ឆមាសទី១ ឆ្នាំនេះ ទេសចរអន្តរជាតិ ១១៧លាននាក់ ធ្វើដំណើរជុំវិញពិភពលោក កើនឡើង១៨២%

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង ១១៧លាននាក់ បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ តួលេខនេះបានបង្ហាញក្នុងរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)ពីសញ្ញាល្អប្រសើរ សម្រាប់ឆ្នាំ២០​២២ នៃពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ខណៈកម្ពុជាក៏រំពឹងទទួលបានកំណើនល្អប្រសើរពីការងើបឡើងវិញនៃចលនាទេសចរណ៍ពិភពលោកនេះផងដែរ។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍បានថ្លែងឱ្យដឹងថា

“យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង១១៧លាននាក់បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១”

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបានលើកឡើងថា បន្តទៀតថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២២ដូចគ្នានេះដែរ នៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងមជ្ឈិមបូព៌ាទទួលបានបង្ហាញសញ្ញាល្អជាងគេជាមួយនឹងអត្រាកំណើន២៨០% (ទ្វីបអឺរ៉ុប) ១១៧% (ទ្វីបអាមេរិក) និង ១៣២% (មជ្ឈិមបូព៌ា) ខណៈដែលតំបន់អាហ្វ្រិក និងអាស៉ីប៉ាស៉ីហ្វិកនៅមានអត្រាកំណើនតិចនៅឡើយក្នុងរង្វង់ ៩៦% (ទ្វីបអាហ្វ្រិក) និង ៦៤% (អាស៊ីប៉ាស៊ីហ្វិក)។

ឯកឧត្តមបានរំលឹកដែរថា នៅឆ្នាំ២០២១ ពិភពលោកទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤១៥លាននាក់ កើនឡើងត្រឹមតែ៣.៨%ប៉ុណ្ណោះ ប្រសិនបើធៀបនឹងឆ្នាំ២០២០។ ចំពោះនៅតំបន់អាស៊ាន ក្នុងឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៣.៣លាននាក់ ថយចុះ ៨៧% ធៀបនឹងឆ្នាំ២០២០។ នៅដើមឆ្នាំ២០២២ ប្រទេសក្នុងតំបន់អាស៊ានបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញជាបណ្ដើរៗ ក្នុងនោះកម្ពុជាជាប្រទេសដំបូងគេដែលបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្តមកដោយប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី និងឡាវ។

របាយការណ៍ អង្គការទេសចរណ៍ពិភពលោក ក៏បានវាយតម្លៃថាចំនួនទេសចរពិភពលោកក្នុងឆ្នាំ២០​២២នេះ រំពឹងថានឹងអាចស្មើនឹង ៥០% ទៅ ៧០% នៃចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០១៩ ដោយភាពល្អប្រសើរនៅតែមាន។ សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួនប្រមាណ៥០ម៉ឺន នាក់ កើនឡើង ៣៨៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ :- ផ្លូវអាកាសៈ ២៤ម៉ឺននាក់កើនឡើង ៤២០,៣%- ផ្លូវគោក ២៦ម៉ឺននាក់កើនឡើង ៣៦៤, ៤ %- ផ្លូវទឹកៈ ៥ពាន់នាក់កើនឡើង ២៣០​,៤០០%ចំនួនទេសចរផ្ទៃក្នុង (Internal Tourist)(ទេសចរជាតិ) ដែលបានធ្វើដំណើរកម្សាន្តតាមបណ្តារមណីយដ្ឋាននានាទូទាំងប្រទេសមានចំនួន ៦,៣លាននាក់ កើនឡើង ២១៩.៣% ដោយកម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់ក្នុងឆ្នាំ២០២២នេះ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា CATA បានប្រាប់ AMS ថាអ្វីដែលជាការរំពឹងទុក និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ បានបង្ហាញថាជាការងារមួយ ដែលវិស័យឯកជនក៏បានខិតខំចូលរួមទាំងអស់គ្នានៅក្នុងវិស័យទេសចរណ៍របស់កម្ពុជាឱ្យទទួលបានការរីកចម្រើន។

លោកជំទាវ ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថាយើងនឹងត្រៀមការរៀបចំសិក្ខាសាលា​ដោយជ្រើសរើសតំណាង អ្នកផ្សព្វផ្សាយធំៗ និងការីទេសចរណ៍ដើម្បីបង្ហាញនូវផលិតផលថ្មីៗ និងការលក់ផងដែរដែលយើងមាន យើងបានផ្លាស់ប្តូរខ្លះក្នុងបរិបទកូវីដ ទៅលើលទ្ធផលដែលយើងចង់បង្ហាញឱ្យគ្នាទៅវិញទៅ មកសម្រាប់ប្រទេសជាដៃគូនីមួយៗ។ ដោយឡែកបញ្ហាធនធានមនុស្សក៏ត្រូវការបណ្តុះបណ្តាលបន្ថែមព្រោះ យើងខ្វះធនធានមនុស្សក្នុងរយៈកាលកូវីដ ដែលអ្នកខ្លះបាន ទៅប្រកបមុខរបរផ្សេង ។ តែចំពោះបញ្ហាការបើកប្រទេសជាដំណាក់កាលដោយមានការរិតត្បិត កន្លងមក ឥឡូវបានដោះចេញអស់ហើយក្នុងការរិតត្បិត ហើយថែមទាំងឈានមុខគេក្នុងតំបន់អាស៊ាន ធ្វើឱ្យប្រទេសជាច្រើនយកកម្ពុជាធ្វើជាគំរូថែមទៀត។ លោកជំទាវ ឆាយ ស៊ីវលីន បានអះអាងថាយើងនឺងមានកំណើនចំនួនភ្ញៀវទេសចរមកកាន់កម្ពុជាដូចការរំពឹងទុករបស់រាជរដ្ឋាភិបាលក្នុងចំនួនរង្វង់១លាននាក់ក្នុងឆ្នាំ២០២២នេះ រួមទាំងចក្ខុវិស័យនៃវិស័យទេសចរណ៍កម្ពុជា ដែលផ្ដោតសំខាន់ការរៀបចំស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយមានការចូលរួមទាំងវិស័យឯកជន វិស័យទេសចរណ៍កម្ពុជានឹងទទួលបានការងើបឡើងវិញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង