ការអភិវឌ្ឍន៍វិស័យវារីវប្បកម្មឱ្យស្របតាមស្តង់ដារ នឹងអាចបន្តការធានាសន្តិសុខស្បៀង លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយចីរភាព

ភ្នំពេញ ៖  វារីវប្បកម្ម គឺជាផ្នែកមួយដែលស្ថិតនៅក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍ និងធ្វើពិពិធកម្មលើការចិញ្ចឹម ទាំងការរើសពូជ ការថែទាំ ក៏ដូចជាបច្ចេកទេសលើការចិញ្ចឹមដើម្បីធ្វើយ៉ាងណាអាចធានាបាននូវគុណភាព សុវត្ថិភាព ស្របតាមបទដ្ឋាន ឬស្តង់ដារ និងទទួលបានចំណែកទីផ្សារធំទូលាយជាងមុន ជាពិសេសអាចផ្តល់ផលចំណេញដល់ប្រជាវារីវប្បករដែលជាអ្នកចិញចឹម ក៏ដូចជាម្ចាស់អាជីវកម្ម និងបណ្តាសហគ្រិន ដែលេជាអ្នកកែច្នៃជាផលិតពាក់កណ្តាលសម្រេច និងជាផលិតផលសម្រេចនាំទៅកាន់ទីផ្សារក្នុងស្រុក និងពង្រឹកលទ្ធភាពនាំចេញទៅទីផ្សារអន្តរជាតិផងដែរ។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល នៅក្នុងពិព័រណ៌វារីវប្បកម្មកម្ពុជាលើកទី១ នៅផ្សាររាត្រី Sunshine ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះបានលើកឡើងថា ដោយមើលឃើញ និងយល់ច្បាស់ពីតម្រូវការក្នុងការអភិវឌ្ឍន៍វិស័យវារីវប្បកម្មឱ្យស្របតាមស្តង់ដារទីផ្សារអន្តរជាតិ រដ្ឋបាលជលផល បាន និងកំពុងរៀបចំផែនការយុទ្ធសាស្ត្រថ្មីសម្រាប់អនុវត្តន៍នាឆ្នាំ ២០២៥ -ឆ្នាំ២០៣៤ ខាងមុខនេះ ដែលនឹងអាចឱ្យវិស័យវារីវប្បកម្មមានការរីកចម្រើនស្របតាមបរិបទជាតិ និងអន្តរជាតិ។ ដូច្នេះ នៅពេលដែលវិស័យមួយនេះមានការរីកចម្រើន វានឹងរួមចំណែកដល់ការបង្កើនប្រាក់ចំណូលប្រជាវារីវប្បករ ដែលជាអ្នកចិញ្ចឹម ផ្តល់ផលចំណេញដល់ពាណិជ្ជករ និងសហគ្រិន ដែលជាអ្នកកែច្នៃ ព្រមទាំងបង្កើតឱកាសការងារជាច្រើនកន្លែងក្រោយមានតម្រូវការទីផ្សារខ្ពស់។

លោក រី វុទ្ធី ជាម្ចាស់កសិដ្ឋាន មាគ៌ាជលសា បានប្រាប់ AMS ឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានមួយនេះកំពុងមមាញឹកក្នុងការចិញ្ចឹមសត្វកង្កែបយកសាច់ និងបង្កាត់ពូជយកកូនកង្កែបលក់ ដែលមានទីតាំងនៅក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយជាមធ្យម កសិដ្ឋានរបស់លោកអាចមានលទ្ធភាពក្នុងការផលិតកង្កែបសាច់បានចន្លោះពី ៥ ទៅ ៦តោន ក្នុងរយៈពេលមួយខែ ដើម្បីបំពេញតម្រូវការទីផ្សារ ហើយសម្រាប់ការភ្ញាស់កូនកង្កែបគឺទៅតាមការបញ្ជាទិញរបស់អតិថិជន ដោយភាគច្រើន ក្នុង១ខែអាចភ្ញាស់លក់ចេញពី ១០-១៥ ម៉ឺនក្បាល ប៉ុន្តែនៅខែខ្លះអាចកើនដល់ទៅ២០ម៉ឺនក្បាល ជាមួយនឹងអាងចិញ្ចឹមចំនួន ៥០អាង នៅលើផ្ទៃដីទំហំហិតកតា។ សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ លោកមានមហិច្ឆតាផលិតកង្កែបសាច់ឱ្យបានរហូតដល់ប្រមាណ ១០-១៥តោន ក្នុងមួយខែ ។

លោក វុទ្ធី ក៏បានឱ្យដឹងដែរថា កសិដ្ឋានមួយនេះបានដំណើរការអស់រយៈពេល៨ឆ្នាំមកហើយ ដោយក្រៅពីចិញ្ចឹមកង្កែប ក៏មានការបង្កាត់ពូជត្រីអណ្តែង ត្រីទីឡាព្យា និងការចិញ្ចឹមត្រីប្រា បោះដុំទៅទីផ្សាររាជធានីភ្នំពេញ និងផ្សារនៅតាមបណ្តាខេត្តផ្សេងទៀតផងដែរ។ ដោយឡែក ចំពោះទីផ្សារនៃការលក់កូនកង្កែបយកទៅចិញ្ចឹមបន្ត ភាគច្រើនបញ្ជូនទៅខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង កំពង់ស្ពឺ តាកែវ កំពងចាម ជាដើម និងតាមស្រុកមួយចំនួននៅក្នុងខេត្តព្រៃវែង ដែលមកទិញកូនកង្កែបដល់កសិដ្ឋានផ្ទាល់តែម្ដង។

ម្ចាស់កសិដ្ឋានមាគ៌ាជលសា ក្នុងវ័យ៣២ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ទីផ្សារកង្កែបក្នុងស្រុកនាពេល​បច្ចុប្បន្ននេះ កំពុងតែមានតម្រូវការខ្ពស់ ខណៈដែលការផ្គត់ផ្គង់ ហាក់នៅមិនទាន់អាចឆ្លើយតបបានគ្រាប់គ្រាន់នៅឡើយ។ ដូច្នេះហើយទើបលោកចង់បង្កើនការផលិតបន្ថែមទៀត ព្រោះទីផ្សារកង្កែបនៅទូលំទួលាយណាស់ ខណៈការផ្គត់ផ្គង់ក្នុងស្រុកនៅមានកម្រិត ដោយកង្កែបសាច់អាចមានតម្លៃ ៦៥០០រៀល (បោះដុំ) និងអាចលក់រាយបានប្រមាណ ៧៥០០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះកូនកង្កែបដែលគេទិញយកទៅចិញ្ចឹមបន្តមានតម្លៃចន្លោះពី ២០០រៀល-៥០០រៀលក្នុងមួយក្បាល អាស្រ័យទំហំ និងអាយុរបស់កង្កែប។


យ៉ាងណាក៏ដោយ លោក រី វុទ្ធី បានសង្កត់ធ្ងន់ថា ចំពោះវិស័យវារីវប្បកម្មនៅកម្ពុជានាពេលបច្ចុប្បន្នគឺមានភាពរីកចម្រើនជាងមុន ដោយបណ្តាអ្នកចិញ្ចឹមបានស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញក្នុងការចិញ្ចឹម ខុសប្លែកកាលពីមុនដែលចិញ្ចឹមតាមទម្លាប់ ឬបែបប្រពៃណី ដែលធ្វើឱ្យទិន្នផលទទួលបានមិនមានគុនភាព ខ្វះសុវត្ថិភាព ខុសស្ដង់ដារទីផ្សារ ឬមានពេលខ្លះមិនអាចប្រកួតប្រជែងជាមួយការនាំចូលពីក្រៅស្រុក។ ដូច្នេះ ប្រសិនបើការចិញ្ចឹមត្រូវបានធ្វើឡើងស្របតាមបច្ចេកទេសត្រឹមត្រូវ ទាំងការថែទាំ និងការផ្តល់ចំណី នោះគុណភាពសាច់កង្កែប ក៏ដូចជាសាច់ត្រីចិញ្ចឹមក្នុងស្រុកអាចមានគុណភាពល្អជាងការនាំចូលទៅទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *