ជប៉ុនបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចធំទី៣របស់ពិភពលោកហើយ

បរទេស ៖ យោងតាមប្រភពពី CNN បានរាយការណ៍ថា សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះដោយមិននឹកស្មានដល់ដោយសារតែការប្រើប្រាស់ផលិតផលក្នុងស្រុកមានការចុះខ្សោយយ៉ាងខ្លាំង ជំរុញឱ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចរហូតធ្វើឱ្យរបូតតំណែងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣របស់ពិភពលោក និងធ្លាក់ទៅឱ្យប្រទេសអាល្លឺម៉ង់ជាអ្នកកាន់កាប់ជំនួស។

កាលពីសប្ដាហ៍កន្លងទៅនេះ មានទិន្នន័យមួយបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP)ជប៉ុន ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ បានធ្លាក់ចុះក្នុងល្បឿនប្រចាំឆ្នាំ ០,៤ ភាគរយ បន្ទាប់ពីបានធ្លាក់ចុះប្រចាំឆ្នាំ ៣,៣ នៅក្នុងត្រីមាសមុន។ ជាធម្មតា វិបត្តិសេដ្ឋកិច្ចត្រូវបានកំណត់ដោយការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរយៈពេល ២ ត្រីមាសជាប់ៗគ្នា ហើយការធ្លាក់ចុះនេះគឺទាបជាងការព្យាករណ៍។ ក្នុងអំឡុងត្រីមាសទី ៤ ការប្រើប្រាស់ផលិតផលក្នុងស្រុកបានធ្លាក់ចុះ ០,៩ ភាគរយ និងការវិនិយោគសាជីវកម្មបានធ្លាក់ចុះ ០,៣ ភាគរយ។ បើគិតជាប្រាក់ដុល្លារអាម៉េរិក ផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនមានចំនួន ៤,២ ទ្រីលានដុល្លារ ខណៈដែល GDP អាល្លឺម៉ង់មានចំនួន ៤,៥ ទ្រីលានដុល្លារកាលពីឆ្នាំ ២០២៣។ ទិន្នន័យ​នេះ​បានបញ្ជាក់​ថា ​​សេដ្ឋកិច្ចជប៉ុនមានចំណាត់ថ្នាក់​ធំ​ជាង​គេ​ទី​ ៤ ​របស់​ពិភពលោក​បន្ទាប់​ពី​​អាល្លឺម៉ង់។

លើសពីនេះ តម្រូវការក្នុងស្រុកគឺខ្សោយ ជាពិសេរប្រភេទតម្រូវការក្នុងស្រុកសំខាន់ៗទាំងអស់ រួមទាំងការចំណាយរបស់អ្នកប្រើប្រាស់គឺអវិជ្ជមាន។ ការប្រើប្រាស់ផលិតផលក្នុងស្រុកលក្ខណៈឯកជនដែលស្មើនឹងពាក់កណ្តាលនៃសេដ្ឋកិច្ចបានធ្លាក់ចុះ ០,៩ ភាគរយប្រចាំឆ្នាំ ដោយសារអ្នកប្រើប្រាស់ជប៉ុនបានប្រឈមនឹងតម្លៃខ្ពស់សម្រាប់ម្ហូបអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត។ យ៉ាងណាមិញ តម្រូវការខាងក្រៅបានរួមចំណែកជាវិជ្ជមានជំរុញឱ្យប្រាក់យ៉េនទន់ខ្សោយ ដោយសារការនាំចេញទំនិញ និងសេវាកម្ម ជាពិសេស ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។

លោក Neil Newman អ្នកយុទ្ធសាស្រ្តមកពី Japan​macro បានលើកឡើងថា ជប៉ុនបាននាំចូល ៩៤ ភាគរយនៃតម្រូវការថាមពលមូលដ្ឋានរបស់ខ្លួន និង ៦៣ ភាគរយនៃអាហាររបស់ខ្លួន ហើយការចុះខ្សោយនេះបានរួមចំណែកយ៉ាងសំខាន់ដល់តម្លៃខ្ពស់នៃការរស់នៅ។ នៅដើមឆ្នាំនេះ ប្រាក់យ៉េនបានធ្លាក់ចុះ ៦,៦ ភាគរយធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដែលធ្វើឱ្យវាក្លាយជារូបិយប័ណ្ណខ្សោយបំផុតមួយក្នុងចំណោមរូបិយប័ណ្ណដែលប្រើប្រាស់ដោយក្រុមប្រទេសឧស្សាហកម្មទាំង ១០ ។ លើសពីនេះ ការ​ប្រើ​ប្រាស់​ឯកជន​មាន​ភាព​ទន់​ខ្សោយ​ ហើយសេដ្ឋកិច្ចនឹងកាន់តែអាក្រក់បន្ទាប់ពីរញ្ជួយដីនៅសមុទ្រជប៉ុន។

ទន្ទឹមនឹងនេះ ជប៉ុន និងអាល្លឺម៉ង់ មានធនធានក្រីក្រ ប្រជាជនវ័យចំណាស់ និងពឹងផ្អែកខ្លាំងលើការនាំចេញដូចគ្នា។ អាល្លឺម៉ង់ គឺជាសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបក៏ត្រូវបានរង្គោះរង្គើផងដែរដោយការកើនឡើងតម្លៃថាមពលដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ី-អ៊ុយក្រែន ការកើនឡើងអត្រាការប្រាក់នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងកង្វះខាតកម្លាំងពលកម្មជំនាញរ៉ាំរ៉ៃ។ ស្របពេលនេះដែរ ប្រាក់យ៉េនទន់ខ្សោយបានជួយក្រុមហ៊ុននាំចេញរបស់ជប៉ុន និងក្រុមហ៊ុនផលិតរថយន្ត កាត់បន្ថយថ្លៃដើមទំនិញរបស់ពួកគេនៅបរទេស ប៉ុន្តែជប៉ុនកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្មធំជាងអាល្លឺម៉ង់ ព្រមទាំងកំពុងជួបការលំបាកក្នុងការបង្កើនអត្រាកំណើតទាបរបស់ខ្លួនថែមទៀតផង។ ការបរាជ័យរបស់រដ្ឋាភិបាលជប៉ុនក្នុងការជំរុញអត្រាកំណើតមានន័យថា កង្វះកម្លាំងពលកម្មរ៉ាំរ៉ៃត្រូវបានរំពឹងថានឹងកាន់តែអាក្រក់ទៅៗ បើទោះបីជាប្រទេសនេះស្វាគមន៍ចំនួនពលករបរទេសច្រើនក៏ដោយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ