ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងអង់គ្លេសមានបំណងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើការរួមចំណែកក្នុងកម្មវិធីកាត់បន្ថយការប្រើប្រាស់ថាមពលចេញពីកាបូន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ។
ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ ឯកឧត្តម Ken O’Flaherty ឯកអគ្គរាជទូតតំណាងសន្និសីទអង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អមដោយគណៈប្រតិភូមកពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
ឯកឧត្តម Ken O’Flaherty បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាង ស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមក និងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើការរួមចំណែកក្នុងកម្មវិធីកាត់បន្ថយការប្រើប្រាស់ថាមពលចេញពីកាបូន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ។
ឯកឧត្តម ទេសាភិបាលរង បានថ្លែងថា សហប្រតិបត្តិការរវាងស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមកមានការរឹតចំណងកាន់តែប្រសើរ និងធនាគារជាតិនៃកម្ពុជាគាំទ្រក្នុងកិច្ចការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៦មក ធនាគារជាតិនៃកម្ពុជាបានអនុម័តគោលការណ៍របស់វិស័យធនាគារសម្រាប់ការផ្តល់ឥណទានប្រកបដោយចីរភាព សង្គមនិងបរិស្ថាន ដើម្បីឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ចូលរួមអនុវត្តឱ្យមានសង្គតិភាពនិងប្រសិទ្ធភាព។
ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានចូលរួមក្នុងកិច្ចការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុក្នុងស្ថាប័នអន្តរជាតិនិងគំនិតផ្តួចផ្តើមជាច្រើន ដូចជា បណ្តាញធនាគារកណ្តាលនិងអាជ្ញាធរត្រួតពិនិត្យសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (The Network of Central Banks and Supervisors for Greening the Financial System -NFGS) និងសមាជិកក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (Inclusive Green Finance Working Group-IGFWG) ជាដើម។
ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយអង្គការជាច្រើនដូចជា UNESCAP, សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) ស្ថានទូតអង់គ្លេស សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើម ក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតងផងដែរ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room
អាជីវកម្មជិត ៥ម៉ឺន មានទឹកប្រាក់សរុបប្រមាណ ១៨.២៣ ពាន់លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះ ម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន ១៧២៤០នាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/06/2025
អិលអូអិលស៊ី ដែលជាស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ទទួលបានវិញ្ញាបនប័ត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន ដែលជាវិញ្ញាបនបត្រដ៏មានកិត្យានុភាពមួយកាលពីពេលថ្មីៗនេះ