សិប្បកម្មផលិតសៀងបន្តពីគ្រួសារនៅខេត្តត្បូងឃ្មុំ កំពុងមានប្រជាប្រិយភាព និងចូលរួមលើកកម្ពស់កសិផលក្នុងស្រុក

ត្បូងឃ្មុំ ៖ សៀង ជាអាហារកែច្នៃម្យ៉ាងដែលធ្វើពីសណ្ដែកសៀងស្ងោរ ហើយផ្អាប់ទុកដើម្បីអាចរក្សាទុកបានយូរក៏ដូចជាអាចច្នៃជាម្ហូបអាហារបានច្រើនមុខ។ ជាមួយនឹងសង្វាក់ផលិតកម្មផលិតសៀងនេះ គេបានកត់សម្គាល់ឃើញមានសិប្បកម្មផលិតសៀងមួយកន្លែងដែលកំពុងដំណើរការផលិតបន្តពីគ្រួសារ និងទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទៅជាច្រើន។

គ្រួសារសៀងឆ្ងាញ់ ជាឈ្មោះសិប្បកម្មផលិតសៀងមួយកន្លែងស្ថិតនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ  ខេត្តត្បូងឃ្មុំ ដែលកំពុងមានភាពមមាញឹកក្នុងការផលិតសៀងយ៉ាងប្រកបដោយរសជាតិឆ្ងាញ់ និងមានគុណភាពល្អ។

អ្នកស្រី ផាន់ ប៉ុណ្ណា  ជាម្ចាស់សិប្បកម្មសៀងឆ្ងាញ់បានមានប្រសាសន៍ប្រាប់ AMS ថា សិប្បកម្មផលិតសៀងមួយនេះ គឺជាមុខរបរបន្តពីក្រុមគ្រួសារ ហើយក៏បានធ្វើឱ្យអាជីវកម្មមួយនេះកាន់តែរីកធំធាត់ទៅមុខ និងបានផ្តល់ការងារមួយចំនួនដល់ប្រជាសហគមន៍ ព្រមទាំងបានលើកកម្ពស់កសិផល ក៏ដូចជាផលិតផលខ្មែរផងដែរ។

អ្នកស្រីបានបញ្ជាក់ថា ៖

“បច្ចុប្បន្ន សៀងរបស់យើងមានពីរប្រភេទ គឺសៀងឆ្ងាញ់ និងសៀងឆ្ងាញ់ពិសេស ដែលក្នុងនោះសៀងឆ្ងាញ់លក់ក្នុងតម្លៃ ១ដប ២៥០០រៀល ឯសៀងឆ្ងាញ់ពិសេស ១ដបមានតម្លៃពី ៣៥០០-៥០០០រៀល និងមានជាប្រភេទកំប៉ុង ដោយ១ កំប៉ុងមានតម្លៃ ៦០០០រៀល។ ដោយឡែកសម្រាប់អតិថិជនដែលគាំទ្រសិប្បកម្មសៀងឆ្ងាញ់មានច្រើន ដែលមានទាំងអ្នករស់នៅតំបន់ និងតាមបណ្តាខេត្ត ផ្សេងៗដូចជា ខេត្តកំពង់ចាម ព្រះសីហនុ សៀមរាប ប៉ៃលិន ព្រះវិហារ កោះកុង ឧត្ដមមានជ័យ ប៉ោយប៉ែត រតនគីរី និងក្រចេះ និងរាជធានីភ្នំពេញផងដែរ”

អ្នកស្រីបន្តថា ៖

“លក្ខណៈពិសេសដែលធ្វើឱ្យគេនិយមគាំទ្រផលិតផលរបស់សិប្បកម្មយើងគឺ យើងប្រកាន់ភ្ជាប់នូវរសជាតិ គុណភាព និងអនាម័យក្នុងការផលិត ដែលក្នុងមួយថ្ងៃសិប្បកម្មយើងអាចផលិតសៀងបានប្រមាណ ១០០០គីឡូក្រាម ឬច្រើនជាងនេះប្រសិនបើបងប្អូនយើងគាត់កម្ម៉ង់បន្ថែម។ ​ដោយឡែកចំពោះវត្ថុធាតុដើមដែលរួមមានដូចជាសណ្ដែកសៀង គឺយើងទិញមកពីប្រជាកសិករនៅខេត្តរតនគីរី ហើយជួនកាលទិញពីឃ្លាំងធំនៅផ្សារសួង ឬអ្នកលឿងជាដើម ដែលជាផ្នែកមួយជួយលើកកម្ពស់ជីវភាពប្រជាកសិករផង និងជួយផ្តល់ការងារដល់ប្រជាជនមួយចំនួននៅក្នុងតំបន់ផងដែរ”

គួរបញ្ជាក់ដែរថា សិប្បកម្មផលិតសៀងខាងលើបានចាប់ផ្តើមឡើងតាំងពីចុងឆ្នាំ២០១៨ ដែលមុខរបរបន្តពីគ្រួសារ ដោយចាប់ផ្ដើមក្នុងដើមទុនប្រមាណ ៦០០០ដុល្លា ចំណាយលើការសាងសង់រោងសិប្បកម្ម និងទិញសម្ភារមួយចំនួន ដូចជាពាងខាប់ និងវត្ថុធាតុដើមដូចជា សណ្ដែកសៀង ស្ករ និងអំបិលជាដើម។

យ៉ាងណាមិញ អ្នកស្រី ផាន់ ប៉ុណ្ណា បានបង្ហាញពីកត្តាប្រឈមដែរថា សម្រាប់សិប្បកម្មមួយនេះធ្លាប់ជួបការលំបាកក្នុងសង្វាក់ផលិតកម្មផងដែរ ដូចជាពេលខ្លះខ្វះវត្ថុធាតុដើម ហើយពេលខ្លះទៀតទំនិញឡើងថ្លៃជាដើម។ ប៉ុន្តែទោះជាយ៉ាងណា សិប្បកម្មមួយនេះនៅតែបន្តសកម្មភាព និងបានពង្រីកខ្លួនធំជាងមុន ខណៈដែលនៅថ្ងៃអនាគត អ្នកស្រីមានបំណងពង្រីកអាជីវកម្មឱ្យកាន់តែរឹងមាំ និងអាចផ្ដល់ការងារឱ្យកាន់តែច្រើនដល់ប្រជាសហគមន៍ផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី