ស្វែងយល់ពីបច្ចេកវិទ្យាសំខាន់ៗដែលកំពុងជួយឲ្យអ្នករស់នៅតំបន់ស្ងួតហួតហែងអាចទាញយកទឹកស្អាតមកប្រើប្រាស់

យោងតាមការស្រាវជ្រាវចុងក្រោយមួយដោយ WEFORUM បានរកឃើញថា គម្លាតរវាងការផ្គត់ផ្គង់ទឹក និងតម្រូវការទឹកជាសកលត្រូវបានព្យាករណ៍ថានឹងកើនឡើងទៅដល់៤០ភាគរយនៅឆ្នាំ២០៣០ខាងមុខនេះ ប្រសិនបើការអនុវត្ត និងប្រើប្រាស់ដូចពេលបច្ចុប្បន្ននៅតែបន្តបែបនេះ។

នៅតាមទីកន្លែង និងតំបន់ជាច្រើនលើសកលលោក តម្រូវការទឹកស្អាតមានទំហំលើសលប់ធៀបទៅនឹងការផ្គត់ផ្គង់ ហើយនៅកន្លែងផ្សេងទៀត បញ្ហាកង្វះទឹកកំពុងរារាំងដល់កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសបណ្តាអ្នករស់នៅតាមទីតាំងដែលមានអាកាសធាតុក្ដៅ រីងស្ងួតខ្លាំង ដូចជានៅអារ៉ាប់ និងអាហ្វ្រិកជាដើម។

ទោះបីជាយ៉ាងណាក្តី ដើម្បីជំនះបញ្ហាប្រឈមមុខទាំងនេះអ្នកជំនាញបានណែនាំនូវមធ្យោបាយ និងបច្ចេកវិទ្យាជាច្រើនដើម្បីជួយធ្វើឲ្យប្រសើរឡើងនៃការប្រើប្រាស់ទឹកស្អាត ហើយជាលទ្ធផលបានរកឃើញនូវបច្ចេកវិទ្យាចំនួន៥ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការទាញយកទឹកស្អាតមកប្រើប្រាស់ និងកំពុងពេញនិយមខ្លាំងសម្រាប់ពលរដ្ឋដែលរស់នៅក្នុងតំបន់រីងស្ងួត និងក្តៅហួតហែងខ្លាំង។

១- Catching fog ៖ ជាបន្ទះសំណាញ់ពិសេសម្យ៉ាងអាចទាញយកទឹកពីអ័ព្ទ និងពពកនៅក្នុងអាកាសធាតុ ហើយតំណក់ទឹកតូចៗបានក្លាយទៅជាប្រភពទឹកប្រើប្រាស់ដែលមានសភាពស្អាតរួចជាស្រេច និងត្រូវបានហូរចូលទៅក្នុងធុងទឹកដែលត្រៀមរួចជាស្រេច។ គ្មានផលប៉ះពាល់គ្មានការបំពុល ចំណាយតិច ហើយភាគច្រើនត្រូវបានប្រើប្រាស់នៅតាមតំបន់ជើងភ្នំ និងឆ្នេរសមុទ្រ។

២- Iceberg Havesting ៖ ជាដំណើរការទាញយកផ្ទាំងទឹកកកធំពីតំបន់ប៉ូល និងជាគំនិតដែលពិបាកនឹងធ្វើទៅរួច ប៉ុន្តែប្រទេសអាហ្វ្រិកខាងត្បូង និងសហភាពអារ៉ាប់រួមកំពុងពិចារណាគម្រោងនេះ ដែលមិនត្រឹមតែអាចផ្តល់ទឹកស្អាតប៉ុណ្ណោះទេ អ្នកជំនាញជឿជាក់ថាផ្ទាំងទឹកកកទាំងនោះក៏នឹងអាចទាញយកភ្លៀងមកជាមួយផងដែរ។

៣- Cloud Seeding ៖ តាមរយៈយន្តហោះ ឬប៉មពិសេសដែលត្រូវបានសាងសង់ទុកគេអាចយកសារធាតុពិសេសម្យ៉ាងទៅចាក់បញ្ចូលជាមួយនឹងដុំពពកដែលធ្វើបែបនេះនឹងអាចបង្កទៅជាទឹកភ្លៀងយកមកប្រើប្រាស់បាន និងជួយជំរុញចំនួនទឹកភ្លៀងដល់ទៅ២០ភាគរយ។

៤- Rainwater Harvesting ៖ ការស្តុកទឹកភ្លៀង គឺជាវិធីសាស្ត្របុរាណ ប៉ុន្តែនៅតែមានភាពពេញនិយមនៅឡើយសម្រាប់បណ្តាប្រទេសជាច្រើន ហើយពួកគេបានអភិវឌ្ឍនូវបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាពក្នុងការស្តុកទឹកទាំងនោះទុកទៀតផង។

៥- Disalination ៖ ជាបច្ចេកវិទ្យាដែលអាចទាញយកទឹកសមុទ្រទៅច្នៃជាទឹកស្អាតសម្រាប់ប្រើប្រាស់វិញ ហើយបច្ចុប្បន្នគេជឿជាក់ថាបច្ចេកវិទ្យានេះកំពុងត្រូវបានអនុវត្តយ៉ាងខ្លាំងក្លាហើយជាលទ្ធផលទឹកស្អាតដែលទាញបានពីទឹកសមុទ្រមានទៅដល់១០ភាគរយដែលអាចផ្គត់ផ្គង់តម្រូវការអ្នកប្រើប្រាស់នៅតាមទីក្រុងសមុទ្រជាច្រើនលើពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​