កម្ពុជា​រំពឹង​ទទួល​បានរំហូរ​ទុន​វិនិយោគពីប្រទេស​ចិន​រាប់ពាន់​លានដុល្លា​រក្រោយដំណើរទស្សនកិ​ច្ច​សម្ដេច​ធិប​តី

ភ្នំពេញ ៖ ក្រោយពីសម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត ឡើង​កាន់តំណែង​ជា​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​ក​ម្ពុ​ជា​​​​ តាំងពីអំឡុងខែ​សីហា ឆ្នាំ២០២៣ មក សម្ដេច​បានអញ្ជើញទៅ​កាន់​ប្រទេស​ចិន​ពីរ​ដង​រាប់ទាំង​លើក​នេះ ។ ដំណើរបេសកកម្ម​របស់​សម្ដេចធិបតី​ បាននាំមកនូវ​ប្រយោជន៍ធំធេង​សម្រាប់​ប្រទេស​ជាតិ​ ជាក់ស្ដែង​ក្នុ​ងដំណើរ​បេសកកម្ម​ជា​លើកទី២នេះ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​ចិន​ជាច្រើន​ចូលមក​ប​ណ្ដាក់​ទុ​នវិនិយោគ​នៅកម្ពុជា ហើយនឹង​រំពឹងថាកម្ពុជា​ទទួលបាន​​រំហូរទុន​វិនិយោគពីចិន​រាប់ពាន់​លានដុល្លា​រ ។

ក្នុងពេល​សម្ដេច​ធបិតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ទៅប្រទេស​ចិនភ្លាម សម្ដេច​មិនបាន​បង្អង់យូរឡើយ ដោយបានជួបជាមួយ​បណ្ដា​វិ​និ​យោ​គិ​ន​នៅប្រទេស​ចិន ដែល​កំពុង​បណ្ដាក់​នៅកម្ពុជា និង​វិនិយោគិន​ថ្មីៗរបស់ចិន​ជាច្រើនទៀត ក្នុងនោះដែរ មា​ន​ក្រុ​មហ៊ុនធំៗរបស់ចិនជាច្រើន បាន​ប្ដេជ្ញាក្នុងការ​បន្ថែមទុន​វិនិយោគ​​នៅកម្ពុជា​រាប់រយ​រាប់ពាន់​លាន​ដុ​ល្លា​រ​អាមេ​រិក ។

នៅក្នុ​ងជំនួប​ជាមួយ​ក្រុមហ៊ុន​ CMEC ដែលជា​បុត្រ​សម្ព័ន្ធរបស់​ក្រុមហ៊ុន Sinomarch ប្រធានក្រុមប្រឹក្សា​ភិ​បាល​​នៃក្រុមហ៊ុន​នេះបានជម្រាប​ជូន​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ ថា ​ក្នុងរយៈពេល​១០ឆ្នាំបន្តទៅមុខ ក្រុម​ហ៊ុន​​នឹ​ងបណ្ដាក់ទុនពង្រីកការវិនិយោគក្នុងទំហំទឹកប្រាក់​៣ពាន់លានដុល្លារអាមេរិក​ទៅលើ​វិស័យ​ថាមពលហ្កាស់ នៅ​ក្នុ​ង​ប្រទេស​កម្ពុជា ។ ក្នុង​នោះដែរ​ សម្ដេចធិបតី​បានស្វាគមន៍ចំពោះ​ការ​វិនិយោគរបស់ក្រុមហ៊ុន​មួយ​នេះ​ នៅក្នុង​ប្រទេសកម្ពុជា ដើម្បីជម្រុញ​និងលើ​ក​ស្ទួយ​វិស័យសេដ្ឋកិច្ចកម្ពុជា​បានមួយ​ម្រិតទៀត​ ។

ក្រៅពីក្រុមហ៊ុនធំមួយ​នេះ ក៏មានក្រុមហ៊ុនផ្សេងទៀត​របស់​ចិន​ បាន​ប្ដេជ្ញាក្នុងការ​បន្ថែមទុន​វិនិយោគ​របស់ខ្លួន ដោយ​នឹ​ងសហការ​ជាមួយ​ក្រុមហ៊ុន​របស់កម្ពុជា​ក្នុងការ​បង្កើនប្រតិបត្តិ​ការ​វិនិយោគរួម​ ក្នុងនោះ​ដែរ​ក្រុមហ៊ុន​ China Datang Corporation Ltd បាន​ជម្រាប​ជូនសម្ដេចធិបតីថា ក្រុមហ៊ុន​ខ្លួន​​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​កម្ពុជា បណ្ដាក់ទុនវិនិយោគ​ក្នុងទំហំទឹកប្រាក់​៦០០លានដុល្លារអាមេរិក ។

07 January 2022, Mecklenburg-Western Pomerania, Lubmin: View of pipe systems and shut-off devices at the gas receiving station of the Nord Stream 2 Baltic Sea pipeline. Originally, the pipeline for natural gas from Russia was to go into operation at the end of 2019. Photo: Stefan Sauer/dpa (Photo by Stefan Sauer/picture alliance via Getty Images)

ក្រៅពីនេះ​មានក្រុមហ៊ុន​ជាច្រើនទៀត​ ក៏បានជួប​ពិភាក្សា​ជាមួយ​សម្ដេចធិបតី​ ហ៊ុន ម៉ាណែត និង​ជម្រាប​ពី​គ​ម្រោ​​ងវិនិយោគ​​​​នៅពេល​អនាគត ក្នុងនោះដែរ​​ លទ្ធផល​ធំមួយ​គឺ​ផលិតផល​ខ្មែរ​ជាច្រើ​ននឹង​បង្ហាញ​វត្ត​មាន​លើ​ផ្សារអនឡាញរបស់ក្រុមហ៊ុន​យក្ស​ Alibaba របស់ចិន ដែល​រំពឹងថា​ទីផ្សារ​នៃផលិតផល​របស់ខ្មែរ​នឹង​កាន់​តែ​ទូលា​យ​បន្ថែមទៀត ដែលជា​ក្ដីរំពឹង​សម្រាប់អ្នកផលិត​ក្នុងស្រុក​ ។​

វិនិយោគិន​ក្នុងស្រុក​ជាច្រើន​ក៏បានបង្ហាញពីសុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​និ​ងបេសកកម្ម​របស់​មេដឹកនាំ​កម្ពុជា​ទៅកាន់ឆាកអន្តរជាតិ ដោយនឹង​នាំមកនូវ​ឧត្តម​ប្រយោជន៍​ដល់​ជាតិ​មាតុភូមិ ជាពិសេស​នឹង​​អាច​ជួយលើ​កស្ទួយ​សេដ្ឋកិច្ច​កម្ពុជា ដែលទើប​ងើប​ចេញពីវិបត្តិ ឱ្យកាន់តែមាន​ប្រសើរ​ឡើង​បន្ថែមទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ