វិសុទ្ធបុស្បា យីហោទឹកឃ្មុំក្នុងស្រុកគិតពីគុណភាពជាចម្បង

ទឹកឃ្មុំ ជាទំនិញដែលត្រូវបានចាត់ទុកជាផលិតផលកសិផលម្យ៉ាងដែលឈ្មួញ ឬអតិថិជនសុទ្ធតែចង់បាននូវរបស់សុទ្ធល្អ មិនថាទឹកឃ្មុំព្រៃ ឬឃ្មុំចិញ្ចឹមនោះទេ ហេតុនេះហើយទើបម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំមួយកន្លែងបានបង្កើត និងដំណើរការចិញ្ចឹម និងលក់ផលិតផលទឹកឃ្មុំផ្ដោតលើទំនុកចិត្តពីអតិថិជនជាចម្បង។

វិសុទ្ធបុស្បា ជាយីហោទឹកឃ្មុំធម្មជាតិមួយកន្លែងដែលមានទីតាំងនៅម្ដុំកោះក្របី ខណ្ឌច្បារអំពៅ ដែលកំពុងចិញ្ចឹមឃ្មុំដើម្បីផលិត និងផ្គត់ផ្គង់នូវទឹកឃ្មុំធម្មជាតិផ្ដោតសំខាន់ទៅលើគុណភាពជាចម្បង ដែលអាចផ្ដល់អត្ថប្រយោជន៍ និងសារធាតុចិញ្ចឹមខ្ពស់ចំពោះសុខភាពអ្នកប្រើប្រាស់ ។

លោក ប៊ុនធឿន តាំងឃន​ ហៅ ទីណូ ជាម្ចាស់កសិដ្ឋានវិសុទ្ធបុស្បា បានរៀបរាប់ប្រាប់ AMS ថា ៖

“យើងបង្កើតកសិដ្ឋានក៏ដូចជាយីហោ វិសុទ្ធបុស្បានេះឡើង ដោយធានាបាននូវគុណភាព និងស្តង់ដារល្អប្រសើរ តម្លៃសមរម្យ ត្បិតបច្ចុប្បន្នយើងមិនមានកន្លែងដាក់តាំងបង្ហាញធំក៏ដោយ។ សម្រាប់តម្លៃ យើងលក់ក្នុងតម្លៃ ១លីត្រ ៨ម៉ឺនរៀល ហើយអាចលក់បានប្រមាណ ១០-៣០លីត្រក្នុងមួយខែ។”

លោកបញ្ជាក់ថា៖

“ដោយសារតែមានបញ្ហាទីផ្សារទាក់ទងនឹងការអុកឡុកទីផ្សារ ការក្លែងបន្លំរបស់អាជីវករមួយចំនួនធ្វើឱ្យការលក់ថយចុះ តែមុនពេលមានបញ្ហានេះកើតឡើង យើងអាចលក់បានច្រើនរហូតដល់ ៦០-១០០លីត្រក្នុងមួយខែក៏មាន។”

លោកបន្ថែមទៀតថា បច្ចុប្បន្ននេះ សម្រាប់ទីផ្សារទឹកឃ្មុំ គឺមិនសូវមានទីផ្សារនោះទេ ដោយសារវិបត្តិសេដ្ឋកិច្ចផង និងកត្តានាំចូលពីប្រទេសជិតខាងដែលមានតម្លៃថោកជាងផង។ ដោយឡែកទឹកឃ្មុំនាំចូលភាគច្រើនគឺសម្រាប់ចម្អិនអាហារតែប៉ុណ្ណោះ ពោលគឺពុំមានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ ហើយអ្នកលក់ខ្លះទៀតក៏បានក្លែងបន្លំទឹកឃ្មុំនាំចូលធ្វើជាទឹកឃ្មុំក្នុងស្រុក។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះឃ្មុំចិញ្ចឹមមានប្រមាណ ២០០ប្រអប់ ដោយក្នុងមួយប្រអប់មានចំនួនផ្លិតផ្សេងៗគ្នា ចាប់ពី ៦-១១ផ្លិតអាស្រ័យទៅតាមធុង។ ដោយឡែកចំពោះការចិញ្ចឹម គេបែងចែកជាពីរគឺ រដូវកាលប្រមូលផល និងរដូវកាលបំបែកពូជ ដែលរដូវកាលប្រមូលផលគឺចន្លោះចុងខែធ្នូ រហូតខែឧសភា (ក្នុងករណីពុំមានចំការសម្រាប់ផ្គត់ផ្គង់ឃ្មុំ) ប៉ុន្តែសម្រាប់អ្នកមានចំការដូចជានៅខាងប៉ៃលិន ឬបាត់ដំបងគេមានចំការមៀនប៉ៃលិនដែលអាចចិញ្ចឹមឃ្មុំបានពេញមួយឆ្នាំតែម្ដង។

ពាក់ព័ន្ធនឹងទិន្នផល គេអាចប្រមូលបានកំឡុងពេល ២-៣សប្ដាហ៍ ហើយបន្ទាប់មកទៀតគឺអាចប្រមូលរៀងរាល់២សប្ដាហ៍ ឬអាចចាំដល់ទឹកឃ្មុំគ្រប់អាយុក្នុងរយៈពេលប្រមាណ ៣សប្ដាហ៍ ទៅមួយខែ។ ឯរដូវការបំបែកពូជគឺគេមិនប្រមូលផលនោះទេ ពោលគឺគេផ្ដោតតែលើការបំបែកសំបុកបន្តពូជឱ្យបានច្រើនត្រៀមសម្រាប់រដូវការក្រោយ។ 

ការចិញ្ចឹមឃ្មុំគេមិនអាចធ្វើឡើងនៅមួយទីតាំងបាននោះទេ គឺត្រូវដឹកជញ្ជូនចល័តទៅតាមរដូវកាលនៃផ្ការីកដូចជា ខេត្តកំពង់ចាម មានចំការគ ស្រុកស្ទឹងត្រង់មានចំការចម្រុះ និងតំបន់កោះក្របីមានចំការមៀន ដែលទីតាំងសំខាន់ៗក្នុងការដាក់ឃ្មុំឱ្យក្របយកលំអងផ្ការបស់កសិដ្ឋានខាងលើ។

គួរបញ្ជាក់ដែរថា លោក ទីណូ បានចាប់ផ្ដើមចិញចិញ្ចឹមឃ្មុំនៅឆ្នាំ២០១៨ តែបរាជ័យដោយសារកង្វះខាតបច្ចេកទេស ហើយក៏ចាប់ផ្ដើមម្ដងទៀតនៅឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។ ហេតុផលដែលជំរុញឱ្យលោកចាប់អាជីពជាអ្នកចិញ្ចឹមឃ្មុំនេះ ដោយសារលោកមើលឃើញពី​សក្ដានុពលទឹកឃ្មុំដែលអាចប្រើប្រាស់ជាឱសថផង ជាអាហារផង និងអាចប្រើសម្រាប់ជំនួយដល់សម្រស់ផងដែរ។

លោករំឭកទៀតថា ដំបូងឡើយលោកមានដៃគូសហការគ្នាចិញ្ចឹម លុះក្រោយពេលចេះបច្ចេកទេសដូចគ្នា និងអាចដំណើរការបានដោយខ្លួនឯងក៏ចាប់ផ្តើមបង្កើតកសិដ្ឋានរៀងៗខ្លួន ប៉ុន្តែនៅតែចែករំលែកចំណេះដឹង និងជួយគ្នាទៅវិញទៅមកដដែល។

ចុងក្រោយ ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំរូបនេះបានបង្ហើបពីគម្រោងនាពេលអនាគត ចង់ពង្រីកការចិញ្ចឹមដើម្បីអាចបន្ថយតម្លៃលក់ តែរក្សាបាននូវគុណភាពទឹកឃ្មុំធ្វើឱ្យអតិថិជនមានទំនុកចិត្តក្នុងការប្រើប្រាស់ផលិតទឹកឃ្មុំក្នុងស្រុក។ ចំណែកអ្នកដែលមានចំណាប់អារម្មណ៍ចង់រៀនបច្ចេកទេសចិញ្ចឹមឃ្មុំ ខាងកសិដ្ឋាននេះក៏ស្វាគមន៍ជានិច្ចសម្រាប់ការចែករំលែកផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)