ដំណាំម្ជូរព្រឹក មានគុណប្រយោជន៍ច្រើន កំពុងមានទីផ្សារល្អ ផ្ដល់ចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ

បាត់ដំបង ៖ ម្ជូរព្រឹក ឬម្ជូរល្មម ជាដំណាំមួយប្រភេទដែលមានដើមកំណើតមកពីតំបន់អាហ្វ្រិក ហើយមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពដែលបច្ចុប្បន្នកំពុងមានទីផ្សារល្អ និងជាគោលដៅរបស់កសិករក្នុងការពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់។

ដើមល្អិតៗ មានផ្កាក្រហមល្អឆើត រួមជាមួយរសជាតិជូរស្រស់ ផ្កាម្ជូរព្រឹក ត្រូវបានគេហាលឱ្យក្រៀម និងយកទៅឆុងធ្វើជាតែដែលមានរសជាតិជូរផ្អែម ស្រស់មាត់ ជាពិសេសផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់  ដែលធ្វើឱ្យដំណាំនេះក្លាយជាទីពេញនិយម មានទីផ្សារល្អ និងផ្ដល់ឱកាសល្អក្នុងការពង្រីកផ្ទៃដីដាំដុះដើម្បីបំពេញនូវតម្រូវការក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅបរទេស។

អ្នកនាង ដេត ស៊ីណាត ជាម្ចាស់ចំការម្ជូរព្រឹកមួយកន្លែងស្ថិតនៅភូមិកំពុងចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់ AMS ថា ៖

«ដំណាំម្ជូរព្រឹកនេះមានអត្ថប្រយោជន៍ច្រើន ហើយបើមើលតាមតម្រូវការ និងតាមការសិក្សាទីផ្សារកន្លងមក យើងមានគម្រោងពង្រីកការដាំដុះនេះឱ្យបានជាង ៤០ ទៅ៥០ ហិចតាក្នុងឆ្នាំនេះ ដែលនឹងអាចផ្ដល់ផលដល់ ៣០តោនក្នុងមួយរដូវ តែឥឡូវទើបតែបានជាង ២០ហិចតាប៉ុណ្ណោះ» 

បច្ចុប្បន្ន ចំការម្ជូរព្រឹករបស់អ្នកនាងមានទំហំប្រមាណ ២០ហិចតា ដែលកំពុងដាំដំណាំម្ជូរព្រឹកពូជម៉ាឡេស៊ី និងអាចផ្ដល់ផលប្រមាណ ៥តោនក្នុងមួយរដូវ។ អ្នកនាងបន្តថា ម្ជូរព្រឹកមានអត្ថប្រយោជន៍ច្រើន សម្បូរវីតាមីនស៊ី ជួយឱ្យស្បែកស្អាត កាត់បន្ថយខ្លាញ់ក្នុងសរសៃឈាម សម្រួលដល់ការបន្ទោរបង់ ហើយនៅបរទេសគេអាចកែច្នៃបានផលិតផលដល់ទៅជាង ២០ប្រភេទ ប៉ុន្តែសម្រាប់ស្រុកខ្មែរគេនិយមធ្វើតែភេសជ្ជៈប៉ុណ្ណោះ។

អ្នកនាងប្រាប់ទៀតថា ដំណាំនេះជាប្រភេទដំណាំឱ្យផលដោយផ្កា បន្ទាប់ពីការកាត់ផ្កាប្រមូលផលហើយ ​គេត្រូវហាលឱ្យក្រៀមដែលប្រើពេលប្រមាណ ១០ថ្ងៃទើបអាចទៅលក់បាន ដោយទទួលបានតម្លៃ ៤ម៉ឺនរៀលក្នុង១គីឡូក្រាម (តម្លៃលក់រាយ) និងតម្លៃទាបជាងនេះសម្រាប់ការលក់បោះដុំ ដែលមួយខែគាត់អាចលក់រាយដោយខ្លួនឯងបានពី ៥០០គីឡូក្រាមឡើងទៅ និងបោះដុំផ្សេងៗទៀតផងដែរ។

ចំពោះអតិថិជនវិញ ភាគច្រើនគេនិយមទិញយកទៅធ្វើជាភេសជ្ជៈ សម្រាប់លក់ក្នុងហាងកាហ្វេផ្សេងៗនៅក្នុងតំបន់ នៅតាមបណ្ដាលខេត្តនានា ពិសេសខេត្តនៅតំបន់ទេសចរណ៍ដូចជាខេត្តសៀមរាបជាដើម ដែលធ្វើការកម្ម៉ង់ទិញច្រើនៗសម្រាប់ចែកចាយបន្តតែម្ដង។

ដោយឡែកពាក់ព័ន្ធនឹងថវិកាដាំដុះ អ្នកនាង ស៊ីណាត បានប្រាប់ឲ្យដឹងថា ដំណាំម្ជូរព្រឹកត្រូវការរយៈពេលដាំប្រមាណ ៦ខែ ដែលជាធម្មតាគេចាប់ផ្ដើមដាំនៅខែធ្លាក់ភ្លៀងគឺនៅខែមិថុនា និងធ្វើការប្រមូលផលនៅខែធ្នូ។ ដំណាំឱ្យផលតាមរយៈផ្កាប្រភេទនេះ ពុំត្រូវការថែទាំអ្វីច្រើនទេក្រៅពីការដកស្មៅ ស្រោចទឹក និងថែកុំឱ្យសត្វចៃបំផ្លាញផ្កានៅពេលជិតប្រមូលផល។ 

លុះដល់ពេលផ្កាទុំ គេត្រូវសម្រុកប្រមូល​ឱ្យបានលឿនបំផុតក្នុងចន្លោះពេលប្រមាណ ១៥ថ្ងៃ ដោយគេត្រូវឆ្កៀលយកផ្កាម្ដងមួយៗ ឱ្យអស់ពីដើម។ ការណ៍នេះហើយ ដែលបានផ្ដល់ការងារឱ្យប្រជាជនក្នុងតំបន់នារដូវប្រមូលផល ​ដោយប្ដូរជាមួយកម្លាំងពលកម្មក្នុងការបេះម្ជូរព្រឹកនេះអាចទទួលបានកម្រៃ ៦០០រៀលក្នុង១គីឡូក្រាម។

អ្នកនាងបន្តថា ចំពោះបច្ចេកទេសដាំ គាត់ជ្រើសរើសយកការដាំវិលជុំ ហើយភ្ជួរដីដាំអ្វីផ្សេងទៀត ឬហៅថាការដាំដំណាំវិលជុំ ដែលអាចប្រើដីឱ្យអស់លទ្ធភាព និងជាវិធីមួយអាចជួយរក្សាជីជាតិក្នុងដីអាចដាំដំណាំបានល្អ។ ជាក់ស្ដែង សម្រាប់ចំការខាងលើផ្ទាល់ បន្ទាប់ពីប្រមូលផលម្ជូរព្រឹកអស់ គេភ្ជូរដើមចាស់ចោល និងដាំពោត ឬសណ្ដែកវិញម្ដង លុះដល់ខែភ្លៀងវិញទើបគេចាប់ផ្ដើមដាំម្ជូរព្រឹកឡើងវិញ។ នេះបើតាមម្ចាស់ចំការខាងលើបានបញ្ជាក់ប្រាប់។

ទន្ទឹមនឹងការឱ្យផល ការដាំម្ជូរព្រឹកក៏ជួបនូវបញ្ហាមួយចំនួនផងដែរ ពោលគឺមានការខូចខាតនៅពេលមានទឹកភ្លៀងជន់លិចដើមម្ជូរព្រឹកអាចងាប់ ហើយត្រូវការដាំជួសសារជាថ្មី ខុសរដូវគឺទាមទារឱ្យមានការថែទាំ ស្រោចទឹក និងមើលថែឱ្យបានដិតដល់ ហើយទិន្នផលក៏ផ្ដល់បានតិចជាងធម្មតាផងដែរ។ អ្នកនាងបានចាប់ធ្វើការសិក្សា និងដាំដំណាំម្ជូរព្រឹកនេះតាំងពីឆ្នាំ២០១៣ ដោយប្រើដើមទុនតិចតូចទៅលើការទិញគ្រាប់ពូជ និងការទិញគ្រឿងចក្រសម្រាប់ការងារកសិកម្មផ្សេងទៀតប្រមាណ ៣ទៅ៤ម៉ឺនដុល្លារប៉ុណ្ណោះ។

ទាក់ទងទៅនឹងមូលហេតុដែលនាំឱ្យអ្នកនាងសម្រចចិត្តជ្រើសរើសដំណាំនេះមកដាំ គឺដោយសារអ្នកនាងជាអតីតនិស្សិតវិស្វករគីមីចំណីអាហារម្នាក់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គួបផ្សំនឹងគំនិតចង់ដាំ និងច្នៃដំណាំដែលមានប្រយោជន៍ចំពោះអ្នកបរិភោគ ជាពិសេសគឺបង្កើតនូវផលិតផលក្នុងស្រុកដែលមានគុណភាព កាត់បន្ថយការនាំចូល និងផ្ដល់ការងារជូនប្រជាជនទៀតផង។

គួរបញ្ជាក់ដែរថា សម្រាប់ថ្ងៃអនាគត អ្នកនាងក៏ចង់ពង្រីកការដាំដុះដំណាំ ទាំងប្រភេទម្ជូរព្រឹក ផ្កាឈូករ័ត្ន ក៏ដូចជាដំណាំផ្សេងៗទៀត ពោលគឺដើម្បីបំពេញតម្រូវការក្នុងស្រុកឲ្យមានស្ថិរភាពទីផ្សារ ហើយអ្នកនាងចង់ឈានទៅដល់បង្កើតជាសមាគមសម្រាប់បងប្អូនប្រជាជនកម្ពុជាដោយផ្ដល់ការងារធ្វើក្នុងស្រុក មិនបាច់ធ្វើចំណាកស្រុកទៅឆ្ងាយពីគ្រួសារឡើយ។ ម៉្យាងវិញទៀត អ្នកនាងក៏កំពុងសាកល្បងបច្ចេកទេសផ្សេងៗដូចជាការប្រើប្រាស់ផេះ ការប្រើម៉ាស៊ីនសម្អាតស្មៅជាដើម​ ក្នុងបំណងចង់សាកល្បង និងផ្សព្វផ្សាយចំណេះដឹងកសិកម្មល្អៗឱ្យបងប្អូនកសិករបានយល់ដឹង ដោយកាត់បន្ថយការប្រើប្រាស់ជីគីមីធ្វើឱ្យខូចគុណភាពដី ហើយងាកមកដាំដំណាំដោយប្រើបច្ចេកទេសធម្មជាតិ មានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។

ចុងក្រោយអ្នកនាង ស៊ីណាត ក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែនិយមគាំទ្រទិន្នផល និងផលិតផលក្នុងស្រុកកន្លងមក ហើយសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ឱ្យងាកមកចាប់អារម្មណ៍ និងគាំទ្រផលិតផលក្នុងស្រុកដែលមានគុណភាព ដែលអាចជួយឱ្យប្រជាពលរដ្ឋក្នុងតំបន់ទទួលបានការងារធ្វើ និងលើកកម្ពស់ជីវភាពឲ្យបានកាន់តែប្រសើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦