វេទិកាស្វាយចន្ទីជំរុញអ្នកពាក់ព័ន្ធឱ្យផ្សព្វផ្សាយពីសក្កានុពលស្វាយចន្ទីកម្ពុជា និងពង្រីកទីផ្សារឱ្យកាន់ទូលាយ

កំពង់ធំ៖ វេទិកាស្វាយចន្ទី ក្រោមមូលបទ «យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា» បានធ្វើឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីរួមខេត្តកំពង់ធំ ដែលវេទិកានេះបានចាត់ទុកថា ជាការជំរុញឱ្យអ្នកពាក់ព័ន្ធផ្សព្វផ្សាយពីសក្កានុពលស្វាយចន្ទីកម្ពុជា សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ។

រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន បានថ្លែងថា វេទិកាស្វាយចន្ទីនេះ ជាវេទិកាដែលមានសារៈសំខាន់ ដោយបានប្រមូលផ្ដុំគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី និងផ្ដល់ឱកាសដល់វិស័យឯកជនពាក់ព័ន្ធ អាចចូលរួមតាំងបង្ហាញ ផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ និងការផ្គូរផ្គងធុរកិច្ច និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ពីបញ្ហាប្រឈម និងភាពជោគជ័យជាដើម ដែលទាំងនេះ គឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងសក្តានុពលស្វាយចន្ទីកម្ពុជា។

ឯកឧត្តម កឹម ស៊ីថន បានមានប្រសាសន៍ថា ៖

« ដោយផ្តោតជាសំខាន់លើការដាំដុះ ការកែច្នៃ និងការនាំចេញ និងមានចក្ខុវិស័យ ក្នុងការអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទី មានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មរសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសអ្នកផលិត ក៏ដូចជាផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក»។

ឯកឧត្តម កឹម ស៊ីថន ក៏បានចូលរួមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១- ស្នើសុំកិច្ចសហការនិងការបន្តគាំទ្រពីដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេស សហភាពអឺរ៉ុប និងអង្គការ Gl2 ក៏ដូចជាវិស័យឯកជនពាក់ព័ន្ធ ក្នុងការបន្តរៀបចំវេទិកាបែបនេះ ឱ្យបានជាប់លាប់ជារៀងរាល់ឆ្នាំដើម្បីចូលរួមអនុវត្តផែនការសកម្មភាពនានា ដែលបានដាក់ចេញនៅក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០​២៧។

២- សូមលើកទឹកចិត្តឱ្យសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ពង្រឹងតួនាទី និងកិច្ចសហការបន្ថែមឱ្យបានជិតស្និទ្ធ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។

៣- សូមលើកទឹកចិត្តឱ្យមានការផ្គូរផ្គងធុរកិច្ចបន្ថែម ក៏ដូចជាការអនុវត្តការធ្វើកសិកម្មកិច្ចសន្យា (Contract Farming) ដើម្បីធានានិរន្តរភាពតម្លៃ និងទីផ្សារ។

៤- ស្នើឱ្យសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធ បន្តចូលរួមគាំទ្រ និងរៀបចំកម្មវិធីបែបនេះជាប្រចាំ ព្រមទាំងចូលរួមជំនួបផ្គូរផ្គងពាណិជ្ជកម្មនានាឱ្យបានកាន់តែ ច្រើនដើម្បីផ្សារភ្ជាប់បណ្តាញទំនាក់ទំនងរវាងសមាជិកសហព័ន្ធនិងសមាគម និងកសាងភាពជាដៃគូ ជាមួយសហគ្រិនផ្សេងៗទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ ប្រកបដោយយុទ្ធសាស្ត្រ និងកាន់តែស៊ីជម្រៅ។

៥- សូមស្នើឱ្យភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បន្តសហការឱ្យបានស្អិតល្មួតជាមួយក្រសួង/ស្ថាប័ន/និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាដោះស្រាយនូវកង្វល់ និងបញ្ហាប្រឈមនានាក្នុងវិស័យស្វាយចន្ទី។

៦- ក្រសួងពាណិជ្ជកម្មនឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញលើការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីស្របតាមផែនការសកម្មភាពដែលបានដាក់ចេញ។

បើតាម លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ មានសហគ្រាសសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ០៧កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែង និងមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះបានជាង ១៤៥ពាន់ហិកតា ដែលមានលទ្ធភាពផលិតគ្រាប់ស្វាយចន្ទីឆៅ បានប្រមាណ ២០ម៉ឺនតោន ស្មើនឹង ៣០% នៃក្របខ័ណ្ឌទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយដៃគូគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំទិវាស្វាយ​ចន្ទី ក្នុងគោលបំណងប្រមូលតួរអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី រៀបចំការដាក់តាំងបង្ហាញ ប្រកួតប្រជែងគុណភាព ស្នាដៃផលិតផល និងការកែច្នៃ សំដៅលើកកម្ពស់វិស័យស្វាយចន្ទីនៅកម្ពុជា ដោយការរៀបចំពិធីនេះគឺអនុ​លោមទៅតាមផែនការសកម្មភាព ក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ