ភ្នំពេញ ៖ កម្ពុជាទទួលបានចំណូលជាង៤៧១លានដុល្លារពីការនាំចេញកង់ក្នុងរយៈពេល៩ខែនៃឆ្នាំនេះ ទៅកាន់ក្រៅប្រទេស ដែលតួលេខនេះបានបង្ហាញថា ការនាំចេញកង់ពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និងបណ្ដាប្រទេសផ្សេងៗទៀត នៅតែមានកំណើនគួរឱ្យកត់សម្គាល់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់ឱ្យដឹងថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឱ្យកត់សម្គាល់ បើទោះបីកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩ នាពេលនេះយ៉ាងណាក៏ដោយ។ កំណើននៃការនាំចេញកង់ពេលនេះក៏ព្រោះតែកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធក្នុងការអំពាវនាវដល់អ្នកបញ្ជាទិញឱ្យបន្តការបញ្ជាទិញ ខណៈដែលពួកគេមានការទុកចិត្តចំពោះការផលិត និងផ្គត់ផ្គង់របស់កម្ពុជា និងមួយវិញទៀតគឺកម្ពុជាមានទីផ្សារទូលំទូលាយ និង ការគ្រប់គ្រងបានល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្តម ស៊ាង ថៃ បានមានប្រសាសន៍ថា៖
«បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន ៥ ក្នុងការផលិតកង់ និងសេវានាំចេញនេះ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងខេត្តស្វាយរៀង។ កង់ដែលបាននាំចេញក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ មានចំនួន២,០៨៩,៦៤៣.០០កង់»
យោងតាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ពោលគឺ កម្ពុជា រកចំណូលពីការនាំចេញកង់បានចំនួន ជាង ៤៧១,៦៧៧,៦៥៩.៤១លានដុល្លារ ជាការជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
របាយការណ៍ ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថាទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់ រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៉ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ជាដើម។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជានៅតែអាចនាំទំនិញ ទៅកាន់ទីផ្សារអឺរ៉ុបបាន គ្រាន់តែយើងត្រូវបង់ពន្ធតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលក៏បានផ្ដល់នូវកិច្ចសម្របសម្រួលជាច្រើនដោយវិនិយោគិនមានលទ្ធភាពប្រកួតប្រជែង ហើយគាត់នៅតែអាចធ្វើការ វិនិយោគនៅកម្ពុជា និងអាចរកប្រាក់ចំណេញបាន។ កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានការកើនឡើង២៧.៧៨ភាគរយ។
សូមបញ្ជាក់ថាក្នុងរយៈពេល ៣ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១នេះ ទោះជាជួបវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ការនាំចេញកង់ទៅក្រៅប្រទេសរបស់កម្ពុជា នៅតែអាចជំនះឧបសគ្គនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងអឺរ៉ុប ដែលមានតម្រូវការខ្ពស់ព្រោះកង់គឺជាយានមួយប្រភេទ អាចជួយសម្រួលដល់ការងារបានច្រើនយ៉ាង រួមទាំងសម្រាប់ការហាត់ប្រាណ និងជិះកំសាន្តផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content