រាជរដ្ឋាភិបាលកម្ពុជា – ស្វីស រួមគ្នាអភិវឌ្ឍន៍ជំនាញ និងបណ្តុះបណ្តាលធនធានមនុស្សដល់យុវជន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបង្កើតឱកាសការងារ និងអភិវឌ្ឍន៍ជំនាញដល់យុវជនកម្ពុជា។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ លោក ម៉ាខាស ប៊ឺលី (Markus Buerli) នាយកនៃផ្នែកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) អំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) អនុវត្តដោយអង្គការស្វីសខន់ថាក់ និងគម្រោងបង្កើតឱកាសការងារសមរម្យដល់យុវជន (DEY) អនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) សំដៅ​ចូលរួមលើកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដាជាតិ និងអាស៊ាន ។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក ម៉ាខាស ប៊ឺលី បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈដោយបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ឆ្នាំ២០២៤-២០២៨ ,ការរៀបចំយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា, រៀបចំប្រព័ន្ធធ្វើតេស្តសមត្ថភាពអ្នកជំនាញតាមអនឡាញ និងគាំទ្រការកម្មវិធីគ្រប់គ្រងគោលដៅទេសចរណ៍សម្រាប់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅកម្ពុជាផងដែរ។

អង្គការស្វីសខន់ថាក់មានវត្តមាននៅប្រទេសកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០១៣ និងធ្វើការលើវិស័យចំនួន ២ គឺពង្រឹងសហគ្រាស និងអភិវឌ្ឍន៍ជំនាញដែលផ្តោតទៅលើការអភិវឌ្ឍវិស័យឯកជន។ អង្គការស្វីសខន់ថាក់ជាដៃគូសម្រាប់ការរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *