នៅឆ្នាំ២០២៥ រដ្ឋាភិបាលអៀរឡង់នឹងផ្តល់ ២២៥លានអឺរ៉ូសម្រាប់គម្រោងបម្រែបម្រួលអាកាសធាតុ

សៀមរាប ៖ អង្គការអុកស្វាម សហការជាមួយដៃគូចំនួន៩ បានប្រកាសពីការចាប់ផ្តើមអនុវត្តគម្រោងថ្មីដ៏សំខាន់មួយឈ្មោះថា “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា – Climate Change Resilience for All” ហៅកាត់ CREFA កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្រោមជំនួយផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់ គម្រោងនេះមានគោលបំណងដោះស្រាយភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈសកម្មភាពដែលលើកកម្ពស់សមត្ថភាពបន្សុំា និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ នឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដោយផ្តោតលើកិច្ចសន្ទនា គោលនយោបាយ ការកសាងសមត្ថភាពថ្នាក់មូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គម្រោងនេះក៏ផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសង្គម ដោយ​មានការវិភាគពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដែលនឹងជាមគ្គុទេសន៍សម្រាប់សកម្មភាពគម្រោង។

លោក Seán Farrell អនុប្រធានបេសកកម្មនៅស្ថានទូតអៀរឡង់ បានមានប្រសាសន៍ថា ៖ ការគាំទ្រកម្មវិធីអាកាសធាតុគឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសអៀរឡង់។ រដ្ឋាភិបាលអៀរ​ឡង់​បានប្តេជ្ញាចិត្តក្នុងការបង្កើនទ្វេដងនូវហិរញ្ញវត្ថុអាកាសធាតុជាសាកលដែលយ៉ាងហោចណាស់ ២២៥ លានអឺរ៉ូក្នុងឆ្នាំ២០២៥ ។ ការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែផលប៉ះពាល់នោះមានភាពខុសគ្នា ។ ប្រជាជនក្រីក្របំផុតនៅលើពិភពលោកប្រឈមមុខនឹងផលប៉ះពាល់ដ៏អាក្រក់បំផុត។

លោកបានបន្ថែមថា រដ្ឋាភិបាលអៀរឡង់ជឿជាក់ថា ជំនួយដល់ប្រជាជនដែលងាយរងគ្រោះ និងប្រឈមមុខនឹងបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុពួកគាត់នឹងបានប្រសើរឡើង ។ អៀរឡង់ រីករាយក្នុងការចាប់ផ្តើមកម្មវិធីនេះជាមួយអង្គការ អុកស្វាម និងអង្គការក្នុងស្រុកទាំងអស់ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តចំពោះអាកាសធាតុនៅជាមួយប្រជាជាតិដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨  ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០។

លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិនៃអង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព បានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃគម្រោង CREFA នឹងផ្តល់សិទ្ធិអំណាចដល់សហគមន៍ព្រៃឈើ និងតំបន់ការពារ ពង្រឹងសមត្ថភាពមូលដ្ឋាន និងបង្កើនភាពធន់សម្រាប់អនាគតដ៏រឹងមាំនៃប្រជាជនកម្ពុជាទាំងអស់ ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា ស្របតាមអាទិភាពរបស់រដ្ឋាភិបាលអៀរឡង់ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា CREFA នឹងចូលរួមចំណែកជាមួយរាជរដ្ឋាកម្ពុជាដើម្បីសម្រេចបានសមភាពយេនឌ័រ អនុវត្តសកម្មភាពអាកាសធាតុ អភិបាលកិច្ច អព្យាក្រឹតភាពកាបូន យុទ្ធសាស្ត្រចក្រា ផែនការអភិវឌ្ឍជាតិ ផែនការយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា គោលនយោបាយកំណើនបៃតង និង ការប្តេជ្ញាចិត្តអន្តរជាតិ។ ការប្រទាក់ក្រឡាគ្នាទាំងនេះ បង្ហាញពីសារៈសំខាន់នៃគម្រោងក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ