ភ្នំពេញ ៖ E-commerce គឺជាថ្នាលទីផ្សារអនឡាញមួយដែលអាចអនុញ្ញាតឲ្យសកម្មភាពទិញ-លក់ ប្រព្រឹត្តទៅដោយមានភាពងាយស្រួល។ វាគឺជាភាពពេញនិយមសម្រាប់ប្រទេសនៅលើពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសបណ្ដាប្រទេសជឿនលឿន ព្រមទាំងជាគោលដៅសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានរំលេចពីគោលនយោបាយសម្រាប់វិស័យសេដ្ឋកិច្ចថា សម្រាប់កម្ពុជា E-commerce គឺជាវិស័យមួយដែលរាជរដ្ឋាភិបាលកំពុងតែជំរុញ និងពង្រឹងឲ្យមានភាពខ្លាំងក្លា។
ឯកឧត្តមបានបន្តថា ៖
«នៅក្នុងរយៈពេល ៤-៥ឆ្នាំចុងក្រោយនេះ យើងឃើញមានសកម្មភាពច្រើន យើងឃើញមានសេចក្ដីផ្ដួចផ្ដើមទាំងផ្នែករដ្ឋ ទាំងផ្នែកឯកជន គឺមានការចូលរួមច្រើនក្នុងការពង្វឹក ក្នុងការរកដៃគូរធ្វើពាណិជ្ជកម្ម ក្នុងការរកជំនួយបច្ចេកទេសពីប្រទេសដៃគូរអាស៊ានជាដើម…»
ប៉ុន្តែ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា សកម្មភាពទាំងនេះប្រៀបបាននឹងជំហានដំបូងនៅឡើយ ពោលគឺត្រូវការរយៈពេល ២ ទៅ ៣ឆ្នាំទៀត ទើបអាចមានភាពប្រសើរបាន។

ឯកឧត្តម បានបញ្ជាក់ថា ៖
«អ្វីដែលកម្ពុជាកំពុងតែធ្វើនៅពេលនេះ គឺប្រៀបបានទៅនឹងការសាបសំណាប ដែលសំណាបនោះបានកំពុងនឹងដុះលូតលាស់ហើយ គ្រាន់តែត្រូវការពេលវេលាលូតលាស់បន្ថែមដើម្បីរួចរាល់សម្រាប់ការច្រូត។ កន្លងមកគឺមានប្រទសមួយចំនួន ដូចជា អូស្ត្រាលី ណូវែលសេឡង់ និងរួមទាំងសហគមន៍អឺរ៉ុបផងនោះ សុទ្ធតែធ្លាប់បានផ្ដល់ជំនួយជាច្រើនសម្រាប់ដំណើរការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកនេះ។ ជាគម្រូជាក់ស្ដែង ប្រទេសអាល្លឺម៉ង់បានបង្កើតនូវកម្មវិធីហ្វឹកហ្វឺនជូនទាំងមន្ត្រីរដ្ឋ និងឯកជនលើវិស័យឌីជីថល»

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈសកម្មភាពទាំងនេះ ពិតជាបានជំរុញឲ្យធនធានមនុស្សនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាលនៅតែបង្ហាញគោលចំហចង់ឲ្យធនធានទាំងនោះមានការប្រមូលផ្ដុំ ដើម្បីឲ្យរដ្ឋមានលទ្ធភាពក្នុងការជំរុញកាលានុវត្តភាពពួកគេបានកាន់តែលូតលាស់ទៅមុខក្នុងល្បឿនលឿន។
គួរឲ្យកត់សម្គាល់ដែរថា នៅរយៈពេលចុងក្រោយនេះ ប្រជាជនកម្ពុជាជាច្រើនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីបម្រើឲ្យការប្រកបអាជីវកម្មរបស់ខ្លួន ក៏ប៉ុន្តែបើនិយាយពី E-Commerce ពិតប្រាកដ គឺមានភាពច្បាស់លាស់ និងចាស់ទុំជាងនេះ ដោយទាមទារឲ្យមានធនធានមនុស្សខាងបច្ចេកទេសសម្រាប់បង្កើតថ្នាល ក៏ដូចជាដើម្បីធានាសុវត្ថិភាពនៃការលក់ដូរតាមអនឡាញ ដែលមានភាពប្រឈមខ្ពស់ជាមួយនឹងការចូលលួចបន្លំពីក្រុមអនាមិកទាំងឡាយ។ ចំពោះ E-Commerce ដែលល្បីៗនៅលើពិភពលោកក្នុងការផ្ដល់សេវាកម្មបញ្ជាទិញ លក់ទំនិញដោយសុវត្ថិភាពរួមមានដូចជា Alibaba របស់ប្រទេសចិន Amazon និង eBay ដែលជារបស់អាមេរិក ហើយទាំងនេះហើយជាគម្រូដែលកម្ពុជាកំពុងដើរតាម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/10/2026
បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/10/2026
កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 20/10/2026
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content