កសិករគំរូ ៖ ដាំដំណាំសុវត្ថិភាពក្នុងផ្ទះសំណាញ់ អាចរកប្រាក់ចំណូលបាន ២ ០០០ដុល្លារក្នុងមួយខែ

ស្វាយរៀង ៖ ឡឹក ប៊ុនធឿន គឺជាឈ្មោះរបស់កសិករម្នាក់រស់នៅក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង។ ជាមួយនឹងចំណេះដឹងក្នុងការដាំដុះដែលទទួលបានបន្តពីឪពុកម្ដាយ លោក ប៊ុនធឿន បានចាប់យកការធ្វើកសិកម្មនេះ ជាមុខរបរសម្រាប់ចិញ្ចឹមគ្រួសារតែម្ដង ​ដោយចាប់ផ្តើមដាំដុះបន្លែនៅឆ្នាំ២០០៩ លើទំហំផ្ទៃដីប្រមាណជា ២ ០០០ ម៉ែក្រឡា រួមមានដំណាំខ្ទឹមស្លឹក និងត្រសក់ទ្រើងនៅទីវាល។

ក្រោយការចាប់ផ្តើមដាំដុះមិនបានប៉ុន្មានផង ដោយមើលឃើញពីភាពសកម្ម និងការឧស្សាហ៍ព្យាយាម លោក ឡឹក ប៊ុនធឿន ត្រូវបាន​កម្មវិធី ASPIRE ជ្រើសរើសជាប្រធានបណ្តុំអាជីវកម្មផលិតបន្លែនៅឆ្នាំ២០០៩ និងបានផ្តល់​ផ្ទះ​សំណាញ់មួយខ្នង ទំហំ ១០ម៉ែត្រ X ២០ម៉ែត្រ សម្រាប់ផលិតបន្លែសុវត្ថិភាព។ ជាមួយនឹងវិធីសាស្ត្រថ្មីនៃការដាំដុះនេះ លោក ប៊ុនធឿន ទទួលបានជោគជ័យជាទីគាប់ប្រសើរ និងបានទិញផ្ទះសំណាញ់បន្ថែមចំនួន៦ខ្នងទៀត ហើយបានកាត់បន្ថយស្ទើរតែទាំងស្រុង​ចំពោះការដាំដំណាំនៅទីវាល ខណៈដែលចំណូលដែលទទួលបានពីការលក់ទិន្នផលជាមធ្យមយ៉ាងហោចណាស់ ២០០០ដុល្លារក្នុងមួយខែ។

ដោយមើលឃើញពីសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់លោក កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជផលិតផលកសិកម្ម (ASPIRE-AT) បានជ្រើសរើសរៀបចំបង្កើតសហគមន៍កសិកម្មនាចុងឆ្នាំ ២០២៣ សម្រាប់គាំទ្រលើផលិតកម្មបន្លែ ដែលមានឈ្មោះថា «សហគមន៍កសិកម្ម​អភិវឌ្ឍន៍បន្លែភូមិស្វាយធំ» ហើយលោកផ្ទាល់ក៏ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាំងពីពេលនោះមក។

បើតាមការរៀបរាប់របស់លោក ប៊ុនធឿន បច្ចុប្បន្ន សហគមន៍របស់លោកមានសមាជិកចំនួន ៨៥គ្រួសារ និង​បានចាប់យក​ការដាំដុះ​ប្រភេទដំណាំ​ស្លឹក ដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កិះ ខ្ទឹម ជីនាងវង ក្រៅពីនោះមានប្រភេទដំណាំយកផ្លែ ដូចជា ត្រសក់ស្រូវ សណ្ដែកគួរ ត្រឡាច ននោង និងម្រះ​ជាដើម។

សម្រាប់លោក ប៊ុនធឿន មិនត្រឹមតែជាប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មនោះទេ​ ថែមទាំងជា​អ្នកផលិតបន្លែក្នុងផ្ទះសំណាញ់ច្រើនជាងគេ និងជាឈ្មួញទិញបន្លែពីសមាជិកសហគមន៍យកទៅ​លក់បន្តឱ្យឈ្មួញផ្សេងៗទៀតក្នុងស្រុក (ផ្សារប្រសូត ផ្សារចក និងផ្សារក្រុងស្វាយរៀង) និងក្នុងតំបន់ជារៀងរាល់ថ្ងៃផងដែរ។

លោកបានបន្តឱ្យដឹងថា៖

«ជាមធ្យម សហគមន៍អាចប្រមូលផលបានប្រមាណ ១តោនក្នុងមួយថ្ងៃ សម្រាប់រដូវវស្សា និងអាចបាន២តោន សម្រាប់រដូវប្រាំង ហើយបើគិតតែគ្រួសារខ្ញុំ មួយថ្ងៃ​អាច​ប្រមូលបានប្រហែល ១០០ គីឡូក្រាម បើគិតជាចំណូលប្រហែល ២ពាន់ដុល្លារ ក្នុងមួយខែ»។

យ៉ាងណាក៏ដោយ ជានិច្ចកាល កសិកររូបនេះតែងទទួលបានការផ្តល់ប្រឹក្សា ក៏ដូចជាវិធីសាស្ត្រក្នុងការដាំដុះ និងមើលថែបន្លែសុវត្ថិភាពពីសំណាក់មន្ត្រីកសិកម្ម ជាពិសេស ក្រុមការងាររបស់កម្មវិធី គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជផលិតផលកសិកម្ម (ASPIRE-AT)

លោកបានបន្តឱ្យដឹងទៀតថា បន្លែសំបូរតែនៅរដូវប្រាំងប៉ុណ្ណោះ រីឯនៅរដូវវស្សា ផ្ទៃដីផលិតកម្មមានការ​ថយចុះ ពោលគឺដាំមិនបានពេញមួយរដូវដូចការដាំក្នុងផ្ទះសំណាញ់ឡើយ។ ជាទស្សនវិស័យនាពេលអនាគត លោក ឡឹក ប៊ុនធឿន ចង់ឱ្យសមាជិកសហគមន៍របស់ខ្លួន បង្វែរការចាប់អារម្មណ៍ពីការដាំដុះនៅទីវាល ងាកមកវិនិយោគការផលិតបន្លែក្នុងផ្ទះសំណាញ់វិញ ដែលគម្រោងដាំដុះបន្ថែមនេះ លោកនៅតែចង់ផ្ដោតទៅលើពពួកបន្លែយកស្លឹក ដើម្បីឱ្យការផលិត​បន្លែបានពេញ​មួយរដូវ ពោលគឺយ៉ាងតិច ៨ដង​ក្នុងមួយឆ្នាំ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសនៅរដូវវស្សា និងអាចឈានទៅដល់​ការធ្វើកិច្ចសន្យារកសិកម្មផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

Leave a Reply

Your email address will not be published. Required fields are marked *