ការធ្វើពិពិធកម្មវិស័យវារីវប្បកម្មឱ្យមានស្តង់ដារ គឺដើម្បីធានាសន្តិសុខស្បៀង និងលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយចីរភាព

ភ្នំពេញ ៖ វារីវប្បកម្ម គឺជាផ្នែកមួយដែលស្ថិតនៅក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍ និងធ្វើពិពិធកម្មលើការចិញ្ចឹម ទាំងការរើសពូជ ការថែទាំ ក៏ដូចជាបច្ចេកទេសលើការចិញ្ចឹមដើម្បីធ្វើយ៉ាងណាអាចធានាបាននូវគុណភាព សុវត្ថិភាព ស្របតាមបទដ្ឋាន និងទទួលបានចំណែកទីផ្សារធំទូលាយជាងមុន ជាពិសេសអាចផ្តល់ផលចំណេញដល់ប្រជាវារីវប្បករដែលជាអ្នកចិញ្ចឹម ក៏ដូចជាម្ចាស់អាជីវកម្ម និងបណ្តាសហគ្រិនដែលជាអ្នកកែច្នៃជាផលិតពាក់កណ្តាលសម្រេច និងជាផលិតផលសម្រេចនាំទៅកាន់ទីផ្សារក្នុងស្រុក និងពង្រីកលទ្ធភាពនាំចេញទៅទីផ្សារអន្តរជាតិផងដែរ។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះបានលើកឡើងថា ដោយមើលឃើញ និងយល់ច្បាស់ពីតម្រូវការក្នុងការអភិវឌ្ឍន៍លើវិស័យវារីវប្បកម្មកម្ពុជាឱ្យស្របតាមស្តង់ដារទីផ្សារអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ បានរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តន៍នាឆ្នាំ២០២៥ -ឆ្នាំ២០៣៤ ខាងមុខនេះ ដែលនឹងអាចឱ្យវិស័យវារីវប្បកម្មមានភាពរីកចម្រើនស្របតាមបរិបទជាតិ និងអន្តរជាតិ។

លោក ថាយ សុមុនី បានបញ្ជាក់ទៀតថា នៅពេលដែលវិស័យមួយនេះមានភាពរីកចម្រើន មានគុណភាពស្របតាមបទដ្ឋានដែលបានកំណត់ នោះវានឹងរួមចំណែកដល់ការបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាវារីវប្បករដែលជាអ្នកចិញ្ចឹម ផ្តល់ផលចំណេញដល់ពាណិជ្ជករ និងសហគ្រិនដែលជាអ្នកកែច្នៃ ព្រមទាំងបង្កើតឱកាសការងារជាច្រើនកន្លែងដល់ពលរដ្ឋនៅក្នុងតំបន់ក្រោយមានតម្រូវការទីផ្សារខ្ពស់។ ជាមួយគ្នានេះ លោកបានធ្វើការប៉ាន់ស្មានថា តម្លៃសេដ្ឋកិច្ចសរុបនៃវិស័យវារីវប្បកម្មនៅកម្ពុជា មានប្រមាណរង្វង់ ២០០លានដុល្លារក្នុងមួយឆ្នាំ និងបន្តកើនឡើង ៥ភាគរយរៀងរាល់ឆ្នាំ។

លោក រី វុទ្ធី ម្ចាស់កសិដ្ឋាន មាគ៌ាជលសា ដែលមានទីតាំងនៅ​ក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រាប់ AMS ឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានមួយនេះកំពុងតែមមាញឹកក្នុងការចិញ្ចឹមសត្វកង្កែបយកសាច់ និងបង្កាត់ពូជយកកូនកង្កែបលក់ ក្រោមការយកចិត្តទុកដាក់ទៅលើការពង្រឹងគុណភាព និងលទ្ធភាពក្នុងការចិញ្ចឹម ដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារបានពេញលេញ។ សម្រាប់ កសិដ្ឋានមាគ៌ាជលសា ជាមធ្យម ក្នុងមួយខែ អាចមានលទ្ធភាពផលិតកង្កែបសាច់បានចន្លោះពី ៥ ទៅ ៦តោន ហើយការភ្ញាស់កូនកង្កែបគឺអាស្រ័យទៅតាមការបញ្ជាទិញរបស់អតិថិជន ដោយជាទូទៅក្នុង១ខែអាចភ្ញាស់លក់ចេញពី ១០-១៥ ម៉ឺនក្បាល ប៉ុន្តែនៅខែខ្លះអាចកើនដល់ទៅ២០ម៉ឺនក្បាល ជាមួយនឹងអាងចិញ្ចឹមចំនួន ៧០អាង នៅលើផ្ទៃដីទំហំជិត៣ហិកតា។

ម្ចាស់កសិដ្ឋាន មាគ៌ាជលសា ដែលមានវ័យ ៣៣ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ទីផ្សារកង្កែបក្នុងស្រុកនាពេល​បច្ចុប្បន្ននេះ កំពុងតែមានតម្រូវការខ្ពស់ ខណៈដែលការផ្គត់ផ្គង់ ហាក់នៅមិនទាន់អាចឆ្លើយតបបានគ្រាប់គ្រាន់នៅឡើយ។ ដូច្នេះហើយទើបលោកចង់បង្កើនការផលិតបន្ថែមទៀត ព្រោះទីផ្សារកង្កែបនៅទូលំទូលាយណាស់ ខណៈការផ្គត់ផ្គង់ក្នុងស្រុកនៅមានកម្រិត ដោយកង្កែបសាច់អាចមានតម្លៃ ៦៥០រៀល (បោះដុំ) និងអាចលក់រាយបានប្រមាណ ៧០០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះកូនកង្កែបដែលគេទិញយកទៅចិញ្ចឹមបន្តមានតម្លៃចន្លោះពី ១៨០រៀល-២០០រៀលក្នុងមួយក្បាល អាស្រ័យទំហំ និងអាយុរបស់កង្កែប។

គួរឱ្យដឹងដែរថា កសិដ្ឋាន មាគ៌ាជលសា បានដំណើរការអស់រយៈពេល៩ឆ្នាំមកហើយ ដោយក្រៅពីចិញ្ចឹមកង្កែបយកសាច់ និងភ្ញាស់កូនកង្កែប ក៏មានការចិញ្ចឹមត្រីប្រា និងត្រីកន្ធរ ផងដែរ សម្រាប់លក់បោះដុំទៅកាន់ទីផ្សាររាជធានីភ្នំពេញ និងផ្សារនៅតាមបណ្តាខេត្តផ្សេងទៀតផងដែរ។ ដោយឡែក ចំពោះទីផ្សារនៃការលក់កូនកង្កែបយកទៅចិញ្ចឹមបន្ត ភាគច្រើនបញ្ជូនទៅខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង កំពង់ស្ពឺ តាកែវ កំពងចាម ជាដើម និងតាមស្រុកមួយចំនួននៅក្នុងខេត្តព្រៃវែង ដែលមកទិញកូនកង្កែបដល់កសិដ្ឋានផ្ទាល់តែម្ដង។

យ៉ាងណាក៏ដោយ លោក រី វុទ្ធី បានសង្កត់ធ្ងន់ថា ចំពោះវិស័យវារីវប្បកម្មនៅកម្ពុជានាពេលបច្ចុប្បន្នគឺមានភាពរីកចម្រើនជាងមុន ដោយបណ្តាអ្នកចិញ្ចឹមបានស្វែងយល់បន្ថែមពីចំណេះដឹង ជំនាញក្នុងការចិញ្ចឹម ខុសប្លែកកាលពីមុនដែលចិញ្ចឹមតាមទម្លាប់ ឬបែបប្រពៃណី ធ្វើឱ្យទិន្នផលទទួលបានមិនមានគុណភាព ខ្វះសុវត្ថិភាព ខុសស្ដង់ដារទីផ្សារ ឬមានពេលខ្លះមិនអាចប្រកួតប្រជែងជាមួយការនាំចូលពីក្រៅស្រុក។ ដូច្នេះ ប្រសិនបើការចិញ្ចឹមត្រូវបានធ្វើឡើងស្របតាមបច្ចេកទេសត្រឹមត្រូវ ទាំងការថែទាំ និងការផ្តល់ចំណី នោះគុណភាពសាច់កង្កែប ក៏ដូចជាសាច់ត្រីចិញ្ចឹមក្នុងស្រុកអាចមានគុណភាពល្អជាងការនាំចូលទៅទៀត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *