ផ្លែ​ចេក​ស្រស់​របស់កម្ពុជា​ កាន់តែមានទីផ្សារ​នៅក្រៅប្រទេស ​ជាពិសេស ចិន និង ជប៉ុន

ភ្នំពេញ ៖ ផ្លែចេក​ស្រស់​របស់​កម្ពុជា ដែល​សំដៅលើ​ចេកអំបូង​លឿង កំពុង​តែមានទីផ្សារ​ខ្ពស់​នៅ​ក្រៅប្រ​ទេ​ស​​​ ជាពិសេស​ ប្រទេស​ចិន និង​ជប៉ុន ដោយប្រទេសទាំងពីរ​នេះ​បាន​នាំចូល​ចេកស្រស់ពីកម្ពុជា​ក្នុង​មួយ​ឆ្នាំៗរាប់ម៉ឺនតោន​ដើម្បីបំពេញ​តម្រូវការ​ ។ ការណ៍​នេះ បានជំរុញឱ្យវិនិយោគិន​ក្នុង និងក្រៅ​ប្រទេស​បណ្ដាក់​ទុន​វិនិ​យោ​គ​លើ​ដំណាំចេញអំបូងលឿង​នៅកម្ពុជា​កាន់តែច្រើន​បន្ថែមទៀត ។​

អ្នកស្រី ហេង ដាវី ​ប្រធានក្រុមហ៊ុន ​ឡុង ស្រេង ច​ម្ការចេក​ នៅស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់​ចាម បានឱ្យដឹងថា ​បច្ចុ​ប្ប​ន្ន​​នេះ​ តម្រូវការ​ចេកអំបូង​លឿង​របស់​កម្ពុជា​នៅទីផ្សារ​ក្រៅប្រទេស​កំពុងមានតម្រូវការ​ខ្ពស់ ដែលធ្វើ​ឱ្យ​ក្រុម​ហ៊ុន​​ត្រូវពង្រីកផ្ទៃដី​ដាំ​ដុះបន្ថែមជា​បន្ត​បន្ទាប់ ។

អ្នក​ស្រី​បានបន្តថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បានដាំដំណាំ​ចេកអំបូង​លឿង​នៅលើ​ផ្ទៃដី​ប្រមាណ ២០០​ហិកតា​ ហើយ​គ្រោង​នឹងពង្រីក​ប្រមាណ ៥០០ហិកតា​បន្ថែមទៀត​នាពេល​ឆាប់នេះ ខណៈតម្រូវ​ការ​នៅខាងក្រៅ​កាន់​តែ​កើ​នឡើង​ខ្ពស់ ។​

​អ្នកស្រីនិយាយថា​ ៖

«ចេក​អំបូង​លឿង​របស់​កម្ពុជា​យើង​នាពេល​នេះ មានប៉ុន្មាន​ក៏​គេ​ទទួល​យ​ក​ដែរ ជាពិសេស​នៅប្រទេស​ចិន ដូច្នេះហើយ ​នៅពេលឆាប់ៗនេះ ក្រុមហ៊ុន​របស់​យើង​នឹង​ត្រូវ​ការ​កម្មករជាច្រើនទៀត ​ទាំង​នៅ​ក្នុង​ចម្ការ​ចេក​ និង​នៅក្នុង​រោងចក្រវេចខ្ចប់។​ បច្ចុប្បន្ន​នេះ ក្នុងមួយឆ្នាំ ​ក្រុមហ៊ុន​ចម្ការ​ចេកមួយនេះបានបញ្ជូន​ចេក​ស្រស់​ចេញទៅកាន់ទីផ្សារ​អន្តរជាតិ​ប្រមាណ​១០ម៉ឺនតោន ហើយ​ទោះបីជា​មានប៉ុន្មាន​ទៀត​ក៏មាន​អ្នកទទួល​ដែរ ជាក់ស្ដែង​នៅ​ប្រទេស​ចិន​ មានក្រុមហ៊ុន​រង់ចាំទទួលទិញចេក​អំបូងលឿងពីកម្ពុជា​ជាច្រើន​ក្រុមហ៊ុន ​ហើយនៅមានប្រទេសជប៉ុនទៀត»។

ក្រៅពីក្រុមហ៊ុន​ចម្ការ​ចេក​នៅក្នុងស្រុកស្ទឹង​ត្រង់​នេះ នៅមាន​ក្រុមហ៊ុនចម្ការចេកផ្សេងទៀត សុទ្ធតែបាន​បង្ហាញពី​បំណង​ក្នុងការ​ពង្រីកការ​ដាំដុះ និង​នាំចេញ​ផ្លែចេកទៅកាន់ទីផ្សារ​ក្រៅប្រទេស​ដែរ ជាក់ស្ដែង​មានក្រុមហ៊ុន​បរទេស​មួយ​ដែល​បាន​បណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្ម​នៅក្នុង​ខេត្ត​ក្រចេះ ក៏បានបង្ហាញពីផែនការ​ក្នុងការ​ពង្រីកការវិនិយោគ​លើ​ដំណាំចេញ​ដើម្បីនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ​ ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ និងនេសាទ​ បាន​ឱ្យដឹងថា ក្នុង​រយៈពេល៥ខែ​ ដើមឆ្នាំ២០២៥ កម្ពុជា​បាននាំចេញផ្លែចេក​ស្រស់​ប្រមាណ ១២ម៉ឺនតោន ទៅកាន់ទីផ្សារ​អន្តរជាតិ បើធៀប​នឹងរយៈ​ពេលដូចគ្នាក្នុង​ឆ្នាំ២០២៤ មានកំណើន​ប្រមាណ​៥,៤៤ភាគរយ  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *