ឧស្សាហកម្ម៤.០ ៖ បុរសម្នាក់បង្កើតកម្មវិធីទូរស័ព្ទ ដើម្បីជាជំនួយដល់ការធ្វើកសិកម្មចម្រុះ

ដាំដុះ (DamDoh) គឺជាឈ្មោះកម្មវិធីទូរស័ព្ទ (App) មួយដែលបង្កើតឡើងដោយអ្នកស្រឡាញ់ និងចង់លើកស្ទួយវិស័យកសិកម្មមួយរូប។ កម្មវិធីនេះមានបញ្ចូលនូវចំណេះដឹងកសិកម្មថ្មីៗ ផ្ដោតជាពិសេសទៅលើកសិកម្មបែបចម្រុះលក្ខណៈគ្រួសារ។

តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃមួយនេះ អាប្រែក្លាយកសិករធម្មតាឱ្យក្លាយទៅជាកសិពាណិជ្ជករ​បាន។ ក្រៅពីជួយរក្សារទុននូវកំណត់ត្រា ការគណនា ក៏ដូចជាជួយគ្រប់គ្រងសកម្មភាពកសិកម្ម​របស់ប្រជាកសិករឱ្យមានប្រសិទ្ធភាព កម្មវិធីទូរស័ព្ទនេះមានបញ្ចូលនូវចំណេះដឹងកសិកម្មថ្មីៗ ផ្ដោតជាពិសេសទៅលើកសិកម្មបែបចម្រុះខ្នាតតូចជាលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ជីវភាព​របស់​​កសិករនីមួយៗឲ្យមានហូបៗចុកគ្រប់គ្រាន់សិន មុននឹងឈានទៅផ្គត់ផ្គង់​ទីផ្សារក្រៅ​ស្រុក។​

មានសម្បុរស្រអែម សក់ល្បាយអាចម៍ខ្លាបន្តិច ជាមួយសម្លៀកបំពាក់យ៉ាងសាមញ្ញ លោក ឯក ម៉ានិល គឺជាស្ថាបនិកនៃកម្មវិធីទូរស័ព្ទដាំដុះ (DamDoh App)។ ជាមួយនឹងក្រុមកសិករ​ដែលកំពុងធ្វើការ​ជួយគ្នាជាសហគមន៍ និងដោយកំពុងឈរមើលរោងដំណាំរបស់កសិករដែលកំពុង​ប្រើប្រាស់​កម្មវិធីទូរស័ព្ទដាំដុះ បណ្ដើរ លោក ឯក ម៉ានិល រៀបរាប់បណ្ដើរថា រូបលោក​បានបង្កើតកម្មវិធីទូរស័ព្ទនេះតាំងពីឆ្នាំ២០១៨មកម្លេះ ជាមួយដៃគូរបស់លោកម្នាក់ ដើម្បីទាញប្រយោជន៏បច្ចេកវិទ្យាទំនើបក្នុងការចូលរួមអភិវឌ្ឍន៍​ជីវភាពរបស់បងប្អូនប្រជាកសិករ​អោយកាន់តែប្រសើរ។

លោកបន្តថា ដើម្បីមានដើមទុនក្នុងការបន្តអាជីវកម្មនេះ លោកបានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីកសិកម្ម​ឌីជីថល (SAMMBAT) ក្រោមគម្រោងរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ (Techo Startup Center)ដែលកំពុងធ្វើការយ៉ាងសកម្មក្នុង​ការធ្វើទំនើបកម្មលើប្រព័ន្ធឌីជីថលកសិកម្មជាតិ។

ជាលទ្ធផល លោកបានទទួលជ័យលាភីក្នុងចំណោមម្ចាស់ជ័យលាភីចំនួន៤ក្រុម និងទទួលបាននូវការ​គាំទ្រនូវកញ្ចប់ថវិកា ក៏ដូចជាការផ្ជាប់បណ្តាញក្នុងកិច្ចពន្លឿនដំណើរការ​អាជីវកម្មរបស់លោក។ ប៉ុន្តែយ៉ាងណា ដើម្បីឱ្យបច្ចេកវិទ្យាថ្មីនេះអាចនឹងទៅដល់ដៃប្រជាកសិករបានលឿន និងមានប្រ​សិទ្ធភាព​ខ្ពស់ លោក និងក្រុមការងារ ជារឿយៗ តែងចុះទៅដល់មូលដ្ឋានតាមបណ្តាខេត្ត​មួយចំនួនដោយផ្ទាល់ និងរហូតបានចងក្រងបង្កើតជាសហគមន៍កសិកម្មផងដែរ។ ក្នុងការចុះទៅដល់ផ្ទះកសិករនេះទៀតសោត លោក ម៉ានិល បានឱ្យដឹងថា លោកបានកំណត់ខេត្ត​គោលដៅសម្រាប់ចុះផ្សព្វផ្សាយ ដោយចាប់ផ្ដើមពីខេត្តណាដែលមិនសូវមានដីអំណោយផល។

ត្រង់ចំណុចនេះ លោកបន្តពន្យល់ថា ៖

«តំបន់ដែលមានឧបសគ្គច្រើននេះគឺសំដៅលើ​តំបន់ធ្លាប់​មានគ្រាប់មីន ឬតំបន់ដែលកសិករប្រើប្រាស់ថ្នាំគីមីខ្លាំងពេករហូតខ្សោះជីវជាតិជាដើម បើយើងធ្វើនៅលើតំបន់ទាំងនេះជោគជ័យ មានន័យថា លទ្ធភាពទទួលបានជោគជ័យនៅតំបន់ដែលដីមានអំណោយផលគឺខ្ពស់»។

ក្នុងសកម្មភាពចុះដល់ទីតាំងផ្ទះកសិករនេះដែរ លោក និងក្រុមការងារមានការបង្រៀនឱ្យ​កសិករយល់ពីបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាព និងក្នុងបច្ចេកវិទ្យានៃកម្មវិធីទូរស័ព្ទដាំដុះ (DamDoh App) ជាពិសេសជំរុញឱ្យពួកគេងាកទៅធ្វើដំណាំចម្រុះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ​អោយមានរបបហូបចុកគ្រប់គ្រាន់ជាមុនសិនទើបអាចផ្តោតទៅផលកាដែលអាចផលិតនូវកសិផលខ្នាតធំដើម្បីផ្គត់ផ្គង់ដល់ទីផ្សាបានជាទៀងទាត់ និងមានគុណភាពខ្ពស់បាន។

ផ្នែកមួយនៅក្នុងកម្មវិធីទូរស័ព្ទមានការណែនាំអំពីការប្រើប្រាស់ធនធានដែលមានស្រាប់ និងការបែងចែកដីជុំវិញផ្ទះសម្រាប់ដាំដំណាំតូចៗ ដំណាំឈើហូបផ្លែគ្រប់ប្រភេទ ស្រះចិញ្ចឹមត្រី និងរោងចិញ្ចឹមសត្វ ដែលកសិករអាចយកទៅអនុវត្តនៅលើដីដែលពួកគាត់កំពុង​តែមានជាក់​ស្ដែងបាន។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីទូរស័ព្ទដាំដុះ (DamDoh App)ក៏មាននូវមុខងារជាអ្នកជំនួយការទាំងផ្នែក​ហិរញវត្ថុ ក៏ដូចជាបច្ចេកទេសកសិកម្មរបស់កសិករម្នាក់ៗ២៤ម៉ោងលើ២៤ម៉ោងផ្ទាល់តែម្តង រួមទាំងការជួយណែនាំក្នុងការផលិតជីធម្មជាតិរាវ និង ជីកំប៉ុសគោក សម្រាប់យកទៅប្រើអោយ​ត្រូវតាម​ក្បួនខ្នាតដើម្បីឱ្យដំណាំ និងសត្វដែលនៅក្នុងកសិដ្ឋាន លូតលាស់បានល្អ ធន់នឹងជំងឺដើម្បី​ទទួលបានទិន្នផលល្អ ក៏ដូចជាធ្វើឱ្យដីមានជីវជាតិឡើងវិញ និងជួយកែរលំអរបរិដ្ឋានភូមស្រុក​ជំវិញអោយបានល្អប្រសើផងដែរ។

លោក ឯក មានិល បានបន្តឱ្យដឹងថា ៖

«ប្រជាពលរដ្ឋយើងភាគច្រើនបានបំភ្លេចឬក័បានបោះបង់ចោលនូវទម្លាប់ចាស់បុរាណអស់ហើយ ដោយនាំគ្នាដាំដុះដោយភាគច្រើនគឺមានបំណងសម្រាប់តែលក់ចេញដើម្បីបានចំណូលទាំងដែលពួកគេមិនទាន់មានអាហារហូបចុកគ្រប់គ្រាន់នៅឡើយផងនោះ។ ដូច្នេះហើយ គោលបំណងនៃការធ្វើដំណាំចម្រុះរួមផ្សំនេះគួរតែត្រូវនាំគ្នាបំផុសអោយកើតមានកើតត្រឡប់មកវិញនៅតាមគ្រប់ផ្ទះកសិករដើម្បីអោយគាត់ផ្គត់ផ្គង់គ្រួសារឱ្យគ្រប់គ្រាន់សិន សឹមទៅផលិតប្រភេទដំណាំឬកសិផលខ្នាតធំដើម្បីលក់ចេញទៅទីផ្សារ »។

យ៉ាងណាមិញ ក្នុងការចុះអនុវត្តកន្លងមកមានកសិករជាច្រើនគ្រួសារដែលទទួលបានជោគជ័យ​ដោយមិនត្រឹមតែមានអាហារហូបចុកវិលជុំនោះទេ ថែមទាំងទទួលបានទិន្នផលច្រើនទាំងនៅលើទំហំ​ដីតូចតាចជុំវិញផ្ទះ ក៏ដូចជាដណាកសិផលខ្នាតធំរបស់ពួកគាត់ទៀតផង។ តាមរយៈលទ្ធផលដែលស្ដែងចេញស្រាប់ៗបន្ទាប់ពីអនុវត្តតាមកម្មវិធីទូរស័ព្ទបែបនេះ លោក ម៉ានិល បានបញ្ជាក់ថា មានកសិករកាន់តែច្រើនកំពុងចាប់អារម្មណ៍ចង់ប្រើប្រាស់បច្ចេកវិទ្យារបស់លោក។

យ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកស្រឡាញ់ ចូលចិត្តបច្ចេកវិទ្យា និងការដាំដុះ លោកចង់ចូលរួម​ចំណែក​ក្នុងការជួយជំរុញវិស័យកសិកម្មរបស់កម្ពុជាឱ្យឈានទៅមុខមួយកម្រិតទៀត ដោយចាប់ផ្ដើម​ពីការផ្លាស់ប្ដូរទម្លាប់ធ្វើកសិកម្មរបស់ប្រជាជនតាមរយៈបច្ចេកវិទ្យាសម័យថ្មី។ លោកមានរំពឹងថា បន្តិចម្ដងៗ កសិករនឹងរៀនស្វែងយល់ពីវិស័យកសិកម្មក្នុងសម័យទំនើបនេះឱ្យកាន់តែច្បាស់ ដោយទាញប្រយោជន៍ពីវាក្នុងការកាត់បន្ថយនូវការចំណាយលើថ្លៃផលិត និងបង្កើនចំណូល។ ការណ៍នេះមិនធ្វើត្រឹមតែដោះស្រាយជីវភាព ប៉ុន្តែជាមុខរបរដ៏សំខាន់មួយក្នុងការធានាសុវត្ថិភាព​នៅក្នុង​ខ្សែច្រវាក់នៃប្រព័ន្ធផ្គត់ផ្គង់ចំណីអាហារទាំងមូលផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី