លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

​បរទេស​៖ ​នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ​។

តាម​ការ​ស្រាវជ្រាវ​ដែល​ចុះ​ផ្សាយ​ដោយ​ ​CNA ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ជប៉ុន​ពឹងផ្អែក​លើ​ការ​នាំចូល​អាហារ​ពី​បរទេស​រហូតដល់​ ៦០​ភាគរយ​ ​នៃ​បរិមាណ​កាឡូរី​សរុប​ដែល​ប្រជាជន​ប្រើប្រាស់​ ​ខណៈ​អត្រា​ផ្គត់ផ្គង់​ស្បៀង​ដោយ​ខ្លួនឯង​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​មក​ត្រឹម​ ​៣៨​ភាគរយ​ ​ដែល​ស្ថិត​ក្នុង​ចំណោម​កម្រិត​ទាប​បំផុត​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ធំ​ៗ​របស់​ OECD​។​

​ការ​ប្រែប្រួល​ទម្លាប់​បរិភោគ​អាហារ​របស់​ប្រជាជន​ជ​ប៉ុន​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ​គឺ​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ការ​នាំចូល​។ ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​សាច់ ​ស្រូវ​សាលី ​និង​ផលិតផល​ទឹកដោះគោ ​បាន​បង្កើន​តម្រូវការ​លើ​ផលិតផល​ដែល​ជប៉ុន​មាន​សមត្ថភាព​ផលិត​ក្នុង​ស្រុក​មាន​កម្រិត​ ​ដោយសារ​ប្រទេស​នេះ​មាន​ដី​កសិកម្ម​មាន​កំណត់​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ការ​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ក៏​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ចំណី​សត្វ​នាំចូល​ពី​បរទេស​ផងដែរ​។ ​ប្រសិនបើ​គិត​ពី​សមត្ថភាព​ផលិត​ក្នុង​ស្រុក​ជាក់ស្តែង​ ​អត្រា​ផ្គត់ផ្គង់​ខ្លួនឯង​លើ​ផ្នែក​នេះ​មាន​ត្រឹម​ប្រមាណ​ ១៧​ភាគរយ​ប៉ុណ្ណោះ​។

​C​NA ​បាន​រាយការណ៍​ថា​ ​ភាព​ងាយរងគ្រោះ​របស់​វិស័យ​ស្បៀង​ជប៉ុន​ ​មិន​មែន​កើតឡើង​ដោយសារ​កត្តា​ភូមិសាស្ត្រ​តែ​មួយ​មុខ​ទេ ​ប៉ុន្តែ​ក៏​ជាប់ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​អនុវត្ត​អស់​ជា​ច្រើន​ទសវត្សរ៍​ផងដែរ​។

​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ​រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់​ចេញ​គោលនយោបាយ​ ​Gentan ​ដើម្បី​ការពារ​កុំ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ខ្លាំង ​ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កសិករ​ឱ្យ​កាត់បន្ថយ​ផ្ទៃដី​ដាំ​ស្រូវ​ ​ឬ​ប្តូរ​ទៅ​ដាំ​ដំណាំ​ផ្សេងទៀត​។

​ប៉ុន្តែ​ស្ថានភាព​ដី​ភ្នំ​ ​និង​អាកាសធាតុ​សើម​របស់​ជប៉ុន ​បាន​ធ្វើឱ្យ​ការ​ដាំដុះ​ដំណាំ​ដី​គោក​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​ដូចជា​ ​ស្រូវ​សាលី ​និង​សណ្តែក​សៀង​ ​មិន​សូវ​មាន​ប្រសិទ្ធភាព​។ ​ជំនួស​ឱ្យ​ការ​ជំរុញ​ការ​បង្រួបបង្រួម​ដី​កសិកម្ម ​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ គោល​នយោបាយ​គាំពារ​វិស័យ​កសិកម្ម​រយៈពេល​ជា​ច្រើន​ទសវត្សរ៍ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​បាន​រក្សា​រចនាសម្ព័ន្ធ​កសិកម្ម​ជា​ច្រើន​ជា​កសិដ្ឋាន​គ្រួសារ​តូច​ៗ​ និង​រារាំង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​កសិកម្ម​បែប​ពាណិជ្ជកម្ម​។

ផលប៉ះពាល់​ពី​គោលនយោបាយ​ចាស់​ៗ រួមផ្សំ​នឹង​ភាព​ប្រេះ​ស្រាំ​នៅក្នុង​ទីផ្សារ​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​នៅ​ចន្លោះ​ឆ្នាំ​២០២៣ ​និង​ ២០២៤​ ​នៅពេល​តម្លៃ​ស្រូវ​ក្នុង​ស្រុក​កើនឡើង​ប្រមាណ​ទ្វេ​ដង​។ ស្ថានភាព​នេះ​បាន​នាំឱ្យ​មាន​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់ និង​ការ​កំណត់​បរិមាណ​ទិញ​នៅ​តាម​ផ្សារ​ទំនើប​។

​បញ្ហា​នេះ​ក៏​ត្រូវ​បាន​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​រលក​កំដៅ​ខ្លាំង ​និង​ការ​កំណត់​ការ​ផលិត​ក្នុង​រយៈពេល​យូរ ​ដែល​បាន​ប៉ះពាល់​ដល់​ទិន្នផល​ស្រូវ​។ ​ជាមួយគ្នា​នេះ​ វិស័យ​ជល​ផល​ក៏​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​ផល​នេសាទ ​ដោយសារ​ការ​កើនឡើង​នៃ​សីតុណ្ហភាព​ទឹក​សមុទ្រ​ ​ដែល​បាន​ប៉ះពាល់​ដល់​ប្រភេទ​ត្រី​ដែល​នេសាទ​ជា​ប្រពៃណី​។

ការ​ផ្គត់ផ្គង់​គ្រឿង​សមុទ្រ​ក្នុង​ស្រុក​ ​ដែល​ធ្លាប់​មាន​កម្រិត​លើស ​១០០​ភាគរយ​ ​បាន​ធ្លាក់ចុះ​មក​នៅ​ប្រមាណ ​៥០​ភាគរយ​។ ទន្ទឹម​នឹង​នេះ​ អតិ​ផរណា​តម្លៃ​ម្ហូប​អាហារ​ ​និង​ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​យេន ​បាន​ធ្វើឱ្យ​ថ្លៃ​អាហារ​កើនឡើង​កាន់តែ​លឿន ​និង​ដាក់​សម្ពាធ​ខ្លាំង​លើ​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​។

​រដ្ឋាភិបាល​ជប៉ុន​បាន​កំណត់​គោលដៅ​បង្កើន​អត្រា​ផ្គត់ផ្គង់​ស្បៀង​ដោយ​ខ្លួនឯង​ឱ្យ​ដល់​ ៤៥ ​ភាគរយ ​នៅ​ឆ្នាំ​ ២០៣០​។ ​ទោះជា​យ៉ាងណា ​ប្រទេស​នេះ​នៅតែ​ប្រឈម​នឹង​ឧបសគ្គ​រចនាសម្ព័ន្ធ​ធំ​ៗ ​ដោយ​កសិករ​ស្នូល​ជាង​ ៧០ ​ភាគរយ ​មាន​អាយុ​ចាប់​ពី​ ​៦៥​ ឆ្នាំ​ឡើង​ទៅ​ ​ខណៈ​ដី​ស្រែ​ប្រមាណ​ ​២៥៧​,​០០០​ ហិកតា​ត្រូវ​បាន​បោះបង់ចោល​។

​លើស​ពី​នេះ​ ​ច្បាប់​គ្រប់គ្រង​ដីធ្លី​ដ៏​តឹងរ៉ឹង​ ​ក៏​ជា​ឧបសគ្គ​មួយ​ដែល​រារាំង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ធំ​ៗ​មិន​ឱ្យ​ទិញ​ដី​កសិកម្ម​ដោយ​ផ្ទាល់ ​ដែល​ធ្វើឱ្យ​ការ​បង្រួបបង្រួម​ដី ​និង​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​មាន​ភាព​លំបាក​។

​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ​ ​រដ្ឋាភិបាល​ជប៉ុន​កំពុង​ជំរុញ​ការ​ប្រើប្រាស់​ ​«​កសិកម្ម​ឆ្លាតវៃ​» ​(​Smart ​Farming​)​ ​តាមរយៈ​ការ​ប្រើប្រាស់​ត្រាក់ទ័រ​ស្វ័យប្រវត្តិ ​ដ្រូន​សម្រាប់​ឃ្លាំមើល​ដំណាំ​ ​និង​បច្ចេកវិទ្យា​ឌីជីថល​ផ្សេង​ៗ​។

​រដ្ឋាភិបាល​ក៏​កំពុង​លើកទឹកចិត្ត​ដល់​កសិករ​វ័យ​ក្មេង​ជំនាន់​ថ្មី​ឱ្យ​ចូលក្នុង​វិស័យ​កសិកម្ម ​និង​ប្រើប្រាស់​ការ​លក់​ដោយ​ផ្ទាល់​តាម​បច្ចេកវិទ្យា ​និង​ e​-​commerce ​ដើម្បី​ពង្រឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ស្បៀង​ក្នុង​ស្រុក​។

ទោះ​បី​ជា​វិធានការ​ថ្មី​ៗ​ទាំងនេះ​អាច​ជួយ​បង្កើន​ផលិតភាព​ ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​ក៏​ដោយ​ ​ក៏​ការ​ស្ដារ​សមត្ថភាព​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​ឡើង​វិញ ​នឹង​នៅតែ​ត្រូវការ​ពេលវេលា​ ​ដោយសារ​បញ្ហា​ប្រឈម​ជា​ច្រើន​មាន​លក្ខណៈ​រចនាសម្ព័ន្ធ​ ​និង​បាន​បន្ត​កើតមាន​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា ​រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/10/2026

ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​


Leave a Reply

Your email address will not be published.Required fields are marked *