បច្ចេកទេសថ្មីនៃការដាំផ្សិតនៅតំបន់វាលខ្សាច់អាចប្រមូលផលបានជាង ១០០តោនរាល់ឆ្នាំ

បញ្ហាបម្រែបម្រួលអាកាសធាតុនៅតែស្ថិតនៅក្នុងចំណោមកត្តាប៉ះពាល់ដ៏សំខាន់ៗទៅលើផ្នែកសន្តិសុខស្បៀងអាហាររបស់ពិភពលោកក្នុងគ្រាដែលពិភពលោកកំពុងជួបបញ្ហាផ្គត់ផ្គង់ស្រាប់ផងនោះ ហើយវាកំពុងរុញច្រានឲ្យពលរដ្ឋរាប់លាននាក់ត្រូវរស់នៅដោយភាពអត់ឃ្លាន និងកង្វះខាតអាហារទទួលទានប្រចាំថ្ងៃ។

ស្ថិតនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏តូចមួយនៃចំណែករបស់ពិភពលោក អាជីវកម្មកើតថ្មីៗជាច្រើនបានស្វះស្វែងរកបច្ចេកទេស និងបច្ចេកវិទ្យាដែលអាចជួយដោះស្រាយបញ្ហាចំពោះមុខ ដែលអាចធ្វើឲ្យជីវិតរបស់មនុស្សទូទៅអាចរស់នៅបាន និងសម្របខ្លួនទៅតាមអាកាសធាតុ ជាពិសេសធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខស្បៀងបានល្អប្រសើរឡើងវិញ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅពេលបច្ចុប្បន្ននេះ គឺការអនុវត្តបច្ចេកទេសថ្មីមួយដែលត្រូវបានរកឃើញដោយក្រុមហ៊ុនអាជីវកម្មកើតថ្មីមានឈ្មោះថា Below Farm ដែលវាមិនត្រឹមតែអាចជួយឲ្យពលរដ្ឋរស់នៅក្នុងទឹកដីក្តៅរីងស្ងួតដូចជាវាលខ្សាច់រហោស្ថាននៅតែអាចធ្វើការដាំដុះដំណាំផ្សិតបានយ៉ាងងាយនោះទេ ប៉ុន្តែពួកគេថែមទាំងមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាខ្វះខាតអាហារសម្រាប់ទទួលទានទៀតនោះទេ។

Below Farm បានកែច្នៃ និងអភិវឌ្ឍកសិដ្ឋានសិប្បនិម្មិតដែលអាចប្រើប្រាស់នៅតាមតំបន់វាលខ្សាច់ ដីគ្មានជីជាតិ ដើម្បីធ្វើការដាំដុះផ្សិតដោយអាចទទួលបានផលយ៉ាងច្រើនលើសពីការរំពឹងទុក ពោលគឺអាចប្រមូលផលបានប្រមាណជា១២០តោនជារៀងរាល់ឆ្នាំដោយមិនចាំបាច់ចំណាយទីតាំង ឬទឹក និងថវិកាច្រើននោះឡើយ។

ដំណាំផ្សិតបានផ្តល់សារជាតិអាហារូបត្ថម្ភដ៏ចាំបាច់សម្រាប់ជីវិតរបស់មនុស្សច្រើនជាងដំណាំកសិកម្មផ្សេងទៀត ជាពិសេសដំណាំប្រភេទនេះមិនត្រូវការទឹកច្រើនដើម្បីលូតលាស់នោះឡើយ ពីព្រោះថាវាត្រូវការតែមជ្ឈដ្ឋានបែបសើមប៉ុណ្ណោះ។ ដូច្នេះ Below Fram បានបង្កើតកសិដ្ឋាននៅក្រោមតង់ធំៗរបស់ខ្លួនដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យាគ្រប់គ្រងបរិយាកាសមួយដ៏ទំនើបដែលប្រើប្រាស់ទឹកតែ២០លីត្រប៉ុណ្ណោះក្នុងការទទួលបានផលជាផ្សិត១គីឡូក្រាមប្រៀបធៀបទៅនឹងដំណាំផ្សេងដែលត្រូវការយ៉ាងហោចណាស់សារជាតិទឹកដល់ទៅ១៥០០លីត្រសម្រាប់ផល១គីឡូក្រាមដូចគ្នា។

ក្រៅពីនោះ Below Farm ក៏បានកែច្នៃកាកសំណល់ និងធនធានផ្សេងទៀតដែលត្រូវបោះបង់ចោលនៅក្នុងតំបន់វាលខ្សាច់មកបញ្ចូលគ្នាដើម្បីផលិតជាកន្លែងសម្រាប់ផ្សិតទាំងនោះដាំដុះផងដែរ ហើយកាន់តែអស្ចារ្យនៅក្រោយពេលដែលទទួលផលរួចរាល់ហើយនោះ វត្ថុធាតុដើមទាំងដែលនៅសល់ត្រូវបានក្រុមហ៊ុនយកទៅកែច្នៃ និងផលិតជាជីកំប៉ុស ឬប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់នៅទីតាំងកសិដ្ឋានរបស់ខ្លួនវិញផងដែរ។

គេជឿជាក់ថា បច្ចេកទេសដ៏មានសារប្រយោជន៍នេះពិតជាស័ក្ដិសមបំផុតសម្រាប់ទីតាំងដែលរីងស្ងួតខ្លាំងដូចជានៅតាមតំបន់វាលខ្សាច់ជាដើមហើយវាត្រូវបានចាត់ទុកថាជាការសម្របខ្លួនដ៏សំខាន់មួយរបស់ពិភពលោកដើម្បីបន្តមានជីវិតនៅក្នុងដំណាក់កាលនៃការដោះស្រាយបញ្ហាវិបត្តិបម្រែបម្រួលអាកាសធាតុបែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ខេត្ត​កំពង់ចាម​ដាក់​ចេញ​ ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពង់ចាម ​ឆ្នាំ​២០២៦​-​២០៣០​» ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ​សម្បទា​គាំទ្រ​វិស័យ​ទេសចរណ៍​ ​និង​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ

ប្រជា​ធិបតេយ្យ​អាម៉េរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/09/2026

ប្រជា​ធិបតេយ្យ​នៅ​សហរដ្ឋ​អាម៉េរិក​កំពុង​ជួប​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​សូចនាករ​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​ ៣០​ ​សូចនាករ ​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ធនាគារ​កណ្តាល​អា​ម៉េរិក​ ​(​Federal Reserve​)​ ​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ​ក្នុង​គោលបំណង​ទប់ស្កាត់​អតិផរណា​ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ

ថាមពល​ស្អាត​អាច​កាត់​ថ្លៃ​ដើម​ផលិតកម្ម ​១០​-​២០​%​ ​និង​ជំរុញ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ការ​ប្រើប្រាស់​ថាមពល​ស្អាត​អាច​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ពី​ ​១០​ ​ទៅ​ ​២០​ ​ភាគរយ ​និង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​កាត់​ដេរ​ ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/09/2026

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ

រដ្ឋមន្ត្រីទេសចរណ៍ ៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា​ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា