ភ្នំពេញ ៖ ក្នុងរយៈពេល ៨ ខែនៃឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានតម្លៃ ៥ ២៣៨ លានដុល្លារ ដែលជាការកើនឡើង ៣,១៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខពីក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថាចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៦២៣ លានដុល្លារទៅប្រទេសថៃដែលមានការថយចុះ ៣១,៧០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចូលរបស់កម្ពុជាពីប្រទេសថៃក្នុងរយៈពេលនេះបានកើនឡើង ១០,៧៦ ភាគរយស្មើនឹង ៤ ៦១៤ លានដុល្លារ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអបអរសាទរនូវការជំរុញពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ២០២៣។
លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
«ជាឱកាសរបស់កម្ពុជាយើង ដែលរដ្ឋាភិបាលបានសម្រុកចាក់វ៉ាក់សាំងទូទាំងប្រទេស ដោយអាចបើកសាលារៀន បើកតំបន់ទេសចរណ៍ក្នុងស្រុក នឹងឈានទៅបើកឱ្យទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងនាពេលខាងមុខ។ ប៉ុន្តែយើងនៅមានការបារម្ភពីថៃដែលនៅតែមានការឆ្លងច្រើន បើគាត់អាចទប់សភាពការណ៍កូវីដបាន ហើយការនាំទំនិញពីថៃមកកម្ពុជា និងពីកម្ពុជាទៅថៃនូវផលិតផលកសិកម្មកែច្នៃ ឬភាគច្រើនជាផលិតផលកសិកម្ម ខណៈដែលថ្មីៗនេះផលិតផលមៀនប៉ៃលិន(តាង៉ែន)ត្រូវបានរំខានដោយរបាំងនៃវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ»
លោកឧកញ៉ា បានមានប្រសាសន៍ទៀតថា ៖
«នៅពេលផលិតផលកសិកម្មរបស់យើងទៅកាន់ប្រទេសថៃទាក់ទងនឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដើម្បីឈានទៅដល់តម្រូវការទីផ្សារ ដូច្នេះយើងត្រូវតែធ្វើឱ្យប្រសើរឡើង និងគួរតែត្រូវបានដោះស្រាយនូវលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យនេះ។ កម្ពុជានឹងឈានដល់សញ្ញានៃគោលការណ៍ស្តីពីផលិតផលកសិកម្មជាច្រើនសម្រាប់ការនាំចេញ»
ថ្មីៗនេះ ផ្សារទំនើបនៅប្រទេសថៃដែលរួមមាន Big C និង 7-Eleven បានបើកដំណើរសាខានៅភ្នំពេញ ដោយពួកគេក៏បានបង្ហាញពីគម្រោងបង្កើនចំនួនហាងនៅកម្ពុជាផងដែរនោះ លោកឧកញ៉ា លឹម ហេង បានឱ្យដឹងថា រូបភាពទាំងនេះ ជាចំណែកមួយជួយជំរុញពាណិជ្ជកម្មរវាងថៃ-កម្ពុជា ខណៈដែលផលិតផលដែលបានបង្ហាញនៅក្នុងទីផ្សារទាំងនោះប្រហែល ៧០ ទៅ ៨០ ភាគរយ គឺជាការនាំចូលពីប្រទេសថៃ ហើយផលិតផលដែលនៅសល់ត្រូវបានផ្គត់ផ្គង់ក្នុងស្រុក។
សូមបញ្ជាក់ថាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានតម្លៃ ៧ ២៣៦ ពាន់លានដុល្លារកាលពីឆ្នាំមុនដែលមានការធ្លាក់ចុះ ២៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ ប្រទេសទាំងពីរបានដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការបន្តជំរុញពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៣៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content