មណ្ឌលគីរី ៖ ជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំង៦ ដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី យុទ្ធសាស្ត្រទី១នេះគឺផ្ដោតសំខាន់ទៅលើការកែប្រែតំបន់អាទិភាពចំនួន៦ កន្លែងសំខាន់ៗនៅក្នុងខេត្តមួយនេះ មួយក្លាយទៅជាតំបន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កាន់តែល្អប្រសើរប្រចាំតំបន់។

តំបន់អាទិភាពទាំង៦ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចកំណត់នោះរួមមាន៖
១. របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥គឺ
• លំផាត់ ស្ថិតនៅទីតាំងខេត្តរតនៈគិរី និងមណ្ឌលគិរី ដែលមានផ្ទៃក្រឡា ២៥០.០០០ហិកតា
• ភ្នំព្រេច ស្ថិតនៅទីតាំងខេត្តមណ្ឌលគិរី ដែលមានផ្ទៃក្រឡា ២២២.៥០០ហិកតា
• ភ្នំណាមលៀរ ស្ថិតនៅទីតាំងខេត្តមណ្ឌលគិរី ដែលមានផ្ទៃក្រឡា ៤៧.៥០០ ហិកតា
• កែវសីមា ស្ថិតនៅទីតាំងខេត្តមណ្ឌលគិរី និងក្រចេះ ដែលមានផ្ទៃក្រឡា ២៩២. ៦៩០ ហិកតា
• ស្រែពក ស្ថិតនៅទីតាំងខេត្តមណ្ឌលគិរី ដែលមានផ្ទៃក្រឡា ៣៧២. ៩៧១ ហិកតា
២. របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ប៊ូស្រា-ដាក់ដាំ ដែលជាគោលដៅទេសចរណ៍សំខាន់របស់ខេត្តស្រាប់

៣. ក្រុងសែនមនោរម្យ ទីក្រុងតែមួយរបស់ខេត្តមណ្ឌលគិរីដែលប្រមូលផ្ដុំទៅដោយប្រជាជនរស់នៅ និងជាតំបន់ដែលមានសកម្មភាពពហុបំណង ។
៤. តំបន់ស្រុកអូររាំង ជាតំបន់រម្យណីយដ្ឋានទេសចរណ៍ធម្មជាតិ ព្រមទាំងភ្ជាប់ជាមួយគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍទៅជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ។
៥. តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍជាមណ្ឌលទេសចរណ៍ និងការតភ្ជាប់ផ្លូវទឹកនាពេលអនាគត។

៦. តំបន់សមាហរណកម្មច្រកទ្វារព្រំដែនទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែងគឺ ជឿមៀត ណាមលៀរ ដាក់ដាំ និងឡាប៉ាខេ នឹងជួយជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ។ បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នេះ នឹងអនុញ្ញាតឲ្យខេត្តមណ្ឌលគិរីក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសចរណ៍របស់កម្ពុជា ជាប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដែលនឹងចូលរួមចំណែកធ្វើឲ្យភូមិភាគឦសាន្ដក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ដោយមានខេត្តមណ្ឌលគិរីជាស្នូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content