ទីផ្សារកសិកម្មវៀតណាមកាលពីអតីតកាលដែលពឹងលើតែឈ្មួញកណ្តាលបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសអំឡុងពេលមានវិបត្តិកូវីដ ដោយជ្រើសយកវិធីសាស្ត្រផ្សព្វផ្សាយ និងរកទីផ្សារលក់តាមរយៈអនឡាញ។

កសិករវៀតណាមមិនបានរង់ចាំទីផ្សារកណ្តាលទៀតឡើយដោយពួកគេមួយចំនួនបានចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម និងអាជីវកម្មលក់អនឡាញមកជាជម្រើសថ្មីរបស់ខ្លួន ហើយជាលទ្ធផលកសិករខ្លះអាចលក់ផលិតផលរបស់ពួកគេដល់ទៅ៩៩ភាគរយនៅលើអនឡាញចាប់រាប់តាំងពីគ្រាប់ធញ្ញជាតិរហូតទៅដល់សត្វចិញ្ចឹមបូករួមទាំងអន្ទង់ជាដើមនេះបើយោងតាមការចេញផ្សាយរបស់ The Vietnam Net កន្លងមក។

ក្នុងពេលជាមួយគ្នាដែលកសិករភាគច្រើនចាប់ផ្តើមយល់ដឹងអំពីសារៈប្រយោជន៍នៃការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនចំពោះផលិតផលកសិកម្មរបស់គេហើយនោះ ខាងភាគីរដ្ឋក៏កំពុងបានជម្រុញយ៉ាងខ្លាំងផងដែរចំពោះអាជីវកម្មនេះដោយក្នុងនោះខេត្តជាច្រើនបានចាប់ផ្តើមរៀបចំផែនការតភ្ជាប់កសិផលរបស់កសិករទៅនឹងបណ្តាញអាជីវកម្មធំនិងសង្វាក់ផលិតកម្មលើប្រព័ន្ធអនឡាញ ជាពិសេសផ្សព្វផ្សាយដើម្បីឲ្យតម្រូវការទាំងអស់នាំគ្នាងាកទៅលើការទិញកសិផលតាមអនឡាញវិញ។
ជាក់ស្តែងយោងតាមការចេញផ្សាយរបស់ The Vietnam Plus ថ្មីៗនេះបានឲ្យដឹងថា ការិយាល័យទទួលបន្ទុកកិច្ចការងារអាជីវកម្មអនឡាញឬភ្នាក់ងារជំនាញខាងផ្នែកទីផ្សារឌីជីថលបានកំពុងជួយគាំទ្រដល់ខេត្តជាច្រើននៅក្នុងប្រទេសសម្រាប់ឆ្នាំនេះដើម្បីរៀបចំអភិវឌ្ឍទីផ្សារអនឡាញរៀងគ្នាតភ្ជាប់ផលិតផលកសិករក្នុងតំបន់ទៅកាន់ទីផ្សារផ្សេងទៀតក្នុងប្រទេសដែលក្នុងនោះមានដូចជាខេត្ត Bac Giang ខេត្ត Son La ខេត្ត Hung Yen ខេត្តBac Kan និងខេត្ត Can Tho ផងដែរ។
អ្នកជំនាញកសិកម្មជាច្រើនបាននិយាយថា បញ្ហារីករាលដាលនៃវិរុសកូវីដបានក្លាយទៅជាកត្តាជំរុញដ៏សំខាន់មួយដើម្បីនាំឲ្យផលិតផលកសិកម្មនាំគ្នាងាកទៅរកការធ្វើការជួញដូរលើប្រព័ន្ធអនឡាញវិញដែលមានន័យថាកសិករអាចលក់ផលិតផលរបស់ពួកគេដោយផ្ទាល់ទៅកាន់អតិថិជនតែម្តងតាមរយៈការដឹកជញ្ជូនដែលមានបណ្តាញយ៉ាងគ្រប់គ្រាន់នៅទូទាំងប្រទេស។ ដោយឡែកភាគីខាងក្រុមហ៊ុនដឹកជញ្ជូនក៏បានលើកឡើងស្រដៀងគ្នានេះដែរហើយអះអាងថាបច្ចេកវិទ្យា និងបណ្តាញដឹកជញ្ជូនបានរៀបចំខ្លួនរួចរាល់ក្នុងការសម្រួល និងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងឡើងទៅដល់ក្រុមកសិករ ជាពិសេសចំពោះដំណើរការលក់ និងទិញនៅលើស្មាតហ្វូនតែម្តងដោយសង្ឃឹមថាទីផ្សារអនឡាញសម្រាប់កសិកម្មវៀតណាមនឹងកាន់តែមានភាពល្អប្រសើរឡើង និងប្រសិទ្ធភាពខ្ពស់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content