលហ្គារី Novinata កាលពីថ្ងៃអាទិត្យកន្លងទៅនេះបានចេញផ្សាយថា រដ្ឋាភិបាលទីក្រុង Sofia ទើបតែបានទទួលបានភ្លើងខៀវដើម្បីបើកយកមូលនិធិកញ្ចប់ទី៣ សម្រាប់ឆ្នាំ២០២៥នេះ ពីគម្រោងផែនការស្តារ និងបង្កើនភាពធន់ ដែលហៅកាត់ថា NRRP(National Recovery and Resilience Plan)។

ទឹកប្រាក់លើកទី៣ នេះមានទំហំប្រមាណជា ១,៤៧ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ ១.៧៣ពាន់លានដុល្លារ ដែលធ្វើឡើងក្រោយពេលដែលគណកម្មការអឺរ៉ុប EC(European Commssion) បានធ្វើការវាយតម្លៃឃើញថា ប៊ុលហ្គារី បានអនុវត្តតាមបេសកកម្មគោលដៅសរុបចំនួន ៤៨ ជោគជ័យ ក្នុងចំណោម ៥០ចំណុចដែលជាលក្ខខណ្ឌតម្រូវ។

ប្រភពដដែលបានសរសេរទៀតថា សំណើសុំកញ្ចប់ថវិកាលើកទី៣នេះគឺមានរួមបញ្ចូលទាំងកិច្ចការងារកំណែទម្រង់សម្រេចបាន២២ និងការវិនិយោគចំនួន១៩ ទៅលើវិស័យសំខាន់ៗដែលតម្រូវ ដូចជា នវានុវត្តគម្រោងមិនបញ្ចេញសារធាតុកាបូន decarbonization លទ្ធកម្មសាធារណរដ្ឋាភិបាលអេឡិចត្រូនិក ឬ e-government ក៏ដូចជាការកែលម្អក្របខ័ណ្ឌអភិបាលកិច្ចនៃសហគ្រាសរដ្ឋផងដែរ។

សូមជម្រាបថា បន្ទាប់ពីទទួលបានសំណើពីគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រុមប្រឹក្សា និងការឆ្លើយតបពីអាជ្ញាធរប៊ុលហ្គារីលើការវាយតម្លៃបឋម គណៈកម្មការអឺរ៉ុបបានឈានទៅដល់ការអនុម័តនៅថ្ងៃទី២២ ខែធ្នូ នូវការសម្រេចចិត្តជាផ្លូវការក្នុងការទូទាត់មូលនិធិកញ្ចប់ទី៣ ចំនួន ១,៤៦៥ពាន់លានអឺរ៉ូ ប៉ុន្តែក្នុងនោះមានការកាត់ទុកបណ្តោះអាសន្ននូវទឹកប្រាក់ចំនួន ១៥២,៩លានអឺរ៉ូ។

គណកម្មការអឺរ៉ុបបានបញ្ជាក់បែបនេះថា ប្រទេសប៊ុលហ្គារី ក្នុងរយៈពេល៦ខែទៀត ត្រូវតែអនុវត្តកិច្ចការងារកំណែទម្រង់ដែលនៅសេសសល់។ ប្រសិនបើកិច្ចការងារទាំងនោះជោគជ័យ រដ្ឋាភិបាលប៊ុលហ្គារីនឹងអាចស្នើសុំយកកញ្ចប់ថវិកាដែលបានកាត់ទុកទាំងនោះមកវិញបានទាំងអស់។

គួរបញ្ជាក់ដែរថា គម្រោងផែនការស្តារ និងបង្កើនភាពធន់ជាតិរបស់ប៊ុលហ្គារី (NRRP) គឺជាគម្រោងរួមគ្នារវាងសហភាពអឺរ៉ុប EU និងរដ្ឋាភិបាលប៊ុលហ្គារី ព្រោះវាជាផែនការជាតិជាក់លាក់របស់ប៊ុលហ្គារីសម្រាប់ការប្រើប្រាស់មូលនិធិសង្គ្រោះ NextGenerationEU របស់អឺរ៉ុបក្នុងការជំរុញសេដ្ឋកិច្ចរបស់ខ្លួន ដោយផ្តោតលើកំណែទម្រង់បែបថាមពលបៃតង និងឌីជីថល ដែលក្នុងនោះវាតម្រូវឲ្យប៊ុលហ្គារីត្រូវតែអនុវត្តឲ្យបានស្របតាមគោលបំណងរបស់ EU និងទទួលបានការយល់ព្រមពីគណៈកម្មការអឺរ៉ុបជាមុនសិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *