កម្ពុជា – ​​អាមេរិក​ ​ គ្រោងប្រើយន្ត​ការ​រួមដោះស្រាយ​កង្វល់​អ្នក​វិនិយោគ ខណៈទំហំពាណិជ្ជកម្មមានកំណើនឡើងវិញ

ភ្នំពេញ៖ យោងតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​ នៅក្នុងរ​យៈ​ពេល៥ខែ​ដើមឆ្នាំ​២០២៤ កម្ពុជា​ប្រមូលប្រាក់​បាន​ជាង ៣,៤ ​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​ កើន​ជាង៧​ភាគរយបើ​ធៀប​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​២០២៣​ ខណៈ​អាមេរិក​នៅតែ​ជា​ប្រទេស​នាំមុខគេ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​​ ហើយចំណែកទំនិញអាមេរិកនាំមកកម្ពុជាចំនួន ៩៥,៥៨ លានដុល្លារ កើនឡើងជា១ភាគរយ។។ ​

​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ​ ​និង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ កាលពីពេលកន្លងទៅថ្មីៗនេះ ​បានជួប​ពិភាក្សាគ្នា​អំពី​វិធី​បង្កើត​យន្ត​ការ​រួម​មួយ​ដែល​អាចឲ្យ​កម្ពុជា​ដោះស្រាយ​កង្វល់​របស់​អ្នក​វិនិយោគ​អាមេរិក​ ដែល​​ជំនួប​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​វិនិយោគរវាងប្រទេស​ទាំងពីរ​ ​ដើម្បី​ទាក់ទាញ​ពាណិជ្ជករ​អាមេរិក​ឱ្យ​បាន​កាន់តែ​ច្រើន និងជំរុញពាណិជ្ជកម្មឱ្យមានកំណើន។

​ទាក់ទងនឺងទំហំពាណិជ្ជកម្មខាងលើ បណ្ឌិត ហុង វណ្ណៈ  ​ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ​សភាកម្ពុជា បាន​ប្រាប់ AMS ថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា សហរដ្ឋអាមេរិកបានដើរតួនាទីសំខាន់ណាស់មិនអាចខ្វះបាន ខណៈដែលទីផ្សារសហរដ្ឋអាមេរិកបានឈានមុខគេក្នុងការទិញផលិតផលពីប្រទេសកម្ពុជា ដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងធានាកំណើន រួមទាំងភាពធន់សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ៖

«ជាទូទៅ ធុរកិច្ចអាមេរិកពិនិត្យលើសន្ទស្សន៍ទីផ្សារសកល និងភាពងាយស្រួលនៃសន្ទស្សន៍អាជីវកម្ម ដែលកម្ពុជាត្រូវកែលម្អ ដើម្បីកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិក្នុងការសម្រេចបាននូវការប្រកួតប្រជែងឆ្ពោះទៅរកការទាក់ទាញការវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិកបន្ថែមទៀត។ ទីផ្សារសហរដ្ឋអាមេរិកមានវិសាលភាពណាស់ធំសម្រាប់ទំនិញកម្ពុជា ហើយបើយើងធៀបទីផ្សារនៃការទិញផលិតផលកម្ពុជាជាមួយនឹងទីផ្សារដទៃទៀត គឺមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះដែលបញ្ជារទិញផលិតផល និងទំនិញ ដូចជា វាយនភណ្ឌ កាត់ដេរសម្លៀកកបំពាក់ ស្បែកជើង សំភារៈសម្រាប់ធ្វើដំណើរ និងបន្ថែមការទទួលទិញកង់ សម្ភារៈអគ្គិសនី និងបន្ទះសូឡាជាដើម»។

លោកបណ្ឌិត ហុង វណ្ណៈ   ក៏បាន​បញ្ជាក់ដែរថា ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាមេរិក គឺ​បង្ហាញ​ភាព​វិជ្ជមាន​ឡើងវិញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ចុងឆ្នាំ​២០២៣​។ និន្នាការ​នេះ​នឹង​បន្ត​ទៅមុខទៀត ខណៈ​បច្ចុប្បន្ន​កម្ពុជា​មានមុខ​ទំនិញ​កាន់តែច្រើន​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​អាមេរិក និងសកល ប៉ុន្តែមានទំនិញខ្លះស្ថិតក្នុងការចរចានៅឡើយ ​។ ​

​យោងតាមទិន្នន័យ​របស់អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជាបានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៣ ការនាំ​ទំនិញ​ទៅមក​រវាង​ដៃគូ​ពាណិជ្ជកម្ម​ទាំង​២កម្ពុជា អាមេរិក មាន​ទឹកប្រាក់​សរុប ៩,១៥ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ១,៤​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិកមាន ៨,៩ ​ពាន់​លាន​ដុល្លារ ថយចុះ ០,៨ ​ភាគរយ ចំណែក​ទំនិញ​អាមេរិក​នាំមក​កម្ពុជា​បាន​ចំនួន ២៥​៧,១៨ ​លាន​ដុល្លារ ថយចុះ ១៧,៧​ ភាគរយ។

លោកបណ្ឌិត បានគូសបញ្ជាក់ដែរថា ដើម្បីនាំទំនិញទៅលក់នៅទីផ្សារក្រៅប្រទេស កម្ពុជាត្រូវបង្កើនឧត្តមភាពប្រកួតប្រជែង ដើម្បីប្រៀបធៀបជាមួយនឹងផលិតផលប្រទេសដទៃ ជាពិសេសត្រូវបង្កើនគុណតម្លៃនៃផលិតផលឱ្យបានខ្ពស់ តាមរយៈការខិតខំផលិតឱ្យបានផលិតផលសម្រេចឱ្យបានច្រើន ដើម្បីជាជម្រើសកាន់តែសម្បូរបែប។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ