ស្រាម្នាស់ ផលិតផលថ្មីក្នុងស្រុក កំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ

Royal Sweet Pineapple ជាឈ្មោះកសិដ្ឋានមួយស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលកំពុងដាំម្នាស់ទឹកឃ្មុំ និងកែច្នៃជាផលិតផលទឹកម្នាស់ដ៏មានប្រជាប្រិយភាព។ ដោយឡែកកាលពីពេលកន្លងទៅថ្មីៗនេះ កសិដ្ឋានដែលស្ថិតប៉ែកឦសានមួយនេះបានកែច្នៃផលិតចេញជាផលិតផលថ្មីមួយទៀត គឺស្រាម្នាស់ដែលមានរសជាតិឆ្ងាញ់ ប្លែក និងកំពុងទទួលបានកាគាំទ្រខ្លាំងនៅលើទីផ្សារ។

លោក សាយ ពន្លឺចិត្តៈករុណា ដែលជាម្ចាស់កសិដ្ឋានខាងលើនេះបានមានប្រសាសន៍ប្រាប់ AMS ថា សម្រាប់ផលិតផលថ្មីរបស់សិប្បកម្មក្រោមចំណុះកសិដ្ឋាន Royal Sweet Pineapple គឺជាប្រភេទស្រាម្នាស់ដោយបានចាប់ដំណើរការផលិតបានប្រមាណ១ម៉ឺនដប ស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដើម្បីស្ទាប់ស្ទង់មើលទីផ្សារ ហើយជាលទ្ធផលឃើញថាមានការគាំទ្រច្រើនពីសំណាក់អតិថិជនក្នុងស្រុក ក៏ដូចជាជនបរទេសគួរឱ្យកត់សម្គាល់។

លោកបានបញ្ជាក់ថា ៖

“សម្រាប់សម្ថភាពផលិតរបស់យើស គឺអាចបានប្រមាណ ១-២ម៉ឺនដប ដែលយើងបានចាប់ផ្ដើមផលិតប្រមាណ ៣ខែហើយឃើញថា ទីផ្សាររបស់យើងមានទាំងលក់នៅទីតាំងផ្ទាល់ និងតាមអនឡាញ ដែលបងប្អូនភាគច្រើនរស់នៅរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប ហើយក៏មានទាំងឈ្មួញយកទៅលក់បន្តនៅតាមតំបន់ទេសចរណ៍នានាផងដែរ”

ពាក់ព័ន្ធទៅនឹងចំណុះនៃការវេចខ្ចប់ ក៏ដូចជាតម្លៃលក់នៅលើទីផ្សារត្រូវបានម្ចាស់កសិដ្ឋានរូបនេះប្រាប់ឱ្យដឹងថា សម្រាប់ស្រាម្នាស់នេះមានចំណុះ ៧៥០មីលីលីត្រ លក់ក្នុងតម្លៃ ១០ដុល្លារ ហើយលក្ខណៈពិសេសវិញ គឺវាមានរសជាតិជូរអែមឆ្ងាញ់ ឈ្ងុយក្លិនម្នាស់ សូម្បីតែមេស្រាក៏ផលិតដោយកសិដ្ឋានខ្លួនឯងផ្ទាល់ ពោលគឺចម្រាញ់ចេញពីផ្លែម្នាស់ទឹកឃ្មុំស្រស់សុទ្ធ ១០០% ដោយធ្វើការបន្ទំរយៈពេល ៦ខែ ទើបទទួលបានស្រាផ្លែឈើប្រភេទនេះ។ ដោយឡែក សម្រាប់អ្នកទទួលទានវិញ អាចទទួលទានបានទាំងបុរស ទាំងនារី ទទួលទានមិនធ្វើទុក្ខ ដោយសារវាត្រូវបានផលិតឡើងប្រកបដោយគុណភាព និងមានបច្ចេកទេសត្រឹមត្រូវ ។

នៅក្នុងឱកាសនៃការផ្តល់ព័ត៌មានពីផលិតផលថ្មីក្នុងស្រុកខាងលើនេះ លោក សាយ ពន្លឺចិត្តៈករុណា ក៏បានបង្ហើបប្រាប់ឱ្យដឹងផងដែរថា នៅថ្ងៃអនាគត់លោកចង់បង្កើនការផលិត និងពង្រីកទីផ្សារនៅគ្រប់បណ្តាខេត្ត/ក្រុងទូទាំងប្រទេស និងដាក់លក់នៅតាមបណ្ដាលផ្សារទំនើបនានា ជាពិសេសគឺអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀតផង។ 

គួរបញ្ជាក់ដែរថា បច្ចុប្បន្នតម្រូវការទីផ្សារផ្លែម្នាស់ស្រស់កំពុងមានការកើនឡើងខ្លាំងដល់ទៅ ២-៣ តោនក្នុងមួយថ្ងៃ ប៉ុន្តែលទ្ធភាពជាក់ស្ដែងទិន្នផលម្នាស់របស់កសិដ្ឋានខាងលើអាចផ្គត់ផ្គង់បានត្រឹមតែ ៧០០គីឡូក្រាម ទៅ ១តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយខាងកសិដ្ឋានក៏កំពុងសម្រុកដាំដើមម្នាស់បន្ថែមប្រមាណជាង ១លានដើមទៀត ដើម្បីបំពេញឱ្យទាន់តម្រូវការទីផ្សារទាំងម្នាស់ស្រស់ ទាំងទឹកម្នាស់ និងស្រាម្នាស់ដែលជាផលិតផលថ្មីផងដែរ៕ 


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)