ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលកម្ពុជាបានអះអាងថា ដោយសារតែវិបត្តិសេដ្ឋកិច្ចជាសាកលដែលបណ្តាលមកពីបញ្ហានៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យ ជាពិសេសការដឹកជញ្ជូនតាមផ្លូវអាកាស ខណៈដែលកម្ពុជាធ្លាក់ចុះប្រមាណជាង៩០ភាគរយ ដោយរំពឹងថា រហូតដល់ឆ្នាំ២០២៤ ទើបស្ថានភាពល្អប្រសើរកើតមានឡើងវិញ។

វិបត្តិកូវីដ-១៩ បានវាយប្រហារដល់ការដឹកជញ្ជូនតាមផ្លូវអាកាសជាសាកល ដែលក្នុងនោះកម្ពុជាក៏ទទួលរងនូវសម្ពាធខ្លាំង បើទោះជារយៈពេល៦ខែដើមឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញបានកើនឡើងបន្តិចធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ក៏ដោយ។

ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានមានប្រសាសន៍បា្រប់ AMS នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ នេះការដឹកជញ្ជូនរួមតាមផ្លូវអាកាសនៅកម្ពុជា នៅតែបន្តធ្លាក់ចុះប្រមាណ៩២ភាគរយ ខណៈការដឹកជញ្ជូនទំនិញមានការកើនឡើងបន្តិចមកវិញ។
ឯកឧត្តមបានបញ្ជាក់ថា ៖
«ប្រសិនបើយើងសម្លឹងមើលទៅការដឹកទំនិញតាមផ្លូវអាកាស ឃើញថាមានការងើបឡើងវិញបន្តិច ពោលគឺពីមុនបានធ្លាក់ចុះជាង ៦០ ភាគរយនៅឆ្នាំ២០២០ តែនៅក្នុង ៥-៦ ខែដើមឆ្នាំ២០២១នេះ ចុះតែ៣០ ភាគរយទេ បើធៀបទៅនឹងការដឹកជញ្ជូនទំនិញដូចគ្នានៅ ៥-៦ ខែកាលពីដើមឆ្នាំ២០២០ កន្លងទៅ ដូច្នេះគឺមានការងើបឡើងវិញបន្តិច»

ឯកឧត្តមបានពន្យល់ថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈនៃការរាលដាលជំងឺកូវីដ-១៩ ខ្លាំងក៏ពិតមែន ប៉ុន្តែតម្រូវការប្រើប្រាស់ទំនិញចាំបាច់នៅតែកើនឡើងច្រើនដូចកាលមិនទាន់ផ្ទុះជំងឺកូវីដ។ អ្វីដែលជាកម្លាំងសំខាន់ គឺការកើនឡើងនៃការបញ្ជាទិញទំនិញប្រើប្រាស់តាមអនឡាញមកពីក្រៅប្រទេស និងទំនិញផ្សេងទៀតដោយរួមទាំងទំនិញផ្នែកវេជ្ជសាស្រ្ត បរិក្ខារពេទ្យ និងវ៉ាក់សាំង ដែលមានចំនួនស្មើនឹង ៤៣៤ ជើងហោះហើរ មានចំនួនប្រមាណ ២២៩ ៧៣ តោន។
តាមការព្យាករណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ប៊ូអ៊ីង និងអ៊ែរបាសបានសន្និដ្ឋានថា ពេលមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ និងទូលំទូលាយ វិស័យអាកាសចរណ៍អាចនឹងងើបឡើងវិញ ហើយមានស្ថានភាពល្អប្រសើរនៅអំឡុងឆ្នាំ២០២៤-២០២៥ខាងមុខនេះ ដែលរាល់ការធ្វើដំណើរត្រូវបានចាប់ផ្តើមមានទំនុកចិត្ត ក្រោយភាពប្រឈមនៅតាមបណ្តាប្រទេសនានានៅលើសកលលោកត្រូវបានធ្លាក់ចុះ។
បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកអនុញ្ញាតចេញចូលតាមលក្ខណៈកញ្ចប់ទេសចរណ៍នៅប្រទេសថៃបានចាប់ផ្តើមបិទទៅវិញជាបណ្ដើរៗ ហើយនៅប្រទេសអ៊ីស្ត្រាអែល ក៏ដូចគ្នាដែរ បានបើកឱ្យពាក់ម៉ាស់ឡើងវិញក្រោយពីចាក់វ៉ាក់សាំង២ដូសរួច ហើយនៅតែមានការឆ្លងរាលដាលកាន់តែច្រើន។ ដូច្នេះ បណ្តាប្រទេសនៅលើពិភពលោក មិនទាន់មានភាពប្រសើរឡើងនោះទេ កម្ពុជាក៏នឹងទទួលរងនូវផលប៉ះពាល់ដូចគ្នា។
តាមតួលេខពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានបង្ហាញថា បច្ចុប្បន្ននេះនៅកម្ពុជាមានក្រុមហ៊ុនកំពុងដំណើរការជើងហោះហើរសរុបចំនួន២៤ក្រុមហ៊ុន ដោយក្នុងនោះមានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកចំនួន០៥ ក្រុមហ៊ុនជើងហោះហើរពីចិនចំនួន០៧ តៃវ៉ាន់ចំនួន០២ សិង្ហបុរីចំនួន០២ ពីកូរ៉េខាងត្បូងចំនួន០២ ខណៈដែលក្រុមហ៊ុនមានជើងហោះហើរសម្រាប់ដឹកជញ្ជូនទំនិញមានចំនួន ០៦ក្រុមហ៊ុន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content