បរទេស៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អង់គ្លេស Jaguar Land Rover បានព្រមានថា បញ្ហាកង្វះខាតបន្ទះឈីបនៅពេលនេះនឹងអាចធ្វើឲ្យផលិតកម្មរបស់ខ្លួនកាត់បន្ថយមកត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៅក្នុងត្រីមាសទី៣នេះក្នុងពេលដែល Volkswagen Group ក៏បានអះអាងដែរថា ផលប៉ះពាល់នេះក៏នឹងធ្វើឲ្យផលិតកម្មរបស់ខ្លួនធ្លាក់ចុះខ្លាំងដូចគ្នានៅក្នុងត្រីមាសទី៣ នេះមានត្រឹមតែចំនួនព្យាករណ៍ប្រហែលជា ៤៥០ ០០០ គ្រឿងប៉ុណ្ណោះ។

បញ្ហាកង្វះខាតបន្ទះឈីបបានក្លាយទៅជាកត្តាសំខាន់បំផុតដែលកំពុងទាញឲ្យផលិតកម្មគ្រឿងអេឡិចត្រូក ជាពិសេសការផលិតរថយន្តទាំងឡាយរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មនៅលើសកលលោកមានភាពយឺតយ៉ាវក្នុងរយៈពេលជាច្រើនខែរួចមកហើយ។
យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា ទោះបីជាក្រុមហ៊ុនផលិតរថយន្តព្រមទាំងក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបបានខិតខំជំនះយ៉ាងខ្លាំងរហូតទទួលបានលទ្ធផលល្អប្រសើរកាលពីពាក់កណ្តាលឆ្នាំកន្លងមកនេះក៏ដោយ ប៉ុន្តែពួកគេនៅតែបានព្រមានខ្លាំងៗផងថា បើបញ្ហាបែបនេះនៅតែបន្តកើតមានឡើងដដែលនោះវានឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែអាក្រក់ជាក់ជាមិនខាននាពេលខាងមុខ។

បន្ទះឈីប គឺជាឧបករណ៍ដ៏ចាំបាច់បំផុតនៅក្នុងការផលិតប្រព័ន្ធបញ្ជាចរន្តអគ្គិសនីនៅពីខាងក្នុងរថយន្ត ជាពិសេសរថយន្តទំនើបៗបច្ចេកវិទ្យាចុងក្រោយ ប៉ុន្តែវាបានទទួលរងនូវបញ្ហាខ្វះខាតនៃការផលិតគិតចាប់តាំងតែពីដើមឆ្នាំ២០២១កន្លងមកម្ល៉េះ ដោយសារតែអ្នកផលិតបានបង្វែរផលិតផលនេះទៅផ្គត់ផ្គង់ជាមួយនឹងក្រុមហ៊ុនអ្នកផលិតឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះដែលកំពុងកើនឡើងនូវតម្រូវការក្នុងអំឡុងពេលកូវីដនោះជំនួសវិញ។
ជាលទ្ធផលនៅពេលដែលក្រុមហ៊ុនអ្នកផលិតរថយន្តអាចត្រឡប់មករកដំណើរការផលិតបន្ទះឈីបវិញក្នុងស្ថានភាពដែលល្អប្រសើរជាងមុនពីកូវីដនោះវាបែរជាបានធ្វើឲ្យបង្អាក់ទៅដល់ផលិតកម្មរថយន្ត ហើយថែមទាំងបានធ្វើឲ្យរោងចក្រមួយចំនួនត្រូវបង្ខំចិត្តបិទទៀតផងដោយសារតែមិនមានបន្ទះឈីបគ្រប់គ្រាន់នៅក្នុងស្តុក ហើយមិនអាចបញ្ជាទិញបន្ថែមបាន។
ជាមួយគ្នានេះ ខណៈដែលក្រុមអ្នកវិភាគ និងក្រុមហ៊ុនអ្នកផលិតរថយន្តកន្លងមកបានបង្ហាញពីភាពទុកចិត្តថា បញ្ហាកង្វះខាតបន្ទះឈីបនេះនឹងអាចធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មរថយន្តតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងមកដល់ពេលនេះពួកគេបានមើលឃើញកាន់តែច្បាស់ថាវានឹងបន្តផលប៉ះពាល់រហូតទៅដល់ចុងឆ្នាំ២០២១ជាក់ជាមិនខាន។
ក្រៅពីនោះក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតសុទ្ធតែបានធ្វើការបង្ហាញនូវក្តីព្រួយបារម្ភដូចគ្នាចំពោះផលិតកម្មនៅក្នុងត្រីមាសទី៣ និងទី៤ ដូចជាក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ព្រមទាំងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត Valeo ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារអភិវឌ្ឍន៍អាស៊ី ទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៩ភាគរយក្នុងឆ្នាំ២០២៦
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/09/2026
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ជាថ្មី ដោយបានទម្លាក់ការព្យាកររបស់ខ្លួនពី ៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការព្យាកររបស់ធនាគារអន្តរជាតិមួយនេះ ដោយយោងលើកត្តាមួយចំនួន ជាក់ស្ដែងដូចជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦នេះ

IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/09/2026
បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content