ភ្នំពេញ ៖ ការបើកអាជីវកម្មនីមួយៗតម្រូវឱ្យយើងយល់ដឹងឱ្យបានច្បាស់ពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជួយយើងក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងប្រាក់ចំណេញឱ្យមានប្រសិទ្ធភាព ដូច្នេះម្ចាស់អាជីវកម្មត្រូវដឹងឱ្យបានកាន់ច្បាស់ពីលំហូរសាច់ប្រាក់ និងប្រាក់ចំណេញ ក្នុងអាជីវកម្មរបស់ខ្លួន។
សហគ្រិនខ្មែរ បានបញ្ជាក់ថា លំហូរសាច់ប្រាក់ (Cash Flow) និងប្រាក់ចំណេញ (Profit) គឺជាធាតុផ្សំយ៉ាងសំខាន់ក្នុងការធ្វើអាជីវកម្ម ដោយសារវាជាកូនសោរចម្បងសម្រាប់ឆ្លុះបញ្ចាំងពីភាពជោគជ័យ និងបរាជ័យនៃការរកស៊ីរបស់។ លំហូរសាច់ប្រាក់ នឹងជួយម្ចាស់អាជីវកម្មឱ្យគ្រប់គ្រងហិរញ្ញប្បទានបានល្អ ខណៈដែលប្រាក់ចំណេញជាអ្វីដែលជួយឲ្យអាជីវកម្មឈរជើងបានយូរ។ ដោយឡែកនៅថ្ងៃនេះ យើងនឹងបង្ហាញឲ្យកាន់តែច្បាស់ពីលំហូរសាច់ប្រាក់ និងប្រាក់ចំណេញក្នុងអាជីវកម្ម។
អ្វីទៅជា លំហូរសាច់ប្រាក់ (Cash Flow)?
លំហូរសាច់ប្រាក់ គឺសំដៅដល់ការហូរចេញ និងហូរចូលនៃចំនួនប្រាក់ក្នុងអាជីវកម្ម។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រតិបត្តិការចំណូលចំណាយប្រចាំថ្ងៃ ដូចជា ការបង់ពន្ធ ទិញសម្ភារៈផ្គត់ផ្គង់ ផ្ដល់ប្រាក់ខែបុគ្គលិក និងចំណាយផ្សេងៗ។ ក្នុងអាជីវកម្មមួយ លំហូរសាច់ប្រាក់អាចមានពីរយ៉ាង គឺ លំហូរសាច់ប្រាក់វិជ្ជមាន (Positive Cash Flow) និងលំហូរសាច់ប្រាក់អវិជ្ជមាន (Negative Cash Flow)។
ក្នុងករណីដែលលំហូរសាច់ប្រាក់វិជ្ជមាន នោះបង្ហាញថា ក្រុមហ៊ុនទទួលបានប្រាក់ចូលច្រើនជាងចំនួនប្រាក់ត្រូវចំណាយ ដែលសរបញ្ជាក់ឲ្យឃើញថាការរកស៊ីនោះកំពុងដំណើរការល្អ។ ប៉ុន្ដែប្រសិនបើលំហូរសាច់ប្រាក់អវិជ្ជមាន នោះបានន័យថា ប្រាក់ក្នុងក្រុមហ៊ុនប្រាកជាមានការហូរចេញច្រើនជាងហូរចូល ដែលក្នុងន័យនេះគឺវាអាចប៉ះពាល់ដល់លំនឹងហិរញ្ញវត្ថុនៃអាជីវកម្មទាំងមូលបាន។

ប្រាក់ចំណេញ (Profit)
និយាយឲ្យងាយស្រួលស្ដាប់ ប្រាក់ចំណេញ គឺសំដៅដល់ចំនួនទឹកប្រាក់ដែលនៅសល់ពីប្រាក់ចំណូលដែលរកបានបន្ទាប់ពីកាត់កងថ្លៃចំណាយផ្សេងៗរួច។ ឧទាហរណ៍ ប្រសិនក្រុមហ៊ុនមួយរកបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ $30,000 ជាមួយថ្លៃចំណាយសរុបប្រមាណ $20,000 នោះបានន័យថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននោះរកបានចំនួន $10,000។
ដូចគ្នាទៅនឹងលំហូរសាច់ប្រាក់ដែរ ប្រាក់ចំណេញក្នុងអាជីវកម្មមួយអាចវិជ្ជមាន និងអវិជ្ជមាន។ នៅពេលការគណនាតួលេខប្រាក់ចំណេញចេញមកអវិជ្ជមាន ជាទូទៅគេហៅវាថា “ខាត” ព្រោះក្នុងន័យនេះ ក្រុមហ៊ុនបានចំណាយច្រើនលើប្រតិបត្តិការ ប៉ុន្ដែទាញយកប្រាក់ចេញវិញបានតិច។
តើរវាងលំហូរសាច់ប្រាក់ និងប្រាក់ចំណេញ មួយណាសំខាន់ជាងក្នុងអាជីវកម្មរបស់អ្នក?
សំណួរនេះអាចពិបាកនឹងរកចម្លើយ ដោយសារទាំងពីរយ៉ាងគឺសុទ្ធតែសំខាន់នៅក្នុងការធ្វើអាជីវកម្ម។ វាអាចទៅរួចថា ក្រុមហ៊ុនមានលំហូរសាច់ប្រាក់វិជ្ជមាន ប៉ុន្ដែមើលឃើញការចុះធ្លាក់នៃប្រាក់ចំណេញ និងមួយចំនួនទៀត អាចនឹងមើលឃើញប្រាក់ចំណេញកើនឡើង ប៉ុន្ដែមានលំហូរសាច់ប្រាក់អវិជ្ជមាន។
នៅក្នុងការធ្វើអាជីវកម្មធុនតូច និងមធ្យម (SME) ដែលទើបចាប់ផ្ដើមបើកដំណើរការរកស៊ី យើងអាចនិយាយបានថា លំហូរសាច់ប្រាក់គឺសំខាន់ជាង ព្រោះវាជួយទ្រទ្រង់ប្រតិបត្តិការចំណូល-ចំណាយ ប្រចាំថ្ងៃ។ ឧទាហរណ៍ អ្នកបើកហាងលក់បាយ អ្នករកចំណូលបានពីភ្ញៀវដែលចូលហាងរបស់អ្នក ប៉ុន្ដែលុយដែលហូរចូលទាំងនោះមិនគ្រប់នឹងការចំណាយផ្សេងៗរួមមានទាំងថ្លៃជួលហាង ថ្លៃទឹកភ្លើង ឬថ្លៃជួលបុគ្គលិក ដែលនេះមានន័យថាប្រាក់ហូរចេញច្រើនជាងប្រាក់ហូរចូល នាំឲ្យលំហូរសាច់ប្រាក់អវិជ្ជមាន ជាហេតុធ្វើឲ្យអាជីវកម្មរបស់អ្នកអាចប្រឈមនឹងការបិទទ្វារមុនពេលទទួលបានប្រាក់ចំណេញ។
ជាន័យរួម ដើម្បីឲ្យការរកស៊ីមួយដំណើរទៅបានយ៉ាងរលូន គឺត្រូវប្រតិបត្តិការទៅបានដោយលំហូរសាច់ប្រាក់វិជ្ជមាន ខណៈដែលការបង្កើនប្រាក់ចំណេញនឹងជួយឲ្យអាជីវកម្មឈរជើងបានយូរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content