សហគមន៍ពាមក្រសោប ក្នុងមួយឆ្នាំអាចរកបានចំណូលជាង ១លានដុល្លារ ពីការលក់គ្រំចំពុះទា

កោះកុង ៖ គ្រំចំពុះទា ជាអាហារសមុទ្រប្រចាំទឹកដីកោះកុង និងជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ប្រជាសហគមន៍នៅទីនោះផងដែរ ដោយជារៀងរាល់ឆ្នាំ គ្រំចំពុះទាតែងត្រូវបាននាំចេញទៅតាមទីផ្សារនានា (ទាំងក្នុងស្រុក និងក្រៅស្រុក) ដែលពេញនិយមទទួលទានគ្រំប្រភេទនេះ។ ដោយឡែក សម្រាប់តែសហគមន៍មួយក្នុងចំណោមសហគមន៍ផ្សេងទៀតនៃខេត្តកោះកុង គឺសហគមន៍ពាមក្រសោបបានចាប់ផ្ដើមនូវរបរចិញ្ចឹមគ្រំចំពុះទា តាំងតែពីឆ្នាំ១៩៩៣មកម្លេះ ហើយការចិញ្ចឹមនេះទៀតសោត ត្រូវបានប្រជាសហគមន៍ចាត់ទុកថាជាមុខរបរសំខាន់មួយប្រៀបបានទៅនឹងការធ្វើស្រែយ៉ាងដូច្នោះដែរ។

សហគមន៍ពាមក្រសោប មានប្រជាជនរស់នៅ ១១៥គ្រួសារ ហើយស្ទើរតែទាំងស្រុងនៃប្រជាជនគឺមានមុខរបរចិញ្ចឹមគ្រំចំពុះទានេះ។ ​ សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​ពាម​ក្រសោប​ក្នុង​ខេត្ត​កោះកុង ជាទូទៅ​អាច​ប្រមូល​​ផល​គ្រំ​ចំ​ពុះទាពី​ខែវិច្ឆិ​កា ដល់​ខែមី​នា ឬក៏មាន​ការព​ន្យារពេល​តិច​តួច​ដោយ​ផ្អែក​ទៅ​លើកត្តានៃ​តម្រូវ​ការពី​ទីផ្សា​រ​។ ​រីឯការប្រមូលផល គឺធ្វើឡើងមួយឆ្នាំម្ដង ដូចទៅនឹងការធ្វើស្រែដែរ។

និយាយដោយឡែកតែក្នុងសហគមន៍​តំបន់​ការពារ​ធម្មជាតិ​ពាម​ក្រសោប ក្នុងមួយឆ្នាំអាចរកចំណូលបានជាង១លានដុល្លារឯណោះ ដោយកាលពីពេលកន្លងទៅ ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន និងក្រសួងកសិកម្មបានព្យាយាមជួយដល់សហគមន៍ទាំងនោះ ដោយធានានិរន្តរភាពចំណូល ថ្វីដ្បិតថាចំណូលនេះជាចំណែកមួយយ៉ាងធំក្នុងការជួយស្រោចស្រង់ជីវភាពប្រជាជន និងសំខាន់បំផុត ហើយក៏ជាចំណែកមួយក្នុងការថែរក្សាធនធានធម្មជាតិដែលមានក្នុងតំបន់នោះផងដែរ។

លោក វង្ស តារា ដែលជាអនុ​ប្រធាន​សហគមន៍​ការពារ​ធម្មជាតិ​ពាម​ក្រសោបបានឱ្យដឹងថា ទីផ្សារគ្រំចំពុះទានាពេលបច្ចុប្បន្នភាគច្រើននៅតែពឹងផ្អែកខ្លាំងលើប្រទេសថៃ ប៉ុន្តែក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ខ្លះដែរ ដោយទីផ្សារក្នុងស្រុកចាប់ផ្ដើមមានការកើនឡើងដូចគ្នា។

លោកបន្ថែមទៀតថា ៖

“គ្រំដែលបញ្ចូនទៅប្រទេសថៃ គឺជាគ្រំស្រស់ដែលមិនទាន់បក ដូច្នេះយើងលក់បានមួយគីឡូក្នុងតម្លៃ ១២០០រៀល ទៅ ២៥០០រៀល…ចំណែកការលក់ក្នុងស្រុកភាគច្រើនគឺយើងត្រូវលាងសម្អាត និងបកស្រាប់ៗ ដែលមានតម្លៃពី ២០០០រៀល ទៅ ៣០០០រៀលអាស្រ័យទៅតាមទំហំ”

អនុប្រធានសហគមន៍រូបនេះបន្តថា ក្នុងមួយឆ្នាំសហគមន៍របស់លោកមានលទ្ធភាពលក់គ្រំរហូតទៅដល់ ២ ទៅ ៣ពាន់តោនឯណោះ ហើយបើតាមរយៈតម្លៃខាងលើ គេអាចគណនាឃើញពីតម្លៃជាមធ្យមដែលលក់គ្រំចំពុះទាគឺ ២១០០រៀល ក្នុងមួយគីឡូក្រាម។ ដូច្នេះហើយ ២ ទៅ៣ពាន់តោននៃគ្រំចំពុះទា ដែលលក់បានក្នុងមួយឆ្នាំ គិតជាទឹកប្រាក់គឺជាង ៥ពាន់លានរៀល ស្មើនឹង ១លាន៣សែនដុល្លារអាមេរិក។ ដោយឡែក សម្រាប់ការដឹកជញ្ជូនពីកោះកុងមកទីក្រុងភ្នំពេញ ក៏មានតម្លៃខុសគ្នាទៅទៀត ដោយលោកបានបញ្ជាក់ថា គ្រំស្រស់មួយគីឡូ ៦០០០រៀល គ្រំដែលបកសំបកមួយចំហៀងមានតម្លៃ ២ម៉ឺនរៀល និងគ្រំដែលបកស្អាតស្រាប់ៗគឺមានតម្លៃ ៤ម៉ឺនរៀល។ ប៉ុន្តែតម្លៃនេះគឺរាប់បញ្ចូលទាំងថ្លៃដឹកជញ្ជូន និងការវេចខ្ចប់ ពោលគឺអតិថិជនចាំតែទទួលយកស្រាប់ៗ ដោយមិនអស់ថ្លៃសេវាអ្វីឡើយ។ យ៉ាងណាមិញ លោក វង្ស តារា បានបង្ហាញពីគោលបំណងក្នុងការចង់ពង្រីកទីផ្សារក្នុងស្រុក ថ្វីត្បិតថាក្នុងស្រុកអាចលក់បានថ្លៃជាង និងមានស្ថិរភាពជាង ងាយស្រួលដឹកជញ្ជូន ព្រោះថាគ្រំប្រភេទនេះអាចរក្សាទុកបានត្រឹមតែរយៈពេល ២៤ម៉ោង ក្រោយលើកចេញពីទឹកប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ