ភ្នំពេញ ៖ យោងតាមរបាយការណ៍បូកសរុបរបស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ក្នុងរយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានប្រមាណ ១ ៥១៥,៩០ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦៧,៥៨ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ថយចុះប្រមាណ ១០,៦០ ភាគរយ ឬស្មើប្រមាណ ១៧៩,៧៥ លានដុល្លារអាមេរិក ។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារដដែលនេះបានបង្ហាញផងដែរថា នៅក្នុងខែមិថុនា ឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានប្រមូលពន្ធបានចំនួន ១៦៧,៦១ លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៧,៤៧ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះ ហើយបើធៀបនឹងខែមិថុនា ឆ្នាំ២០២០ ឃើញថា មានការថយចុះរហូតដល់ ១៦,១១ ភាគរយ ឬប្រមាណ ៣ ២,១៩ លានដុល្លារអាមេរិក ។
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៦ ១៣៩,៤១ ប៊ីលានរៀល (ប្រមាណជា ១ ៥១,៩០ លានដុល្លារអាមេរិក) ស្មើនឹង ៦៧,៥៨ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៧២៧,៩៨ ប៊ីលានរៀល (ប្រមាណជា ១៧៩,៧៥ លានដុល្លារអាមេរិក) ស្មើនឹង -១០,៦០ភាគរយ។
ឯកឧត្តមបានបញ្ជាក់ថា ការអូសបន្លាយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និងការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានជះឥទ្ធិពលជាអវិជ្ជមាន មកលើការគ្រប់គ្រងប្រមូលចំណូលពន្ធអាករយ៉ាងខ្លាំង ក៏ប៉ុន្តែការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារបានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងការលំបាកនានា ក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផល ប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ២០២១ សម្រេចបានរហូតដល់ ៦៧,៥៨ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលកំណត់ឱ្យបាន ២ ២៤៣,០៧ លានដុល្លារអាមេរិក ។
សម្រាប់ស្ថាប័នប្រមូលពន្ធដ៏សំខាន់មួយទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ក៏រកចំណូលបានប្រមាណ ១ ១៥៩,៥ លានដុល្លារអាមេរិក តែបើធៀបនឹងឆមាសទី១ ឆ្នាំ២០២០ កន្លងទៅមានការថយចុះប្រមាណ ៨,៩ ភាគរយ ដែលចំណូលពីពន្ធគយក្នុងឆមាសទី១ នេះសម្រេចបាន៤៩ ភាគរយនៃផែនការឆ្នាំដែលបានកំណត់ ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
តាមរយៈស្ថាប័នរកចំណូលទ្រទ្រង់ការចំណាយជាតិដ៏សំខាន់នេះបើទោះបីជាមានការថយចុះជាងឆ្នាំ២០២០ ក្ដី តែលទ្ធផលនៃចំណូលនេះក៏អាចបញ្ជាក់ថា កម្ពុជានៅតែមានលទ្ធភាពក្នុងការចាត់ចែង និងចំណាយនានាក្នុងឆ្នាំ២០២១ នេះ ជាពិសេសការចំណាយ ទៅលើការទប់ស្កាត់កូវីដ-១៩ ដែលកំពុងរាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ
ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស
BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content