ស្ថិតនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចគ្រប់គ្រាន់នាពេលនេះតំបន់អាស៊ានត្រូវបានអ្នកជំនាញវិភាគថា នឹងអាចធ្វើដំណើរឆ្ពោះទៅកាន់តំណែងជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤របស់ពិភពលោកនាឆ្នាំ២០៣០ខាងមុខនេះ។

កិច្ចខិតខំឆ្លើយតបទៅនឹងជំងឺរាតត្បាតយ៉ាងប្រសិទ្ធភាពរួមជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក RCEP ព្រមទាំងការកែប្រែក្លាយខ្លួនទៅជាសង្គមឌីជីថលផងនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ចព្រមទាំងកិច្ចអភិវឌ្ឍយ៉ាងខ្លាំងក្លានៅក្នុង តំបន់។ មិនត្រឹមតែប៉ុណ្ណោះកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជនយ៉ាងសកម្មដែលអាចនាំឲ្យសេដ្ឋកិច្ចរបស់អាស៊ាននឹងក្លាយទៅជាសេដ្ឋកិច្ចដែលប្រកបដោយនិរន្តភាពមានប្រកបដោយភាពរឹងម៉ាំ ជាពិសេសគឺជាអនាគតនៃតំបន់ដែលប្រើប្រាស់ថាមពលបៃតងទាំងស្រុងផង។

សក្ខីភាពជាក់ស្តែងសម្រាប់ការលើកឡើងខាងលើគឺផ្អែកទៅលើលទ្ធផលបច្ចុប្បន្នដែលអាស៊ានបានទទួលពីអត្រាចាក់វ៉ាក់សាំង ការរាំងខ្ទប់បានទាន់ពេលវេលាការឆ្លើយតបរបស់រដ្ឋាភិបាលជាសមាជិក និង កិច្ចសហការគ្នាព្រមទាំងការបញ្ចេញមូលនិធិដើម្បីទប់ស្តាត់វិបត្តិទាំងសម្រាប់ពលរដ្ឋនិងវិស័យឯកជនផង។
ដោយឡែកកិច្ចព្រមព្រៀង RCEP ដែលត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរដ៏ធំបំផុតរបស់ពិភពលោកក្រោយពេលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២មកនឹងអាចនាំយកមកនូវពាណិជ្ជកម្មយ៉ាងច្រើនជូនតំបន់អាស៊ានទាំងមូលពីព្រោះថាក្រៅតែពីសមាជិកទាំង១០ប្រទេសជាម្ចាស់ហត្ថលេខីផ្សេងទៀតសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចផងដែរដែលមានដូចជាចិនកូរ៉េខាងត្បូងជប៉ុនញូវស៊ីឡេនព្រមទាំងអូស្ត្រាលីជាដើម។
RCEP ត្រូវបានគេព្យាករណ៍ថានឹងមានទំហំពាណិជ្ជកម្មស្មើទៅនឹងផលិតផលក្នុងស្រុកសរុបឬ GDP របស់ពិភពលោកដល់ទៅ៣០ភាគរយហើយការវិនិយោគសរុបដែលអាស៊ាននឹងទទួលបានពីសមាជិករបស់ RCEP នឹងមានចំនួនដល់ទៅ៤០ភាគរយខណៈដែលឱកាសវិនិយោគបានពីសមាជិកក្រៅ RCEP នឹងមានទៅដល់២៤ភាគរយដែលឆ្ពោះមកអាស៊ាន។
ក្រៅតែពីកត្តាភូមិសាស្ត្រនយោបាយនិងពាណិជ្ជកម្មដ៏អំណោយផលហើយនោះកត្តាប្រជាសាស្ត្រក៏ជាផ្នែកមួយដ៏មានសក្តានុពលក្នុងការជម្រុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរដោយគិតត្រឹមថ្ងៃ១ខែវិច្ឆកាឆ្នាំ២០២២នេះប្រជាពលរដ្ឋក្នុងតំបន់អាស៊ានសរុបមានរហូតទៅដល់ជា៦៨៤លាននាក់នេះបើយោងតាមតួលេខដែលបានបង្ហាញដោយ The Worldometer ។
ចំនួននេះស្មើទៅនឹង៨,៥៨ភាគរយនៃចំនួនពលរដ្ឋពិភពលោកសរុបខណៈដែលអាស៊ានគឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ក្នុងតំបន់អាស៊ីទាំងមូលបើគិតជាចំនួនពលរដ្ឋខណៈដែលដង់ស៊ីតេរស់នៅមានត្រឹមតែ១៥៤នាក់ក្នុងមួយគីឡូម៉ែត្រការ៉េប៉ុណ្ណោះហើយផ្ទៃដីសរុបបូកបញ្ចូលគ្នាមានរហូតទៅដល់៤ ៣៤០ ៧០០គីឡូម៉ែត្រការ៉េ។ ចំនួនពលរដ្ឋវ័យក្មេងដែលជាធនធានសំខាន់ក្នុងការប្រកួតប្រជែងទីផ្សារសកលក៏មានច្រើនលើសលប់ដែលគេជឿជាក់ថាអាយុជាមធ្យមនៅក្នុងតំបន់គឺមានត្រឹមតែ៣០,២ឆ្នាំប៉ុណ្ណោះឬប្រមាណជា៦១ភាគរយនៃពលរដ្ឋទាំងអស់មានអាយុក្រោម៣៥ឆ្នាំ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content