ការនាំចេញបន្លែចម្រុះរបស់កម្ពុជា​ទៅក្រៅប្រទេសសម្រេចបានជាង១២០តោន នៅឆមាសទី១នេះ

ភ្នំពេញ ៖ កម្ពុជា សម្រេចបានការនាំចេញបន្លែចម្រុះគ្រប់ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសក្នុងបរិមាណ ១២១,១៩តោន នៅឆមា​សទី១ ឆ្នាំ២០២៣ នេះ​ មានការកើនឡើង១៥០,៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើយោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន​ត្រូពិកខេម ផ្គត់ផ្គង់បន្លែនិងផ្លែឈើ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ថា ការនាំចេញបន្លែចម្រុះ ​ជាប្រភេទបន្លែគ្រឿងទេស ដែលមានដូចជាប្រភេទជី ​ម្ទេស រំដេង ល្មៀត ខ្ជាយ ជាដើម មានប្រភេទបន្លែ​ដែលមានតម្លៃ ងាយស្រួលក្នុងការដឹកជញ្ជូនទៅក្រៅប្រទេស ដោយកំណើនជាង១៥០ភាគរយនេះ ដោយសារតែនេះជាដំណាក់កាលនៃការសាកល្បងរបស់កម្ពុជា ក្នុងការនាំបន្លែទាំងនៅទីផ្សារអន្តរជាតិ។

លោកបានបន្ថែមថា ក្រុមហ៊ុនលោកបាននាំចេញសាកល្បងនូវប្រភេទបន្លែគ្រឿងទេសនេះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ឃើញថាទទួលបានចាប់អារម្មណ៍ពីអតិជនក្នុងប្រទេសនេះ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនលោកកំពុងតែសិក្សាលម្អិត ដើម្បីនាំចេញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប ដែលត្រូវដឹកតាមជើងយន្តហោះ។

លោក ហ៊ុន ឡាក់ បានបញ្ជាក់​ថា ៖

“បច្ចុប្ប​ន្ន យើងមិនទាន់អាចនាំចេញបន្លែណាផ្សេងបានក្រៅពីប្រភេទបន្លែគ្រឿងទេ​ស ដែលមានដូចជាប្រភេទជី ​ម្ទេស រំដេង ល្មៀត ខ្ជាយ ជាដើមនេះបានទេ ដោយសារតែបន្លែប្រភេទមានតម្រូវការខ្ពស់ ជាប្រភេទបន្លែមានតម្លៃនៅទីផ្សារអន្តរជាតិ ងាយស្រួលទុកដាក់ និងដឹកជញ្ជូន ។រីឯបន្លែផ្សេងទៀត ដូចជាបន្លែស្លឹក បន្លែដើ​ម ឬមើមជាដើមយើងមិនអាចនាំចេញទៅបានទេ ព្រោះបន្លែប្រភេទនេះមិនសូវមានតម្លៃទេលើទីផ្សារ។”

បើតាម ហ៊ុន ឡាក់ បច្ចុប្បន្ននេះ ក្រុមហ៊ុន​ត្រូពិកខេម ផ្គត់ផ្គង់បន្លែនិងផ្លែឈើ កំពុងតែយកចិត្តទុក និងប្រឹងប្រែង ផលិតបន្លែ​ផ្លែឈើ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានតាមតម្រូវការសិន ព្រោះថា កំណើននៃតម្រូវការបន្លែសុវត្ថិភាព សម្រា​ប់បរិភោគមានការកើនឡើង ដែលតម្រូវឱ្យក្រុមហ៊ុនពង្រីកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន។ ​បច្ចុប្បន្ន ក្រុមហ៊ុន បានរៀ​បចំផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាពនៅតាមបណ្តាខេត្តមួយចំនួនដូចជា កណ្តាល កំពង់ចាម និងមណ្ឌលគិរីជាដើម។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រីប៊ីAgribee (Cambodia) លោក យ៉ង ប៉ាក់ បានកត់សម្គាល់ឃើញថា បន្លែដែលបានដាំដុះនៅក្នុងស្រុក ហើយត្រូវបាននាំចេញទៅស្រុកក្រៅដោយសារតែទទួលបានតម្លៃល្អជាងលក់ក្នុងស្រុក ជាពិសេសការវេចខ្ចប់សម្រាប់នាំចេញទៅចិន​ និងអឺរ៉ុប។

លោកបានបន្ថែមថា ក្រៅពីការនាំចេញ កម្ពុជា​ក៏បានផលិតបន្លែសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកដែរ ដូចជាប្រភេទបន្លែស្លឹក បន្លែដើ​ម និងប្រភេទបន្លែមើមបានខ្លះដែរ។ ក្រៅពីនេះបន្លែខ្លះទៀត ត្រូវនាំចូលពីវៀតណាម ដើម្បីបំពេញតម្រូវការ ដោយសារតែ​ផលិតក្នុងស្រុកមិនសូវបាន ហើយកម្ពុជាក៏បាននាំចេញបន្លែខ្លះទៅវៀតណាមវិញដែរ ដែលជារឿងធម្មតាទេ ដែលប្រទេ​ស​ជិតខាងត្រូវផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។

លោកបានបញ្ជាក់ដូច្នេះថា ៖

“ដើម្បីជំរុញឱ្យការផ្គត់ផ្គង់បន្លែក្នុងស្រុកមានគ្រប់គ្រាន់តាមតម្រូវ និងជំរុញការនាំចេញទៅក្រៅប្រទេសថែមទៀត ស្ថាប័នពាក់ព័ន្ធគួរគិតគូរដល់ការរៀបចំកន្លែងកែច្នៃ និងឃ្លាំងសម្រាប់ស្តុកទុកបន្លែ ឱ្យបានយ៉ាងហោ​ចណាស់ ១ខេត្ត មួយ។ ពង្រឹកងសហគមន៍កសិកម្ម ដែលដាំដុះបន្លែ ដោយពង្រឹងការយល់ដឹងពីការដាំដុះបន្លែតាមបែបបច្ចេកទេសប្រកបដោយសុវត្ថិភាព។”

លោកបានបន្ថែមថា បញ្ហាដើមទុន ក៏ជារឿងចាំបាច់ដែលត្រូវគិតគូរផងដែរ ដោយមួយរយៈចុងក្រោយនេះ លោកបានមើ​លឃើញថា ខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ,ធនាគារ SME , និងធនាគារពាណិជ្ជមួយចំនួនទៀត បានគិតគូរច្រើនដល់ការជួយកសិករលើវិស័យដាំដុះនេះច្រើនដែរ។ បែបនេះក្តីលោកយល់ សម្រាប់វិស័យបន្លែ​ កម្ពុជា គួរមានកសិករខ្នាតធំ (Enterprise Farmer) ដែលមានការដាំដុះបន្លែក្នុងទំហំធំចន្លោះពី៥០ទៅ១០០ហិកតា ខណៈដែលស្ថានភូមិ​សា​ស្រ្ត មានលក្ខណៈអំណោយផង ដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ និងបង្កើនការនាំចេញ៕ អត្ថបទដោយ ៖ វណ្ណ សុជាតា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ