សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងថ្នាលឌីជីថលនឹងទទួលបានប្រយោជន៍៨យ៉ាង

ភ្នំពេញ ៖​ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ថា បងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកុំមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចុះឈ្មោះដោយខ្លាចជាប់កាតព្វកិច្ច ឬការចំណាយផ្សេងៗតទៅទៀត ព្រោះថានៅពេលបងប្អូនដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចុះឈ្មោះហើយនឹងទទួលបានផលប្រយោជន៍ជាច្រើន។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា គុណតម្លៃនៃការចុះឈ្មោះក្នុង«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»នឹងទទួលបានប្រយោជន៍៨យ៉ាង។

ទី១-ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់!  ការចុះឈ្មោះនេះមិនត្រឹមតែដើម្បីឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។

ទី២-បងប្អូនអាចនឹងមានការស្ទាក់ស្ទើរ ព្រោះខ្លាចជាប់កាតព្វកិច្ចពន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយ មិនចាំបាច់ណាមួយដែលបងប្អូនត្រូវបង់ជូនរដ្ឋឡើយ។ 

ទី៣- ក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ បងប្អូននឹងទទួលបានវិញ្ញាបនបត្រ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះ បញ្ជាក់ពីអត្តសញ្ញាណសម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់បងប្អូន នឹងមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ។ 

ទី៤- ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី (Upskill and    Reskill)។ ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមានសមត្ថភាព និងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារសម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។

ទី៥- ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។ មិនតែប៉ុណ្ណោះ បងប្អូនក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account – គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤។ 

ទី៦- អត្ថប្រយោជន៍សំខាន់មួយទៀតនៃការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពសម្រាប់ទាំងខ្លួនឯង និងសមាជិកគ្រួសារ។ 

ទី៧- តាមរយៈការចុះឈ្មោះរបស់បងប្អូន រាជរដ្ឋាភិបាលនឹងទទួលបានទិន្នន័យ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងឆាប់រហ័ស ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិ ដូចជា គ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម។ 

ទី៨- សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះឈ្មោះក៏នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។ នេះក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាបន្ន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ថ្នាលឌីជីថលចុះឈ្មោះ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ត្រូវបានចាត់ទុកថាជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ហើយសម្តេចធិបតី ក៏អំពាវនាវ និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់​គ្នា ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រិន​កម្ពុជា​រំពឹង​ថា​​អង្គភាព​ SME ​ថ្មី​ ​នឹង​ជួយ​ធ្វើឱ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

ហគ្រិន ​និង​ពាណិជ្ជករ​កម្ពុជា​ ​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SME​)​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះមហាក្សត្រ​ ​ដោយ​ស្ថិត​ក្រោម​ការ​បញ្ជា ​និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​ដោយ​រំពឹង​ថា​ ​អង្គភាព​នេះ​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន ​និង​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

មេ​ផ្សារ​មូលបត្រ​កម្ពុជា​ ពន្យល់​ពី​មូលហេតុ​​ដែលការ​ជួញដូរ​ភាគហ៊ុន​សកម្ម​ជាង​ប័ណ្ណ​បំណុល​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

ទី​ផ្សារ​មូលបត្រ​កម្ពុជា​ ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ

អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប ​លោក​ ​Maros ​Sefcovic ​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន​រយៈពេល​ ២ ​ថ្ងៃ ​ក្នុង​គោលបំណង​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​កើតមាន​

ក្រុមការងារ​គម្រោង ​I​C​CAP ​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះ​ស្ថាន ​ខេមា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/10/2026

​ក្រុមការងារ​ក្នុង​គម្រោង​បរិយាបន្ន​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​(​IC​CAP​)​ ​ជួប​ប្រជុំ​បើក​ដំណើរការ​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន ​ខេមា មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​នៅ​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​ការិយាល័យ​កណ្ដាល​របស់​ គ្រឹះស្ថាន ​ខេមា

ភ្ជុំ​បិណ្ឌ​បង្កើន​ការ​ចរាចរប្រាក់​រៀល​ និង​ចរន្ត​ចំណាយ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/10/2026

​ ​ពិធី​បុណ្យ​កាន់​បិណ្ឌបាន​ឈាន​ដល់​បិណ្ឌ​ទី​១០​ ​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឬ​ ​«​ថ្ងៃ​ភ្ជុំ​ធំ​» ​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​១០​-​១២​ ​ខែ​តុលា ​ឆ្នាំ​២០២៦​

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង


Leave a Reply

Your email address will not be published.Required fields are marked *