ការអភិរក្សឃ្មុំព្រៃ និងមុខរបរចិញ្ចឹមឃ្មុំនឹងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន

ភ្នំពេញ ៖ ការអភិរក្សឃ្មុំព្រៃ ការចិញ្ចឹមឃ្មុំ ការយកទឹកឃ្មុំ និងផលិតផលផ្សេងៗពីឃ្មុំ នឹងក្លាយជាជម្រើសមុខរបរមួយ ជួយដល់ការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ខណៈនៅកម្ពុជា ទឹកឃ្មុំត្រូវបានប្រជាពលរដ្ឋទូទៅចាត់ទុកត្រឹមតែជាឱសថ ជាប្រភពប្រូតេអ៊ីន និងអាហារូបត្ថម្ភដ៏សំខាន់ សម្រាប់ការលូតលាស់នៃសារពាង្គកាយ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចពិគ្រោះយោបល់លើផែនទីបង្ហាញផ្លូវ ក្នុងការរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជា ដោយមានការចូលរួមពីលោក សាដា អ៊ូម៉ា អាឡាម អ្នកតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងស្ថាប័ន និងអង្គការដៃគូជាច្រើនរូបទៀត​ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣​ នៅសណ្ឋាគារសូហ្វីតែល​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ក្នុងគោលដៅអភិរក្សធម្មជាតិ និងជីវៈចម្រុះ ក្រសួងបានបង្កើតតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង ៧ លានហិកតា។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំបង្កើត និងចងក្រងបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីជួយគាំទ្រ និងអភិវឌ្ឍសមត្ថភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ឱ្យមានសមត្ថភាព និងការទទួលខុសត្រូវក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្លាយជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ការងារអភិរក្សឃ្មុំព្រៃ ការចិញ្ចឹមឃ្មុំ ការយកទឹកឃ្មុំ និងផលិតផលផ្សេងៗពីឃ្មុំ ដែលជាកម្មវត្ថុនៃការជួបជុំគ្នាថ្ងៃនេះ នឹងរួមចំណែកបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដោយផ្តល់កាលានុវត្តភាពថ្មីបន្ថែមដល់សហគមន៍មូលដ្ឋាន ជាពិសេសការផ្ដល់ជម្រើសមុខរបរ និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ អាចទទួលបានជោគជ័យ លុះត្រាតែប្រជាសហគមន៍មូលដ្ឋានមានប្រភពចំណូលជាប្រចាំនិងមានជីវភាពធូរធារ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅកម្ពុជា ទឹកឃ្មុំត្រូវបានប្រជាពលរដ្ឋទូទៅចាត់ទុកត្រឹមតែជាឱសថ ប៉ុន្តែយើងក៏គួរជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកឃ្មុំជាអាហារបន្ថែមប្រចាំថ្ងៃ ព្រោះវាជាប្រភពប្រូតេអ៊ីន និងអាហារូបត្ថម្ភដ៏សំខាន់ សម្រាប់ការលូតលាស់នៃសារពាង្គកាយ ផងដែរ។

ក្នុងន័យនេះ ដើម្បីធានានិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍លើការងារជាអាទិភាព មួយចំនួនដូចខាងក្រោម៖

ទី១)សូមស្នើតំណាងក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ជួយគិតគូរ និងផ្លាស់ប្តួរយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំកិច្ចការនេះឱ្យបានចំគោលដៅ មានភាពជាក់ស្តែង និងអាចអនុវត្តបាន។ អាចប្រើយន្តការអន្តរក្រសួងដែលមានស្រាប់ ដូចជា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធភាព។

ទី២)គួរផ្តោតលើតម្រូវការក្នុងស្រុកជាមុន ទន្ទឹមនឹងស្វែងរកទីផ្សារក្រៅប្រទេសច្បាស់លាស់សម្រាប់ធ្វើការនាំចេញ ទើបអាចធានានិរន្តរភាពបាន

ទី៣)គួរផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីសារប្រយោជន៍របស់ឃ្មុំធម្មជាតិ ទាំងទិដ្ឋភាពសេដ្ឋកិច្ច និង សេវាកម្មអេកូឡូស៊ី។

ឆ្លើយតបទៅនឹងការអភិរក្សឃ្មុំព្រៃ លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសនៃអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP) បានមានប្រសាសន៍ដែរថា លក្ខខណ្ឌនៃការប្រមូលផលទឹកឃ្មុំប្រកបដោយនិរន្តរភាព អាស្រ័យលើលក្ខខណ្ឌ៣យ៉ាងគឺ ទី១ គោលការណ៍ អនាម័យ និងភាពប្រាកដប្រជាក្នុងការប្រមូលផល ដែលជាផ្នែកមួយជំរុញឱ្យសក្ដានុពុលទឹកឃ្មុំព្រៃកាន់តែល្អប្រសើរឡើង។

លោកបន្តថា៖

“ការប្រមូលផលឃ្មុំ គឺយើងមិនយកទាំងសំបុក ទាំងកូនទេ ហើយការចៀរយកក្បាលទឹកគឺត្រឹមប្រមាណតែ ៧៥-៨០ភាគរយប៉ុណ្ណោះ ដោយរក្សា ២៥ភាគរយទៀតភ្ជាប់នឹងសំបុកដើម្បីឱ្យឃ្មុំវាចិញ្ចឹមកូនផង និងអាចឱ្យឃ្មុំបំពេញនូវក្បាលទឹកបន្តផង ដែលត្រឹមមួយខែបន្ទាប់បងប្អូនយើងអាចទៅយកម្ដងទៀតបាន ហើយឃ្មុំមួយសំបុក យើងអាចប្រមូលផលបានដល់ទៅ៣ដង។”

អាស្រ័យដោយតម្រូវការទីផ្សារខ្ពស់ បានធ្វើឲ្យទឹកធម្មជាតិ ឬទឹកឃ្មុំព្រៃមិនអាចបំពេញតាមតម្រូវការបាន ទើបគេមានជាការចិញ្ចឹមឃ្មុំនៅក្នុងកសិដ្ឋាន ដើម្បីបំពេញបន្ថែម។ តួយ៉ាងលោក លោក ឃុន ឃឿន ជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរអង្គរ ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាក់ថា គុណភាព និងគុណសម្បត្តិរវាងទឹកឃ្មុំធម្មជាតិ និងទឹកឃ្មុំចិញ្ចឹម គឺវាមិនខុសគ្នាប៉ុន្មានទេ ដោយសារការចិញ្ចឹមឃ្មុំត្រូវបានធ្វើឡើងប្រកបដោយអនាម័យត្រឹមត្រូវ អនុវត្តស្របតាមបច្ចេកទេស ហើយក៏ជាប្រភេទទឹកឃ្មុំដែលចាស់ល្អគ្រប់អាយុទើបអាចយកទៅចែកចាយនៅលើទីផ្សារបាន ផ្ទុយពីការយកឃ្មុំក្នុងព្រៃឲ្យតែមាន ឬឃើញ គឺយកទាំងអស់ មិនថាប្រភេទទឹកឃ្មុំខ្ចី ឬទឹកឃ្មុំចាស់នោះទេ។

ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រនៃការចិញ្ចឹមឃ្មុំ និងប្រមូលផលវិញ ត្រូវបានលោក ឃុន ឃឿន រៀបរាប់ប្រាប់ថា ៖

“គេអាចប្រមូលផលទឹកឃ្មុំបានខុសៗពីគ្នាអាស្រ័យទៅតាមតំបន់ ហើយចំពោះតំបន់ខ្ញុំ គឺអាចប្រមូលផលបានចន្លោះពីខែធ្នូ ដល់ខែមិថុនា។ សត្វឃ្មុំត្រូវការក្រេបលំអងផ្កា តែបើយើងចិញ្ចឹមច្រើនរាប់សិបធុងបែបនេះគឺត្រូវការផ្កាច្រើនមែនទែនទើបគ្រាប់គ្រាន់។ ហេតុនេះ ត្រូវផ្លាស់ប្ដូរទីតាំង ពីកន្លែងមួយទៅកន្លែងមួយទៀត និងស្វែងរកតំបន់ណាដែលអាចមានផ្កាគ្រប់គ្រាន់សម្រាប់ឃ្មុំ តួយ៉ាងរដូវប្រមូលផល គឺត្រូវជួលដីចំការគ ចំការកៅស៊ូ នៅខេត្តកំពង់ចាម ឬក៏នៅខេត្តត្បូងឃ្មុំ ដើម្បីយកឃ្មុំទៅដាក់ឱ្យក្រេបផ្កានៅចំការនោះ។ លុះដល់ ពីរខែក្រោយអស់ផ្កាសម្រាប់ឃ្មុំហើយ ទើបផ្លាស់ប្ដូរទៅតំបន់ផ្សេងទៀត។”

ជាទូទៅ នៅក្នុងរដូវភ្លៀងធ្លាក់ដែលមិនអាចនាំយកធុងឃ្មុំចេញក្រៅបាន គេត្រូវការផ្ដល់ចំណីបន្ថែមឱ្យសត្វឃ្មុំ ហើយចំពោះប្រភេទចំណីគឺគេយកស្ករសលាយជាមួយទឹកដាក់ឱ្យឃ្មុំបឺត។ គេធ្វើបែបនេះដើម្បីចិញ្ចឹមយកពូជឱ្យបានច្រើនដើម្បីត្រៀមចាំរដូវមានផ្ការីកចូលមកដល់ ហើយសម្រាប់ការចំណាយក៏មានកម្រិតខ្ពស់ ដោយក្នុងមួយរដូវភ្លៀងអាចចំណាយស្ករប្រមាណជាង១តោនដើម្បីធ្វើជាចំណីឃ្មុំ តែបើចង់ថែឱ្យដិតដល់គេត្រូវប្រើស្ករដល់ទៅ៣តោនក៏មានដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ