ផ្លែស្រកានាគដាំនៅក្នុងស្រុកកំពុងមានតម្រូវការទីផ្សារ ខណៈកសិករកំពុងបន្តពង្រីកការដាំកាន់តែច្រើន

មិនចាញ់ផ្លែឈើដទៃទៀតនោះទេ ផ្លែស្រកានាគពូជក្រហមកំពុងមានតម្រូវការទីផ្សារខ្ពស់ ធ្វើឱ្យកសិករដែលជាម្ចាស់ចំការកំពុងដុតដៃដុតជើងធ្វើការពង្រីកទំហំដាំដុះរហូតរាប់ពាន់បង្គោល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

តាម លោក ថន ភា ជាម្ចាស់ចំការស្រកានាគមួយកន្លែងស្ថិតនៅភូមិភ្នំ ឃុំទន្លេបិត ខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា៖ បច្ចុប្បន្ននេះ លោកបានពង្រីកការដាំដុះដើមស្រកានាគលើផ្ទៃដីប្រមាណជាង ៣ហិកតា មាន ៧០០០បង្គោល ជាពូជស្រកានាគក្រហមក្នុងគោលបំណងជំរុញការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ដោយជាធម្មតាអាចកាត់លក់ឱ្យឈ្មួញកណ្តាលយកទៅលក់បន្តបានប្រមាណ ៥០០គីឡូក្រាម ទៅ ១តោនក្នុងមួយថ្ងៃ អាស្រ័យតាមការបញ្ជាទិញ និងរដូវស្រកានាគពេញប្រមូលផល។

លោកបន្ថែមថា៖

«ស្រកានាគក្រហមអាចលក់បានបោះដុំក្នុងតម្លៃ ៤៥០០-៥០០០រៀលក្នុងមួយគីឡូក្រាម ឯលក់រាយអាចលក់ក្នុងតម្លៃ ៦០០០-៦៥០០រៀល ដោយយើងលក់ឱ្យឈ្មួញក្នុងតំបន់ផង និងលក់តាមបណ្ដាញសង្គមខ្លះដែរ។ ទោះបីយើងដាំបានស្រកានាគប្រមាណ ៧០០០បង្គោលមែន តែមានដើមចាស់ខ្លះ និងដើមថ្មីខ្លះត្រូវការមើលថែនៅឡើយ ហេតុនេះជាមធ្យមក្នុងមួយឆ្នាំយើងអាចទទួលបានទិន្នផល ១៥-២០តោនក្នុងមួយហិកតា»។  

សម្រាប់ការប្រមូលផល ម្ចាស់ចំការខាងលើប្រាប់ឱ្យដឹងថា គេអាចប្រមូលផលស្រកានាគបាននៅចន្លោះខែឧសភា ដល់ខែវិច្ឆិកា ដោយក្នុងមួយខែអាចប្រមូលផលបាន ២វគ្គ ហើយមួយវគ្គៗអាចប្រមូលបាននៅចន្លោះ ២-៤ថ្ងៃ អាស្រ័យលើស្រកានាគដែលទុំជាបន្តបន្ទាប់។

ចំពោះការជ្រើសរើសពូជស្រកានាគវិញ លោក ថត ភា បញ្ជាប់ឱ្យដឹងថា ស្រកានាគមានពូជច្រើនទាំងសាច់ស និងសាច់ក្រហម ដោយដំបូងឡើយលោកបានសាកល្បងដាំនៅឆ្នាំ២០១៥ ប្រមាណ ៧០០បង្គោលមានពូជស្ទើរគ្រប់ប្រភេទ ហើយក៏បានសម្រេចចិត្តយកពូជសាច់ក្រហម និងទំហំផ្លែមធ្យម មិនធំពេក មិនតូចពេក ហើយវាមានរសជាតិឆ្ងាញ់ ងាយស្រួលដាំ ធន់នឹងជំងឺ និងមានទីផ្សារល្អ។

ពាក់ព័ន្ធនឹងបច្ចេកទេសក្នុងការដាំ គេត្រូវរៀបចំដីសម្រាប់ដាំ ពិសេសប្រព័ន្ធទឹកស្រោចស្រព​ និងខួងដាំបង្គោលឱ្យស្រកានាគឡើង ដែលត្រូវការចំណាយទុនច្រើន ដោយជាធម្មតាផ្ទៃដី ១ហិកតា ត្រូវការបង្គោល ១៨០០បង្គោល។  បន្ទាប់មកយកមែកស្រកានាគទៅដាំនៅតាមទីតាំងបង្គោលចំនួន ២មែក ក្នុង ១គុម្ព។ ក្នុងការដាំដុះនេះ ត្រូវការរយៈពេលប្រមាណ ៩ខែ ទើបស្រកានាគចាប់ផ្ដើមឱ្យផលរៀងរាល់រដូវ​ តែអ្នកដាំក៏ត្រូវការថែទាំ ពិសេសនៅរដូវប្រាំងដែលទាមទារឱ្យថែមែក បាញ់ថ្នាំ និងផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់។

ទន្ទឹមគ្នានេះដែរ ការប្រកបរបរដាំស្រកានាគនេះក៏អាចជួបនូវកត្តាប្រឈមមួយចំនួនដូចជា ការផ្គត់ផ្គង់លើទីផ្សារមិនទាន់បានទូលំទូលាយ និងមិនទាន់មានស្ថិរភាពតម្លៃ ឯការដាំដុះក៏អាចប្រឈមនឹងជំងឺផ្សិតដំបៅដើមដែលអាចធ្វើឱ្យរោលដល់ផ្លែ និងកត្តាខ្យងដែលឡើងស៊ីផ្កាស្រកានាគផងដែរ។

ចុងក្រោយលោក ថន ភា ក៏សូមថ្លែងអំណរគុណដល់អតិថិជនមិនថាឈ្មួញបោះដុំ ឬអ្នកទិញរាយ ដែលតែងតែគាំទ្រផ្លែស្រកានាគក្នុងស្រុក ដាំក្នុងស្រុកភូមិផ្ទាល់ ហើយលោកក៏កំពុងពង្រីកការដាំដុះបន្ថែមទៀតដើម្បីផ្គត់ផ្គង់ឱ្យបានកាន់តែទូលំទូលាយកាត់បន្ថយការនាំចូលពីខាងក្រៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

Leave a Reply

Your email address will not be published.Required fields are marked *