កសិករកម្ពុជាកំពុងជំរុញការដាំបន្លែ ដើម្បីបំពេញតម្រូវការទីផ្សារ

បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា នៅពេលបច្ចុប្បន្ននេះ កសិករជាច្រើនគ្រួសារ បាននឹងកំពុងពង្រីកលើផ្ទៃដីដាំដុះនូវបន្លែបង្ការជាច្រើនមុខមានដូចជាផ្កាខាត់ណា ស្ពៃក្តោប ត្រសក់ និងសាឡាត់​ ស្ពៃក្រញាញ់​ ផ្កាខាត់ណាខៀវ ប៉េងប៉ោះ​ ស្ពៃចង្កិះ​ ។ ល។ ដែលកសិករទាំងនោះស្ថិតក្នុងសហគមន៍ទីទៃពីគ្នា កំពុងពង្រីកផលិតកម្ម ដើម្បីបង្កើនប្រាក់ចំណូល ដែលនឹងទទួលបានពីកសិផលរបស់ខ្លួនបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន។

នៅក្នុងកិច្ចជួបសំណេះសំណាលជាមួយបណ្តុំកសិករសំរោងស្នោរមានជ័យ ស្ថិតនៅក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកប្រធានបណ្តុំ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីឱ្យដឹងថា នៅពេលបច្ចុប្បន្ននេះ កសិករជាសមាជិកចំនួន៥០ គ្រួសារ និងមានផ្ទៃដីដាំដុះចំនួនប្រមាណ ១០ ហិកតា ដែលកំពុងធ្វើការដាំដុះផ្កាខាត់ណា ស្ពៃក្តោប ត្រសក់ និងសាឡាត់​ ភាគច្រើន ដែលផ្ទៃដីដាំដុះភាគច្រើនបានមកពីកែប្រែដីធ្វើស្រែ ដែលក្នុងមួយគ្រួសារមានផ្ទៃដីប្រមាណពី ២ ០០០ ទៅ ៥ ០០០ ម៉ែត្រការ៉េ។

ប្រធានបណ្តុំកសិករបានឱ្យដឹងទៀតថា ដោយទទួលបានបណ្តុះបណ្តាលពីមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ នៅក្នុងឆ្នាំ២០២០ តាមរយៈគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេក​ទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) កន្លងមក បណ្តុំកសិកម្មនេះបានធ្វើការដាំដុះបន្លែ ដោយកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមី​ ដោយងាកមកអនុវត្តតាមគោលការណ៍កសិកម្មល្អ GAP ហើយទទួលបានការគាំទ្រពីទីផ្សារ ជាមួយនឹងតម្លៃល្អប្រសើរ ដែលសមាជិកបណ្តុំភាគច្រើនទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណជា ១០ លានរៀល ក្នុងមួយឆ្នាំ។

ដោយឡែកក្រុមការងារសហគមន៍តាសីសាមគ្គី​ នៅខេត្តបាត់ដំបង ទោះបី បរិមាណបន្លែបញ្ជូនលក់ពីសហគមន៍នេះទៅផ្សារទំនើប​បាន​ ៣០%​ នៅឡើយក្តី ក៏កសិករអាចទទួលបានចំណូលជាមធ្យមចំនួន ៧៥០ ដុល្លារអាមេរិក ក្នុងការប្រមូលផលម្តង ក្នុងផ្ទះសំណាញ់ ។ ក្នុងរយៈពេល​ ១ឆ្នាំកន្លងមកនេះ​ ចង្កោមសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់មានការកើនឡើងចំនួនយ៉ាងតិច​ ១៨០​គ្រួសារ​ នៅតាមបណ្តាខេត្ត​ព្រៃវែង​ កំពង់ចាម​ កំពង់ស្ពឺ​ ពោធិ៍សាត់​ ។ ល។

ក្នុងមួយឆ្នាំកសិករអាចប្រមូលផលពីបួនទៅប្រាំពីរក្នុងមួយឆ្នាំ ទៅតាមប្រភេទបន្លែ ដោយអនុវត្តការដាំដុះជាលក្ខណៈបណ្តាក់​ សហការគ្នាជាបណ្តុំកសិករ និងសហគមន៍​ ស្របទៅតាមតម្រូវការទីផ្សារ ហើយបន្លែដាំជាលក្ខណៈបណ្តាក់ និងឆ្លាស់គ្នា រួមមានស្ពៃក្តោប​ ស្ពៃក្រញាញ់​ ផ្កាខាត់ណាខៀវ​ ផ្កាខាត់ណាលឿង​ ប៉េងប៉ោះ​ ស្ពៃចង្កិះ​ ។

ចំណែកក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងបាត់ដំបងជាកសិដ្ឋាន មានផ្ទៃដីជាង ១,៥០ហិកតា បច្ចុប្បន្នកំពុងប្រមូលផលត្រសក់ផ្អែម (Melon) និងប៉េងប៉ោះពណ៍លឿង​ ក្រហម​ និងផ្កាឈូក ដែលដាំក្នុងផ្ទះសំណាញ់ ១០ផ្ទះ ដោយប្រើបច្ចេកទេសរបស់ជប៉ុន ជាពិសេសអនុវត្តការដាំដុះបណ្តាក់ដែលអាចប្រមូលផលជាប្រចាំ រៀងរាល់សប្តាហ៍។

បច្ចុប្បន្នកសិដ្ឋានកំពុង ដើរតួនាទីពីរសំខាន់គឺ ទី១- ធ្វើការអនុញ្ញាតឱ្យនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅតាមបណ្តាសកលវិទ្យាល័យនានា ធ្វើការហាត់ការដើម្បីអនុវត្តជាក់ស្តែងតាមបច្ចេក​ទេសជប៉ុនទំនើប ទាំងទ្រឹស្តី និងការប្រតិបត្តិផ្ទាល់ ជួយបំពេញបន្ថែមចំណេះ ជំនាញដើម្បីបង្កើនសមត្ថភាព ប្រែក្លាយពួកគេទៅជាដៃគូផលិតសំរាប់ក្រុមហ៊ុនវិញក្រោយការបញ្ចប់ការសិក្សា និងអាចក្លាយជាធនធានមនុស្សគ្រប់គ្រងការងារផលិតកសិផលជាលក្ខណ:(Franchize)។ ទី២- កសិដ្ឋានកំពុងអនុវត្តជាមួយកសិករក្នុងរូបភាព (Rental Farm) ដោយពុំតម្រូវឱ្យកសិករចំណាយអ្វីទាំងអស់ក្នុងរយៈពេល១ឆ្នាំ កំទ្បុងពេលផលិតបានក្រុមហ៊ុនប្រមូលទិញមកវិញដោយមានកិច្ចសន្យា ហើយរាល់ការចំណាយ និងបច្ចេកទេស ផែនការដាំដុះជាដើមជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់។

ឯកឧត្តមវេង សាខុន ក៏បានអញ្ជើញទៅពិនិត្យកសិដ្ឋានរបស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលនៅទីនោះក្រុមហ៊ុនសាងសង់ផ្ទះសំណាញ់បានចំនួន ២០ខ្នង និងរោងបណ្តុះកូនបន្លែចំនួន ២ ទុកត្រៀមដាំបន្លែមានដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងខ្ទឹមបារាំង ហើយក៏មានរៀបចំទីផ្សារលក់ផលិតផល និងដាក់តាំងបង្ហាញផងដែរ។


ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជូនដល់និសិត្សហាត់ការនៃសកលវិទ្យាល័យគ្រប់គ្រង​ និងសេដ្ឋកិច្ច​ (UME)​ ឱ្យខិតខំសិក្សាយកនូវបទពិសោធន៍ក្នុងពេលហាត់ការនេះ​ ដោយស្វែងយល់បន្ថែមទៅលើសេដ្ឋកិច្ច ជាពិសេសការគិតគូរប្រាក់ចំណូលក្នុងការដាំដុះកសិផលកសិកម្ម ដើម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះជូនចំពោះទៅកសិករ​ និងឈានឈ្ពោះទៅជាអ្នកដឹកនាំក្នុងវិស័យកសិកម្ម​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ