កសិករដាំដំណាំម្រះ កំពុងរីករាយជាមួយកំណើនទិន្នផលរបស់ខ្លួន ខណៈដែលតម្រូវការទីផ្សារមានភាពទូលាយ

ម្រះ ជាប្រភេទបន្លែម្យ៉ាងដែលមានរសជាតិល្វីង និងគេនិយមទទួលទាន ជាពិសេសអ្នកចូលចិត្តប្រភេទបន្លែណាដែលមានរសជាតិល្វីង ត្បិតបន្លែមួយនេះផ្តល់នូវគុណប្រយោជន៍ដល់សុខភាព ខណៈដែលតម្រូវការទីផ្សារក៏មានភាពទូលំទូលាយ និងទទួលបានតម្លៃថ្លៃគួរសម។

អ្នកស្រី សៀម សុឃី ជាកសិករដាំដំណាំម្រះ វ័យ ៥១ឆ្នាំ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា សម្រាប់ទិន្នផលម្រះរបស់អ្នកស្រីអាចប្រមូលផលចាប់ពីខែឧសភា នេះទៅ ហើយមួយថ្ងៃអាចកាត់បានពី ២០-៣០គីឡូក្រាម និងអាចលក់បានចំណូលប្រមាណ ៨-៩ម៉ឺនរៀល។

អ្នកស្រីបានបញ្ជាក់ថា ៖

«ម្រះយើងអាចលក់បាន ៣០០០រៀល ក្នុងមួយគីឡូក្រាម ដែលយើងមានឈ្មួញមកទិញដល់ផ្ទះខ្លះ និងយកទៅលក់នៅផ្សារចុងសប្ដាហ៍ខ្លះ ហើយបច្ចុប្បន្ននេះ ខ្ញុំដាំបាន ៦ រង អាចប្រមូលផលបានជាបន្តបន្ទាប់ ជាពិសេសក្រោយពេលមានធ្លាក់ភ្លៀងកាន់តែល្អ»។

ចំពោះការដាំដុះដំណាំម្រះ អ្នកស្រី សៀម សុឃី បានប្រាប់ឱ្យដឹងថា ម្រះជាដំណាំងាយដាំ ដែលគេអាចដាំបានគ្រប់រដូវ ហើយបើចេះបច្ចេកទេសដាំបានត្រឹមត្រូវ គឺគេអាចដាំវិលជុំ ដោយសាររយៈពេលដាំត្រឹម ៤៥ថ្ងៃប៉ុណ្ណោះ ហើយអាចប្រមូលផលបានជាបន្តបន្ទាប់ជិត ២ខែទើបអស់។ ដោយឡែកសម្រាប់ម្រះដែលអ្នកស្រីកំពុងដាំ និងទទួលផលនាពេលនេះគឺទទួលបានជំនួយទាំងគ្រាប់ពូជ ជី និងបច្ចេកទេសពីអង្គការ Helen Keller ដែលធ្វើឱ្យការដាំកាន់តែបានផលប្រសើរជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ខាងអង្គការក៏មានបង្រៀនពីបច្ចេកទេសសំខាន់ៗដើម្បីបង្កើនទិន្នផលដំណាំ ដូចជាការបណ្ដុះកូន ការដាំ ការប្រើប្រាស់ជីធម្មជាតិ ក៏ដូចជាការធ្វើរង ដែលពីមុនមកអ្នកស្រីដាំលើដីផ្ទាល់ទទួលបានផលតិច ផ្លែមិនសូវល្អនោះទេ។

យ៉ាងណាក៏ដោយ អ្នកស្រីក៏បានបង្ហាញពីបញ្ហាដែលតែងជួបប្រទះផងដែរ ជាពិសេសបញ្ហាសត្វល្អិត ដូចជាសត្វទិច ដែលធ្វើឱ្យម្រះឡើងក្រហម និងខូច ប៉ុន្តែជានិច្ចកាល ខាងអ្នកជំនាញកសិកម្មរបស់អង្គការក៏បានចុះមកជួយ ក៏ដូចជាដាក់ថ្នាំកម្ចាត់សត្វទាំងនោះ។ នេះជាអ្វីដែលស្ត្រីជាកសិករខាងលើបានលើកឡើង។  

ចុងក្រោយ អ្នកស្រី សុឃី ក៏សូមអំពាវនាវ និងសំណូមពរឱ្យមានការគាំទ្របន្លែក្នុងស្រុក ដែលដាំដោយកសិករខ្មែរបន្ថែមទៀត ត្បិតវាជាបន្លែធម្មជាតិ មានសុវត្ថិភាពដល់អ្នកទទួលទាន៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា