រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតរបស់កម្ពុជា

សៀមរាប៖ កម្ពុជា បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញា និងតូរ្យតន្រ្តី» ដោយរំលេចនូវតួនាទីដ៏សំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងកិច្ចការពារសិទ្ធិអ្នកនិពន្ធ និងគាំទ្រស្នាដៃច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងសិល្បៈ។

ទិវានេះត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា , ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រួមជាមួយឯកឧត្តមអភិបាលខេត្តសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សិស្ស -និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកសិល្បៈ និងភាគីពាក់ព័ន្ធជាច្រើន។

ថ្លែងក្នុងពិធីបើកទិវានេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាក្នុងវិស័យតូរ្យតន្រ្តី ដោយលើកឡើងថា៖

«យើងអំពាវនាវឱ្យអ្នកទាំងអស់គ្នាគោរពកម្មសិទ្ធិបញ្ញា ដោយមិនចម្លង ឬផ្សព្វផ្សាយស្នាដៃតូរ្យតន្ត្រីដោយគ្មានការអនុញ្ញាត, គាំទ្រអ្នកនិពន្ធ និងអ្នកសិល្បៈ តាមរយៈការទិញស្នាដៃដោយស្របច្បាប់និងយល់ដឹងពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការលើកស្ទួយឧស្សាហកម្មនៃសកម្ម​ភា​ព​ផ្នែកវប្បធម៌ និងស្ថាបនាសង្គមដែលគោរពស្នាដៃគ្នាទៅវិញទៅមក»។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសក្តានុពលនៃឧស្សាហកម្មតូរ្យតន្ត្រី ជាកម្លាំងចលករសម្រាប់ការភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត (creative economy) របស់កម្ពុជា។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលផ្តល់សិទ្ធិផ្ដាច់មុខដល់អ្នកនិពន្ធអ្នកចម្រៀង និងអ្នកផលិតលើការប្រើប្រាស់ ឬចែកចាយស្នាដៃរបស់ខ្លួន។ ច្បាប់នេះហាមឃាត់ការប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ និងលើកកម្ពស់បរិយាកាសគាំទ្រការវិនិយោគ និងការច្នៃប្រឌិតបង្កើតផលិតផល បទចម្រៀង និងតូរ្យតន្រ្តីថ្មីៗ ជៀសវាងការលួចក្លែងបន្លំផលិតផល ដែលបានចុះបញ្ជីការពារកម្មសិទិ្ធបញ្ញារួចហើយ។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖

«កម្ពុជាមានមរតកវប្បធម៌មហាសាលដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ ខ្ញុំជឿជាក់ថា កូនខ្មែរជំនាន់ក្រោយ តាម រយៈ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រើប្រាស់មរតកវប្បធម៌ទាំងអស់នោះ ទៅជាទ្រព្យកំណប់ ធ្វើឱ្យកិត្តិនាម និងកិត្តិសព្ទនៃតូរ្យតន្ត្រីយើងល្បីរន្ទឺសុះសាយពេញពិភពលោក»។

សូមជម្រាបដែរថា កម្ពុជា សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ក្រោមកិច្ចសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកដោយបានចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិសំខាន់ៗធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ និងបន្តបរិវិត្តកម្មឌីជីថលក្នុងវិស័យនេះ តាមរយៈការដាក់ឱ្យដំណើរការសេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអេឡិចត្រូនិក (E-Filing) និងប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា (IPAS) ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តគាំទ្រនវានុវត្តន៍ ការច្នៃប្រឌិត និងការអភិវឌ្ឍឧស្សាហកម្ម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដោះស្រាយ​អគារ​ជាប់គាំង​បាន​ ​១២៨​ ​គម្រោង​ ​គិត​ត្រឹម​ដំណាច់​ខែមិថុនា ​ឆ្នាំ​២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិត​ត្រឹម​ដំណាច់​ខែមិថុនា ​ឆ្នាំ​២០២៦​ ​គម្រោង​អគារ​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​ ​១២៨​ ​គម្រោង​ ​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ ​ស្មើនឹង​ ​៣៣,៨​ ​ភាគរយ​ នៃ​គម្រោង​ជាប់គាំង​សរុប​ចំនួន​ ​៤២៨​ ​គម្រោង​ ​ដែល​ស្មើនឹង​អគារ​ ​៤៦៨​ ​អគារ​

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ជា​បេក្ខភាព​ប្រធានាធិបតី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/07/2026

នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី ​លោក​ ​Rumen​ ​Radev​ ​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២៨​ ​ខែកក្កដា ​ថា​ ​គណបក្ស​ ​Progressive​ ​Bulgaria​ ​(​PB​) ​របស់​លោក​ ​នឹង​គាំទ្រ​លោកស្រី​ ​Iliana​ ​Yotova​ ​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ការ​បោះឆ្នោត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​ ២០២៦​ ​ខាងមុខ

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

Leave a Reply

Your email address will not be published.Required fields are marked *