កម្ពុជា- ជប៉ុន ដាក់ឱ្យដំណើរការជាផ្លូវការនូវ «ក្រុមសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន» ដើម្បីជំរុញការវិនិយោគ


ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ កម្ពុជា និងជប៉ុន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «ក្រុមសហបង្កើតធុរកិច្ចកម្ពុជា​-ជប៉ុន (Business Co-Creation Team -BCT)» ក្នុងគោលបំណងជំរុញការវិនិយោគរបស់ជប៉ុននៅកម្ពុជា តាមរយៈកិច្ចសម្របសម្រួលកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងអ្នកធុរកិច្ច និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់វិនិយោគិន។ នៅក្នុងកិច្ចការបង្កើតក្រុម BCT នេះផងដែរ ក៏បានទទួលការព្រមព្រៀងពីនាយករដ្ឋមន្ត្រីជប៉ុន និងកម្ពុជា ក្នុងកិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥កន្លងទៅ។

សូមជម្រាបថា ពិធីប្រកាសចាប់ផ្តើមដំណើការក្រុមសហបង្កើតធុរកិច្ចជប៉ុន-កម្ពុជា ត្រូវបានធ្វើឡើងកាលពីថ្ងៃដើមសប្តាហ៍នេះ នៅនិវេសនដ្ឋានអគ្គរាជទូត ក្រោមវត្តមានឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី  និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក UENO Atsushi បានថ្លែងថា ៖ BCT ជាលទ្ធផលសំខាន់បំផុតមួយនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ ដោយសម្ដេចបានជួបប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ISHIBA Shegeru ហើយមេដឹកនាំនៃប្រទេស​ទាំងពីរបានឯកភាពគ្នាលើ «កញ្ចប់សហបង្កើតសេដ្ឋកិច្ច»។

លោកបានមានប្រសាសន៍ថា៖

«កញ្ចប់សហបង្កើតសេដ្ឋកិច្ច» ផ្ទុកដោយគំនិតល្អៗជាច្រើនដែលមានគោលបំណងលើកកម្ពស់ការវិនិយោគបន្ថែមទៀតពីក្រុមហ៊ុនជប៉ុននៅក្នុងប្រទេស​កម្ពុជា ដោយក្នុងចំណោមគំនិតទាំងនោះ BCT គឺជាចំណុចស្នូលដ៏សំខាន់បំផុត។ ការបង្កើត BCT ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការលើកកម្ពស់ការវិនិយោគរបស់ជប៉ុនបន្ថែមទៀតនៅកម្ពុជា ដោយកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះគឺផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានរវាងមេដឹកនាំកំពូលនៃប្រទេសជប៉ុន និងកម្ពុជា»​។

យោងតាមលោកឯកអគ្គរាជទូតបានឲ្យដឹងថា កត្តាជំរុញដ៏សំខាន់មួយនៅពីក្រោយការបង្កើត BCT គឺតម្រូវការដ៏ខ្លាំងក្លាពីក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស​កម្ពុជា និងវិនិយោគិនដែលកំពុងពិចារណាវិនិយោគនៅកម្ពុជា សម្រាប់ទទួលបានព័ត៌មានកាន់តែច្បាស់ ការសម្របសម្រួលលឿនជាងមុន និងដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមអាជីវកម្ម។

ជាមួយគ្នានេះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃ BCT ប្រទេសជប៉ុននឹងផ្តល់ការគាំទ្រដល់ការកសាងសមត្ថភាព រួមទាំងកម្មវិធីបណ្តុះបណ្តាលនៅប្រទេសជប៉ុនដែលចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា ដោយសមាជិក BCT នឹងជួបជាមួយ JETRO ក្រុមហ៊ុនពាណិជ្ជកម្មធំៗ និងតំណាងសហគ្រាសធុនតូច និងមធ្យមមួយចំនួនផងដែរ។ ការបណ្តុះបណ្តាលនេះ នឹងផ្តោតលើការយល់ដឹងអំពីតម្រូវការអាជីវកម្មជប៉ុន និងបញ្ហាប្រឈមដែលក្រុមហ៊ុនជប៉ុនជួបប្រទះនៅពេលចូល ឬពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនាពេលខាងមុខទៅកាន់ប្រទេសជប៉ុន គឺជាឱកាសដ៏មានតម្លៃសម្រាប់សមាជិក BCT ដើម្បីរៀនសូត្រដោយផ្ទាល់ពីវិនិយោគិនជប៉ុន។ វិនិយោគិនជប៉ុន ក៏ដូចជាវិនិយោគិនបរទេសដទៃទៀតដែរ មានជម្រើសទៅវិនិយោគប្រទេសផ្សេងៗ ដែលធ្វើឱ្យកម្ពុជាមានការទទួលខុសត្រូវក្នុងការផ្តល់ហេតុផលដ៏គួរឱ្យទាក់ទាញសម្រាប់ពួកគេក្នុងការវិនិយោគនៅក្នុងប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា៖

«ការងាររបស់យើង គឺស្តាប់ ស្វែងយល់ពីអ្វីដែលវិនិយោគិនជប៉ុនពិតជាត្រូវការមុនពេលពួកគេធ្វើការសម្រេចចិត្តវិនិយោគ និងធ្វើការរួមគ្នាដើម្បីបង្កើតលក្ខខណ្ឌត្រឹមត្រូវសម្រាប់ពួកគេក្នុងការវិនិយោគនៅកម្ពុជា។ វិនិយោគិនជប៉ុនត្រូវបានគេវាយតម្លៃខ្ពស់ មិនត្រឹមតែសម្រាប់ការបង្កើតការងារដែលមានគុណភាពសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេចំពោះការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន និងការរួមចំណែកកាន់តែទូលំទូលាយដល់សង្គមផងដែរ»។

នៅក្នុងឱកាសជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រីបានជំរុញឱ្យសមាជិក BCT ផ្តោតលើការរៀនសូត្រ និងការស្តាប់ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុនរបស់ពួកគេ និងនាំយកចំណេះដឹងដែលទទួលបានមកវិញដើម្បីចែករំលែកជាមួយស្ថាប័នរដ្ឋាភិបាលផ្សេងទៀត និង CDC ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការវិនិយោគរបស់ប្រទេសកម្ពុជាបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *