កសិករដែលមានដីទំនេរ គួរងាកមកចាប់អារម្មណ៍នឹងដំណាំតាសក់ផ្អែមដែលអាចលក់បាន ១២ ០០០រៀលក្នុងមួយគីឡូក្រាម

កោះកុង ៖ តាសក់ផ្អែម ជាដំណាំវល្លិ៍មួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្តទទួលទានដោយសារតែរសជាតិផ្អែម ស្រួយឆ្ងាញ់ ទើបធ្វើឱ្យតាសក់ប្រភេទនេះមានទីផ្សារល្អ។ ដើម្បីជាជំនួយដល់កសិករដែលចង់ដាំតាសក់ផ្អែម ហើយអាចទទួលបានទិន្នផលល្អ និងច្រើនលក់បានតម្លៃថ្លៃ ប្រជាកសិកម្មម្នាក់ដែលមានបទពិសោធន៍ក្នុងដាំដុះ ថែទាំ ដែលទទួលផលល្អ បានចែករំលែកនូវបច្ចេកទេសសំខាន់ៗមួយចំនួន។

លោក នី ប៊ុនថា មានទីលំនៅស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» មានជំនាញផ្នែកកសិកម្ម និងជាអ្នកចូលចិត្តធ្វើវីដេអូផ្តល់ចំណេះដឹងកសិកម្មផងដែរនោះ បានមានប្រសាសន៍ឱ្យដឹងថា ដំណាំតាសក់ផ្អែមជាដំណាំងាយស្រួលដាំ ដែលអាចដាំដុះបានទាំងលក្ខណៈអាជីវកម្ម ឬក៏លក្ខណៈគ្រួសារខ្នាតតូច ហើយថែមទាំងមានទីផ្សារខ្ពស់ លក់បានតម្លៃថ្លៃគួរសមផងដែរ។

លោកបន្តថា ៖

“តម្លៃតាសក់ផ្អែមយើងគេអាចលក់បានចន្លោះពី ៥ ០០0  ទៅដល់ ១២ ០០០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះការលក់បោះដុំ ឬបងប្អូនខ្លះអាចលក់ជាផ្លែចន្លោះពី ២-៥ ដុល្លារក្នុងមួយផ្លែផងដែរ ហើយយើងអាចដាំជាលក្ខណៈគ្រួសារក្នុងសួនបន្លែក៏អាចដាំបាន ដោយពុំចាំបាច់ត្រូវការដីចំការធំៗនោះទេ ម៉្យាងទៀតយើងក៏អាចដាំបានទាំងលើដីរាបស្មើធម្មតា ដីលើកជាថ្នាល ក៏ដូចជាក្នុងផើងផងដែរ”

លោកបន្ថែមថា ៖

“សម្រាប់ការដាំតាសក់ផ្អែម អ្វីដែលយើងគួរយកចិត្តទុកដាក់គឺការជ្រើសរើសពូជ ដែលយើងត្រូវជ្រើសរើសគ្រាប់ពូជណាដែលមានក្រុមហ៊ុនចុះបញ្ជីក្រសួងពាណិជ្ជកម្មច្បាស់លាស់ និងធានាគុណភាពគ្រាប់ពូជនៅពេលដាំ។ ក្រៅពីនេះ យើងត្រូវគិតទៅលើដីសម្រាប់បណ្ដុះកូន និងការដាក់ជី ជាពិសេសដំណាំតាសក់ត្រូវការចាំបាច់នូវនូវជីកំប៉ុសគោកដើម្បីបំប៉នដំណាំឱ្យបានល្អ”

ចំពោះបច្ចេកទេសនៃការដាំដុះត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។ សម្រាប់ការដាំជាលក្ខណៈអាជីវកម្ម គេអាចលើកជារង ក្រាលផ្ទាំងកៅស៊ូ និងប្រព័ន្ធដំណក់ទឹក ឬហៅថាទ្រីប ក៏ប៉ុន្តែគេក៏អាចដាំជាលក្ខណៈគ្រួសារ ដាំខ្នាតតូចអាចដាំក្នុងផើង ការ៉ុង ឬថង់ប្លាស្ទិកក៏បាន។

ចំណែកការថែទាំ ក៏មិនខុសពីដំណាំដទៃទៀតដែរ ប្រសិនបើយើងដាំក្នុងផ្ទះសំណាញ់ គឺត្រូវធ្វើការបង្កាត់ពូជ ប៉ុន្តែបើដាំនៅក្រៅផ្ទះសំណាញ់ដែលមានសត្វល្អិតដូចជាឃ្មុំជាដើមនៅពេលតាសក់ចេញផ្កា វាអាចជួយបង្កាត់ពូជស្រាប់តែម្ដង។

ចំពោះទំហំផ្លែដែលត្រូវស្តង់ដារ ក្នុងមួយដើមគេទុកផ្លែតាសក់ផ្អែមតែមួយផ្លែប៉ុណ្ណោះ ដោយដំបូងគេអាចទុកចំនួន ៣ផ្លែសិន លុះធំបន្តិចទើបគេជ្រើសរើសយកមួយផ្លែណាដែលមានរាងធំទ្រវែង ក្រឡា និងទងស្អាត ហើយពីរផ្លែទៀតត្រូវកាត់ចោល។ ការទុកផ្លែតាសក់តែមួយផ្លែនេះ ដើម្បីឱ្យផ្លែមានជីជាតិគ្រប់គ្រាន់ ធំល្អ និងមានជាតិស្ករខ្ពស់តាមស្តង់ដារបច្ចេកទេស។ ប៉ុន្តែសម្រាប់ការដាំលក្ខណៈគ្រួសារ កសិករខ្លះស្ដាយ គេអាចទុកបាន ២ទៅ៣ តែផ្លែពុំសូវធំល្អឡើយ។

ដោយឡែក ការទុកតែមួយផ្លែនេះ តាមបច្ចេកទេសគេត្រូវទុកផ្លែនៅចន្លោះថ្នាំងទី៨-១៥ ទើបល្អ​ ដោយសារតាសក់ផ្អែមក៏មិនខុសពីតាសក់ធម្មតាដែរ ដោយវាចេញផ្លែនៅតាមខ្នែងនីមួយៗ តែមិនអាចទុកផ្លែបានគ្រប់ខ្នែងនោះទេ។ ចំពោះចន្លោះខ្នែងទី ៨-១៥ នេះ គេអាចទុកមួយផ្លែនៅចន្លោះនោះ បន្ទាប់ពីជ្រើសរើសហើយ ត្រូវកាត់ខ្នែងខាងលើចេញតែម្ដង។

ពាក់ព័ន្ធនឹងការប្រមូលផលតាសក់ផ្អែមខុសៗគ្នាទៅតាមពូជ ចន្លោះពី ៦៥-៧៥ ថ្ងៃ ដែលរាងយូរជាងតាសក់ធម្មតាបន្តិច អាស្រ័យលើការថែទាំ និងតាមលក្ខខណ្ឌទំហំចំការដោយការដាំលក្ខណៈអាជីវកម្មគេមានប្រើជីគីមីបន្ថែមទៀត តែសម្រាប់ទំហំតូចគេអាចប្រើជីកំប៉ុសដែលបានមកពីការកែច្នៃកាកសំណល់ផ្សេងៗកាន់តែប្រសើរ។

ទន្ទឹមគ្នានេះដែរ បញ្ហាប្រឈមគឺមិនខុសពីដំណាំទូទៅនោះដែរ ប្រសិនបើដាំនៅក្រៅផ្ទះសំណាញ់អាចជួបបញ្ហាសត្វល្អិតបំផ្លាញ ធ្វើឱ្យតាសក់ផ្តល់ផលមិនល្អ តែបើដាំក្នុងផ្ទះសំណាញ់គឺងាយស្រួលគ្រប់គ្រង និងមិនសូវចោទជាបញ្ហាអ្វីឡើយ។ នេះជាអ្វីដែលលោក នី ប៊ុនថា បានលើកឡើង។  ចំពោះបងប្អូនប្រជាកសិករដែលចាប់អារម្មណ៍ចង់ដាំ គឺគួរតែសាកល្បងដោយសារវាងាយស្រួលដាំ មានតម្រូវការទីផ្សារ និងលក់បានថ្លៃ តែបើដាំលក្ខណៈគ្រួសារក៏អាចទុកទទួលទានខ្លួនក៏បាន។ មួយវិញទៀត តាសក់ផ្អែមក៏ជាដំណាំវិលជុំដែលអាចដាំបន្តពីដំណាំផ្សេងៗតាមរដូវបានផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី