ក្រុមហ៊ុនអាមេរិកជាច្រើនចាប់អារម្មណ៍ចង់ធ្វើជំនួញជាមួយកម្ពុជា

វ៉ាស៊ីនតោន ៖ តាមរយៈកិច្ចជំនួបពាណិជ្ជកម្មរវាងសមាជិកគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនអាមេរិកនៅទីក្រុងញូយ៉កជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែម និងមកបណ្តាក់ទុនវិនិយោគ ក៏ដូចជាធ្វើជំនួញជាមួយកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃដើមសប្ដាហ៍នេះក្នុងឱកាសអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បានអញ្ជើញចូលរួមជាគណៈអធិបតីថ្លែងសុន្ទរកថាបើកកិច្ចជំនួបពាណិជ្ជកម្មរវាងសមាជិកគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអាមេរិកនៅទីក្រុងញូយ៉កសរុបចំនួនជាង ១០០ក្រុមហ៊ុន។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ជម្រាបជូនក្រុមហ៊ុនអាមេរិកដែលមានវត្តមានក្នុងជំនួបពាណិជ្ជកម្ម អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងវិស័យសំខាន់ៗដែលប្រទេសទាំងពីរបាន និងកំពុងជំរុញរួមគ្នា។ ឆ្នាំ២០២២ នេះ កម្ពុជា ជាប្រធានអាស៊ាន ហើយក៏ជាឆ្នាំដ៏ប្រសើរក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

អ្នកឧកញ៉ាបានលើកទឹកចិត្ត និងអញ្ជើញធុរជនអាមេរិក មកបំពេញទស្សនកិច្ច ដោយផ្ទាល់នៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព និងសិក្សាលទ្ធភាពសហការគ្នាជាមួយដៃគូកម្ពុជា ខណៈដែលក្រុមហ៊ុននៃប្រទេសទាំងពីរ បានជជែកពិភាក្សាអំពីគោលនយោបាយលើកទឹកចិត្តចំពោះការវិនិយោគ ស្ថានភាពបច្ចុប្បន្នក៏ដូចជាតម្រូវការនានាក្នុងវិស័យសំណង់និងអចលនាទ្រព្យ កសិកម្ម សេវាកម្ម និងពាណិជ្ជកម្មជាដើម។

គួររំលឹកផងដែរថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និងអមដំណើរសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

ក្នុងឱកាសនៃទស្សនកិច្ចធុរកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍ធុរកិច្ចនានាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន និងរៀបចំកម្មវិធីជំរុញធុរកិច្ចរវាងប្រទេសទាំងពីររួមមាន៖

– ជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅទីក្រុងញូយ៉ក ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកនៅញូយ៉ក និងក្រុមហ៊ុនកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច សេដ្ឋកិច្ច និងសិក្សាលទ្ធភាពសហការគ្នាទៅតាមវិស័យនីមួយៗ

– ជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មអាមេរិក ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន សមាគមអាជីវកម្មសិទ្ធិពិសេសអាមេរិក និងក្រុមហ៊ុនអាមេរិក រួមទាំងកម្ពុជាជាច្រើន។ ជំនួបពាណិជ្ជកម្មនេះ លើកយកប្រធានបទសំខាន់មកជជែកពិភាក្សារួមមាន៖ ទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា អាមេរិក កាលានុវត្តភាពធុរកិច្ចប្រទេសទាំងពីរ កិច្ចពិភាក្សាស៊ីជម្រៅលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា វិស័យសំណង់ និង វិស័យអាជីវកម្មសិទ្ធិពិសេស។ ធុរជននៃប្រទេសទាំងពីរនឹងជួបពិភាក្សា និងពិនិត្យលទ្ធភាពសហការទៅតាមវិស័យរៀងៗខ្លួន។

– កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិក នៅទីស្នាក់ការកណ្តាលរបស់សភាពាណិជ្ជកម្មអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន និងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មទាំងពីរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក