កម្ពុជា ចំណាយលើព្រឹត្តិការណ៍ស៊ីហ្គេមរាប់រយលានដុល្លារ នឹងទទួលបានអត្ថប្រយោជន៍ត្រឡប់មកវិញយ៉ាងច្រើនលើសលប់

ភ្នំពេញ ៖ ក្រោយខកខានអស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែក្នុងការត្រឡប់មកវិញលើកនេះកម្ពុជាបានជាប់ឈ្មោះ និងក្លាយជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រក្នុងកិច្ចរៀបចំកីឡាស៊ីហ្គេម ដែលទទួលខុសត្រូវលើរាល់ការចំណាយទាំងអស់សម្រាប់បណ្តាប្រទេសដែលចូលរួមកីឡាស៊ីហ្គេមលើកទី៣២ រហូតប្រមាណជិត ២០០ លានដុល្លារ។

តម្លៃ​នៃ​ការ​សាងសង់​ពហុកីឡដ្ឋានជាតិ​មរតក​តេ​ជោ​​ក្នុង​រាជធានី​ភ្នំពេញបាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន​១៦០​លាន​ដុល្លារ ហើយក្រោយពេលសាងសង់រួចរាល់ ពហុកីឡដ្ឋានមរតកតេជោបានក្លាយទៅជាពហុកីឡដ្ឋានដែលធំជាងគេបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីពហុកីឡដ្ឋាន Bukit Jalil របស់ប្រទេសម៉ាឡេស៊ី និងមានទំហំធំជាងទ្វេដងធំជាងពហុកីឡដ្ឋាន My Dinh របស់ប្រទេសវៀតណាម។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ថា ​នឹង​រ៉ាប់រង​រាល់​ការ​ចំណាយ​សម្រាប់ប្រតិភូកីឡាដែលមកពីបណ្តា​ប្រទេសនានា​​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ដែល​ក្នុង​នោះ​រួម​មានទាំង​មធ្យោបាយ​ធ្វើដំណើរ ការ​ស្នាក់នៅ និង​អាហារ ហើយលើសពីនេះសូម្បីតែសិទ្ធិ​ផ្សាយ​សម្រាប់​ព្រឹត្តិការណ៍​នេះក៏​កម្ពុជានឹងពុំ​គិត​ថ្លៃ​ឡើយ។

សំណួរសួរថា តើកម្ពុជានឹងទទួលបានអ្វីត្រឡប់មកវិញក្រោយព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះបញ្ចប់?

ប្រាកដណាស់ថា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាធម្មតាប្រទេសនីមួយៗនឹងទទួលបានផលប្រយោជន៍ជាច្រើនត្រឡប់មកវិញក្រៅតែពីការជួយផ្សព្វផ្សាយ ក៏ដូចជាការជួយជំរុញកំណើនសេដ្ឋកិច្ចមួយចំណែកណាមួយ។​​ ប៉ុន្តែសម្រាប់កម្ពុជា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះគឺនឹងផ្តល់ផលត្រឡប់មកវិញយ៉ាងច្រើនលើសលប់ដែលអាចទទួលបានលើសពីអ្វីដែលយើងបានចំណាយ។

ការខកខានធ្វើជាម្ចាស់ផ្ទះអស់រយៈពេលជាង៦០ឆ្នាំដោយសារបញ្ហានយោបាយ និងខ្វះខាតសន្តិភាពបានធ្វើឲ្យកម្ពុជាបាត់ឱកាសចូលរួមចំណែកជាមួយនឹងតំបន់ ជាពិសេសលើវិស័យកីឡា ប៉ុន្តែការវិលត្រឡប់មកវិញលើកនេះ ក្រៅតែពីវិស័យកីឡាហើយនោះ កម្ពុជាខ្លួនឯងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដែលក្នុងនោះគឺមានការលើកកំពស់វិស័យកីឡាកាន់តែប្រសើរឡើងតាមរយៈការត្រៀមខ្លួនអស់រយៈពេលជាច្រើនឆ្នាំ និងការវិនិយោគពីសំណាក់រដ្ឋាភិបាលផងក្នុងការធ្វើឲ្យប្រសើរឡើងនៅវិស័យនេះទាំងមូល។

កម្ពុជា ជារៀងរាល់ឆ្នាំបានចំណាយថវិកាមួយចំនួនទៅលើការផ្សព្វផ្សាយពីសក្តានុពល និងភាពរុងរឿងរបស់ខ្លួនទៅកាន់ពិភពលោកដែលតាមរយៈព្រឹត្តិការណ៍លើកនេះប្រទេសក្ពុជា នឹងមិនចាំបាច់ចំណាយខ្ទង់ថវិកានេះទៀតឡើយ ពីព្រោះថាក្រៅតែពីក្រុមអ្នកសារព័ត៌មានជាង១ពាន់នាក់ដែលកម្ពុជានឹងទទួលស្វាគមន៍ក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ហើយនោះ ក៏នឹងមានបណ្តាញសារព័ត៌មានក្នុងតំបន់ និងអន្តរជាតិជាច្រើនផ្សេងទៀតនឹងចូលរួមក្នុងការផ្សព្វផ្សាយពីកម្ពុជាដោយប្រយោលទៅកាន់ពិភពលោកផងដែរ។

អត្ថប្រយោជន៍ផ្សេងទៀតដែលកម្ពុជានឹងអាចទទួលបានពីព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះគឺជាបទពិសោធសម្រាប់ពលរដ្ឋកម្ពុជាទាំងមូលក្នុងនាមជាម្ចាស់ផ្ទះ និងភាពជាអ្នកទទួលខុសត្រូវដើម្បីត្រៀមខ្លួនក្នុងការទទួលយកព្រឹត្តិការណ៍ធំៗ និងសំខាន់ៗផ្សេងទៀតនាពេលអនាគត។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែមិនត្រូវការប្រាក់ចំណាយលើក្រុមកីឡាករនៃប្រទេសចូលរួមផងនោះ កម្ពុជានឹងអាចកសាងបាននូវទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងប្រជាជាតិក្នុងតំបន់កាន់តែជិតស្និទ្ធ ហើយវានឹងក្លាយទៅជាគំរូដ៏ល្អមួយក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរបើទោះបីជាកម្ពុជាមិនទាន់មានសេដ្ឋកិច្ចខ្លាំងក្លាដូចបណ្តាប្រទេសក្នុងតំបន់មួយចំនួនក្កី។

ចប់ព្រឹត្តិការណ៍នេះ កម្ពុជាជឿជាក់ថា សកម្មភាពវិនិយោគ និងសកម្មភាពអាជីវកម្មពាណិជ្ជកម្មនៅកម្ពុជានឹងអាចទទួលបានកាន់តែសកម្ម និងមមាញឹកជាងមុន ពីព្រោះថាសក្តានុពលរបស់កម្ពុជាត្រូវបានបង្ហាញទៅកាន់គ្រប់ទីកន្លែងលើពិភពលោក ជាពិសេសចំពោះក្រុមអ្នកវិនិយោគទុនបរទេស។ កាន់តែសំខាន់បំផុតនោះ សម្រាប់ជោគវាសនារបស់កម្ពុជានាពេលអនាគត ដែលបន្សល់ទុកពីកេរ្តិ៍ឈ្មោះកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដោយមិនទាមទារការចំណាយទាំងអស់ពីក្រុមប្រតិភូកីឡាករ គឺអាចជួយបង្ហាញឲ្យកាន់តែច្បាស់អំពីភាពសុខដុមរមនីយកម្មនៃការរស់នៅរបស់ពលរដ្ឋកម្ពុជាដែលកំពុងជ្រកក្រោមដំបូលសន្តិភាព និងស្របទៅនឹងពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះគឺ «កីឡារស់ក្នុងសន្តិភាព ឬSPORTS LIVE IN PEACE»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​