វេទិកា​ធុរកិច្ច​ កម្ពុជា​-​សិង្ហបុរី​​ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ

សិង្ហបុរី៖  សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​បាន​សហការ​គ្នា​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​សិង្ហបុរី​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិថុនា​ ​នៅ​សណ្ឋាគារ​ ​Co​nr​a​d​ ​Cent​e​nn​i​a​l​ ​Singapore ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់​សម្តេចធិបតី​ ​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​នៅ​ប្រទេស​សិង្ហបុរី​ពី​ថ្ងៃ​ទី​១​៨​-​១​៩​ ​ខែ​មិថុនា ឆ្នាំ២០២៤​។​

​តាមរយៈ​ការ​ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​ពី​ប្រទេស​កម្ពុជា​ ​និង​សិង្ហបុរី​ ​វេទិកា​នេះ​នឹង​ជួយ​សម្រួល​ដល់​កិច្ច​សន្ទ​នា​ប្រកបដោយ​ផលិតភាព​ ​ការផ្លាស់ប្តូរ​គំនិត​ ​និង​ការកំណត់​វិ​ស័យ​សម្រាប់​ការ​ធ្វើអាជីវកម្ម​ថ្មីៗ​ ក៏ដូចជា​ឧស្សាហកម្ម​ផ្សេងៗ​។​ វេទិកា​នេះ​នឹង​ផ្តល់​ឱកាស​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ ​អ្នកដឹកនាំ​ធុរកិច្ច​ វិនិ​យោគិន​ ​និង​សហគ្រិន​មកពី​ប្រទេស​កម្ពុជា​ ​និង​សិង្ហបុរី​ ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ ​ចែករំលែក​ការយល់​ដឹង​ ​និង​បង្កើត​ភាពជា​ដៃគូ​យូរអង្វែង​នៅ​ក្នុង​វិ​ស័​យ​សំខាន់​ៗ​។​

សម្តេចធិបតី​ ​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​ចែករំលែក​ទ​ស្សនៈ ​រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គាំទ្រ​អាជីវកម្ម​ដែល​ផ្តល់​អត្ថប្រយោជន៍​ទៅវិញទៅមក​រវាងប្រទេស​សិង្ហបុរី​ ​និង​ប្រទេស​កម្ពុជា។​ ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​​ដើម្បី​ពន្លឿន​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​រវាង​ប្រជាជាតិ​ទាំងពីរ​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ ​។​ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​។​

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការរៀបចំវេទិកាធុរកិច្ចក្នុងគោលដៅផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូបក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំងពលកម្មយុវជន ដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដែលពោរពេញដោយសក្តានុពល និងចំណេះដឹង ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ ​ក៏​បានអញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ ​និង​ធនាគារ​ ​Wing​ ​Bank​ ​P​L​C, ​ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​, ​ធនាគារ​ហ្វី​លី​ព​ ​ភី​អិ​ល​ស៊ី​, ​ធនាគារ​ស្ថាបនា​ ​ភី​អិ​ល​ស៊ី​ ​និង​ក្រុមហ៊ុន​ ​Pro​x​t​era​ ​P​l​e​ ​L​t​d​, ​A​NEXT​ ​Bank​ ​P​t​e​ ​L​t​d​, ​Liquid​ ​Group​ ​P​t​e​ ​L​t​d​ ​និង​ ​Sing​ ​Investment​, ​Finance​ ​L​t​d​។

នៅក្នុងការចូលរួមជាអធិបតីភាព នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្តល់កិត្តិយស ជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៣រួមមាន៖

១- អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី
២- ការចុះហត្ថលេខាសាក្សីភាពស្តីពី «ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី»។
៣- អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា។

សូមជម្រាបថា សម្រាប់​វិ​ស័​យ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​បង្កើនទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​តាមរយៈ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​​សម្រាប់​ការ​ផ្តួចផ្តើម​គំនិត​ ​និង​សកម្មភាព​ជាក់លាក់​។​

​សម្រាប់ការនាំចេញ​របស់​កម្ពុជា​ទៅ​សិង្ហបុរី​រួម​មាន​ គុ​ជ​ខ្យង​ ត្បួ​ង​មាន​តម្លៃ​ ​លោហៈ​ ​ផលិតផល​ធ្វើ​ពី​កៅស៊ូ​ ​ស​ម្លៀ​ក​បំពាក់​ ​ឧបករណ៍​អគ្គិសនី​ ​និង​អេ​ឡិច​ត្រូនិ​ក​ ​ផលិតផល​កសិកម្ម​ ​និង​ស្បែកជើង​។​

សូមបញ្ជាក់ថា ក្នុងរយៈពេល​៥​ ​ខែ​​ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្ម​ទ្វេភាគី​រវាងកម្ពុជា-​សិង្ហបុរី បាន​កើន​ឡើង​១​៨​ ​ភាគរយ​ ក្នុងទំហំប្រមាណ ​៣​៩​៣​ ​លាន​ដុល្លារ​ ។ ​នេះ​បើ​យោង​តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ