កម្ពុជាជំរុញឱ្យ IMF បន្តគាំទ្រប្រទេសសមាជិកអាស៊ានកំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ច

ភ្នំពេញ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញពីការគាំទ្រទៅលើរាល់សកម្មភាពជ្រោមជ្រែងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយនឹងការជំរុញឲ្យមានការបន្តគាំទ្រដល់បណ្តាប្រទេសដែលជាសមាជិកអាស៊ានក្នុងកំឡុងពេលនៃការងើបឡើង​វិញនៃសេដ្ឋកិច្ច។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានជំរុញឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បន្តគាំទ្រប្រទេសជា​សមាជិកអាស៊ាន ក្នុងកំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសចូលរួមនៃ​កិច្ចប្រជុំតុមូល​តាមរយៈប្រព័ន្ទវីដេអូពីចម្ងាយជាមួយ ថ្នាក់ដឹកនាំស្ថាប័ន IMF និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន។

ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់​ផលផ្លែផ្កា ​​ដោយសារការ​បង្កើនការចាក់វ៉ាក់សាំង និងអត្រានៃការចាក់វ៉ាក់សាំងបច្ចុប្បន្នមានច្រើនជាង ៨០ ភាគរយនៃចំនួនប្រជាជនសរុប ខ្ពស់ជាងកម្រិតដែលបានណែនាំដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។

ឯកឧត្តមក៏បានកត់សម្គាល់ផងដែរថា ការចាក់វ៉ាក់សាំង គឺជាគន្លឹះក្នុងការស្តារឡើងវិញពីវិបត្តិសេដ្ឋកិច្ច ជាមួយនឹងការប្រើប្រាស់គោលនយោបាយ​ដើម្បីគាំទ្រ​ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមទេសាភិបាលបានមានប្រសាសន៍បញ្ជាក់ថា ៖

«តួនាទីរបស់មូលនិធិរូបិយវត្ថុ​អន្តរ​ជាតិ​មានសារៈសំខាន់​ក្នុង​ការគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន តាមរយៈជំនួយបច្ចេកទេស ​ការ​កសាង​សមត្ថ​ភាព និងក្នុងវិបត្តិកូវីដ-១៩ IMF បានបង្កើនការបែងចែក SDR របស់ខ្លួន ដើម្បីពង្រឹងទំនុកចិត្ត ​និង​​​បង្កើន​លំហនៃការ​អនុ​វត្តគោលនយោបាយសេដ្ឋកិច្ច»

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមជា ចាន់តូ បានបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយស្តារ​សេដ្ឋ​កិច្ចរបស់ IMF តាមរយៈការប្រើប្រាស់គោលនយោបាយរួមបញ្ចូល​គ្នា ដើម្បីកាត់បន្ថយ​ផលប៉ះ​ពាល់​នៃវិបត្តិ និងគាំទ្រអ្វីដែលគេហៅថាក្របខ័ណ្ឌគោលនយោបាយរួម។

សូមបញ្ជាក់ដែរថា ធនាគារជាតិនៃកម្ពុជាបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការពង្រឹងប្រព័ន្ធធនាគារគាំទ្រនិរន្តរភាពនៃការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច កាត់បន្ថយបន្ទុកលើ​ប្រជាជន និងសេដ្ឋកិច្ច​ដែល​រងផលប៉ះពាល់ ដោយអនុញ្ញាតឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ និង​ការលើកកម្ពស់​ឥណទាន​បរិយាកាសហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារអតិថិជន។

ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ជា ចាន់តូ ក៏បានអំពាវនាវដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្តផ្តល់កិច្ច​សហ​ប្រតិ​បត្តិការគាំទ្របន្ថែមទៀតដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសក្នុងអំឡុងពេលនៃ​ការ​ងើប​ឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ ជាមួយនឹងបញ្ហាប្រឈម ​ដែលអាចកើត​មានដូចជា​ទំហំនៃ​ការអនុវត្ត គោលនយោបាយ គាំទ្រតូចជាងមុន។ ជាពិសេសរាល់ការផ្លាស់ប្តូរការអនុវត្តគោលនយោបាយរូបិយវត្ថុ របស់ប្រទេសអភិវឌ្ឍន៍ធំៗ ដូច​ជា​ការធ្វើឱ្យមានលក្ខណៈប្រក្រតី នៃនយោបាយការបង្កើនអត្រា​ការប្រាក់មូលដ្ឋាន​ ឬការកាត់បន្ថយ​​សាច់ប្រាក់ងាយ​ស្រួលលើទីផ្សារ​ ដែលនាំឱ្យមានការផ្លាស់ប្តូរលំហូរមូលធនពីប្រទេសកំពុងអភិវឌ្ឍន៍​​ និង​សម្ពាធលើអត្រាប្តូរប្រាក់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ