ផ្សារមូលបត្រកម្ពុជាដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញជំនាន់ទី២ ជាផ្លូវការ

ភ្នំពេញ ៖ ផ្សារមូលបត្រកម្ពុជា (ផមក) នឹងប្រកាសដាក់ឱ្យវិនិយោគិនប្រើប្រាស់នូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ ហើយបន្ទាប់ពីដាក់ដំណើរការប្រព័ន្ធនេះ ការបើកគណនីរំពឹងថាកើនឡើងប្រមាណ ៣ម៉ឺន ទៅ ៥ម៉ឺនគណនី នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ។

ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ អនុញ្ញាតឱ្យវិនិយោគិនទទួលបានគណនីភា្លមៗរៀងរាល់ម៉ោងធ្វើការ។ ដើម្បីបើកគណនីជួញដូរតាមអនឡាញបាន វិនិយោគិនត្រូវដោនឡូតកម្មវិធីទួរសព្ទផ្សារហ៊ុន (Phsarhun) វិនិយោគិនត្រូវចុចលើពាក្យ បើកគណនីជួញដូរ បន្ទាប់មកត្រូវជ្រើសរើសក្រុមហ៊ុនមូលបត្រដែលខ្លួនពេញចិត្ត ហើយបំពេញព័ត៌មានមួយចំនួន ស្កេនអត្តសញ្ញាញប័ណ្ណ និងស្កេនមុខ។

បន្ទាប់ពីក្រុមហ៊ុនមូលបត្រពិនិត្យមើលព័ត៌មានរបស់អ្នកស្នើសុំរួចរាល់ នោះលេខអត្តសញ្ញាញវិនិយោគិន និងលេខគណនីជួញដូរ នឹងត្រូវបង្កើតឡើងភ្លាមៗ។ ដូចនេះ វិនិយោគិនកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងការចំណាយផ្សេងៗ ដើម្បីទទួលបានគណនីជួញដូរ។ បន្ទាប់ពីបានគណនីជួញដូរ វិនិយោគិនអាចដាក់ប្រាក់ចូលគណនី និងជួញដូរបានភ្លាមៗផងដែរ។

ដើម្បីគាំទ្រ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការបើកគណនីតាមអនឡាញ ការស្នើសុំលេខអត្តសញ្ញាណវិនិយោគិននៅក្នុងប្រព័ន្ធនេះត្រូវបានលើកលែងកម្រៃស្នើសុំ (២ម៉ឺនរៀល) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយអ្នកស្នើសុំអាចវាយអក្សរ MFS2023 ជាលេខកូដប្រូមូសិន នៅពេលបង់ប្រាក់។ បច្ចុប្បន្នវិនិយោគិនអាចស្នើ សុំបើកគណនីជួញដូរតាមអនឡាញ ជាមួយក្រុមហ៊ុនមូលបត្រចំនួនប្រាំមួយ រួមមាន ក្រុមហ៊ុន អេច ប៊ី ស៊ីឃ្យួរីធី, ក្រុមហ៊ុន កាណា ស៊ីឃ្យួរីធី, ក្រុមហ៊ុន កម្ពុ ស៊ីឃ្យួរីធី, ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរីធី, ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួវីធី, និងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរីធី។

ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ត្រូវបានធ្វើបច្ចុប្បន្នភាព ដោយមានការតភ្ជាប់ទៅកាន់ប្រព័ន្ធរបស់និយ័តករមូលបត្រកម្ពុជា ដើម្បីអនុញ្ញាតឱ្យវិនិយោគិនទទួលបានលេខអត្តសញ្ញាណវិនិយោគិនភ្លាមៗ និងបានប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាញវិនិយោគិន ដើម្បីភាពងាយស្រួល ឆាប់រហ័ស ប្រសិទ្ធិភាពខ្ពស់ និងសុវត្ថិភាពខ្ពស់។ ការបើកគណនីជួញដូរមូលបត្រតាមអនឡាញនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ផមក សង្ឃឹមថា ៖

“ក្នុងឆ្នាំ២០២៤ ខាងមុខនេះ យើងនឹងមានការបើកគណនីកើនឡើងប្រមាណ ៣ម៉ឺន ទៅ ៥ម៉ឺនគណនី (ឬស្មើនឹងជិត ១០០% នៃចំនួនគណនីបច្ចុប្បន្ន) បន្ទាប់ពីដាក់ដំណើរការប្រព័ន្ធនេះ។ ដូចនេះ ដើម្បីគាំទ្រវិនិយោគិនថ្មីៗ ដែលនឹងមានសំទុះកើនឡើងឆាប់រហ័សក្នុងពេលខាងមុខ ផ្សារមូលបត្រកម្ពុជា រួមជាមួយភាគីពាក់ព័ន្ធនានានឹងរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីនានា តាមគ្រប់រូបភាពដើម្បីបង្កើនសមត្ថភាពវិនិយោគិន និងទំនុកចិត្តក្នុងការវិនិយោគ ក៏ដូចជារៀបចំយន្តការនានា ក្នុងការសម្រួលដល់វិនិយោគិនឱ្យប្រកបដោយភាពងាយស្រួលក្នុងការវិនិយោគ មានប្រសិទ្ធភាព និងទទួលបានប្រាប់ចំណេញខ្ពស់៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ