ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយនឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់រួមទាំងគម្រោងវិនិយោគសាធារណៈដែលពុំទាន់ចាំបាច់ដើម្បីធានាស្ថិរភាពថវិកាជាតិ។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប )ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាមួយនឹងការលើកទឹកចិត្ត និងជំរុញរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយនឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖
“ដើម្បីធានាលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយនឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់រួមទាំងគម្រោងវិនិយោគសាធារណៈដែលពុំទាន់ចាំបាច់ដើម្បីធានាស្ថេរភាពថវិកាជាតិដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវីដ-១៩។ សាខាពន្ធដាររាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនឹងនេះត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថាធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានាដែលបានកំណត់”
ក្រៅពីនេះ សម្ដេចតេជោ ក៏បានលើកឡើងអំពីការពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពិនិត្យនិងកែលម្អគោលការណ៍និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់ថវិកា បន្ថែមលើលើបៀវត្ស និងការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់និងឋានន្តរស័កក្នុងមុខតំណែងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យសមស្របទៅនឹងមុខជំនាញដើម្បីធានាការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពយុត្តិធម៌និងគ្មានការរើសអើង។ ដោយឡែក សម្រាប់ការរៀបចំ និងពង្រឹងអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញការរៀបចំ និងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋព្រមទាំងធានាដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលា និងមានតម្លាភាព៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បង់ក្លាដែសបើកចំហទទួលបច្ចេកវិទ្យាបរមាណូអាមេរិក តែដាក់លក្ខខណ្ឌការពារអធិបតេយ្យភាពជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/08/2026
រដ្ឋាភិបាលបង់ក្លាដែសបានបង្ហាញជំហរបើកចំហចំពោះសំណើសហរដ្ឋអាមេរិកក្នុងការផ្តល់បច្ចេកវិទ្យាថាមពលបរមាណូ ប៉ុន្តែបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយនឹងអាចទទួលយកបាន លុះត្រាតែស្របតាមអាទិភាពជាតិ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់សេដ្ឋកិច្ច និងប្រជាជនរបស់ខ្លួន

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/08/2026
អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ មានការថយចុះប្រមាណ ៩ភាគរយ

ប៊ុលហ្ការី ស្នើបង្កើតសម្ព័ន្ធភាពថ្មីមួយ ដើម្បីជំរុញការកែទម្រង់គោលនយោបាយអន្តោប្រវេសន៍នៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/08/2026
ប្រធានាធិបតីប៊ុលហ្គារី លោកស្រី Iliana Yotova នៅសប្តាហ៍នេះបានអំពាវនាវឱ្យប្រទេសប៊ុលហ្ការីគួររៀបចំគោលនយោបាយថ្មីមួយក្នុងនាមជាអ្នកដឹកនាំបង្កើតសម្ព័ន្ធភាពដ៏រឹងមាំជាមួយបណ្តាប្រទេសនៅខាងក្រៅប្លុកអ៊ឺរ៉ុប




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content