ចិន សម្រេចលុបចោលគម្រោងជើងហោះហើរ ៤៩ខ្សែរទៅប្រទេសជប៉ុន

បរទេស៖ ចិនបានសម្រេចលុបចោលជើងហោះហើរ ៤៩ ខ្សែទៅកាន់ប្រទេសជប៉ុន ខណៈដែលក្រសួងការបរទេសចិនបានព្រមានពលរដ្ឋរបស់ខ្លួនម្តងទៀតអំពីសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិនខាងមុខនេះដោយសារបញ្ហាសុវត្ថិភាព និងការធានាសន្តិសុខទេសចរ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

យោងតាមការចេញផ្សាយដោយកម្មវិធីទេសចរណ៍ចិន Flight Master បានបង្ហាញថា អត្រានៃការលុបចោល ឬ cancel សំបុត្រយន្តហោះរវាងចិនដីគោក និងជប៉ុន បានឈានកើន ៤២,៧% ហើយនៅក្នុងខែមករា ឆ្នាំ២០២៦នេះ។ មិនត្រឹមតែប៉ុណ្ណោះ កាលវិភាគនៃជើងហោះហើរចំនួន ៤៩ ខ្សែ ដែលគ្រោងទុកក្នុងខែកុម្ភៈ ក៏ត្រូវបានលុបចោលដែរ។ ការលុបចោលនេះប៉ះពាល់ដល់ជើងហោះហើរចំនួន ១១៩ ជើងរវាងអាកាសយានដ្ឋានអន្តរជាតិ Daxing របស់ទីក្រុងប៉េកាំង និងអាកាសយានដ្ឋានអន្តរជាតិ Kansai របស់ទីក្រុងអូសាកា រួមជាមួយ ជើងហោះហើរចំនួន ១៣ ផ្សេងទៀត រវាងអាកាសយានដ្ឋានអន្តរជាតិ Bao’an របស់ទីក្រុងសិនជិន និងអាកាសយានដ្ឋាន New Chitose របស់កោះហុកកៃដូ។ ទន្ទឹមនឹងនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍របស់ចិនរួមមាន Air China, China Eastern និង China Southern Airlines ក៏បានបន្តការផ្លាស់ប្តូរជើងហោះហើរ និងគោលការណ៍សងប្រាក់វិញសម្រាប់ការធ្វើដំណើរទៅជប៉ុនរហូតដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៦ ខណៈដែលកាលពីមុន គោលការណ៍សងប្រាក់វិញ និងការផ្លាស់ប្តូរអាចអនុវត្តបានរហូតត្រឹមថ្ងៃទី ២៨ ខែមីនា តែប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Air China បានប្រកាសថា សំបុត្រយន្តហោះដែលចេញមុនថ្ងៃទី ២៦ ខែមករា និងមានកាលបរិច្ឆេទធ្វើដំណើរចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ២៤ ខែតុលា ជើងហោះហើរទៅ-មកពីប្រទេសជប៉ុន មានសិទ្ធិទទួលបានការផ្លាស់ប្តូរជើងហោះហើរ ឬ ស្នើសុំការសងប្រាក់វិញ។ នេះគឺជាគោលការណ៍ថ្មី និងជាលើកដំបូងរបស់ Air China បើគិតចាប់តាំងពីមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ជុំវិញបញ្ហាពាក់ព័ន្ធជាមួយកោះតៃវ៉ាន់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ។

ជាថ្មីម្ដងទៀត ក្រសួងការបរទេសចិន បានព្រមានដល់ពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងការធ្វើដំណើរទៅលេងប្រទេសជប៉ុនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនាឱកាសចូលឆ្នាំចិនខាងមុខនេះ ក្រោមហេតុផលថា ថ្មីៗនេះ បញ្ហាសន្តិសុខសាធារណៈនៅក្នុងប្រទេសជប៉ុនកាន់តែយ៉ាប់យ៉ឺន ដោយមានឧប្បត្តិហេតុនៃអំពើខុសច្បាប់ និងឧក្រិដ្ឋកម្ម ដោយជាញឹកញាប់ សំដៅលើពលរដ្ឋចិន ដែលធ្វើឲ្យពួកគេប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរ។

សូមជម្រាបថា ជនជាតិចិន គឺជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់ជប៉ុន ដែលមានប្រមាណជិត ៧,៥ លាននាក់ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៥ ឬស្មើនឹង ១ ភាគ ៤ នៃភ្ញៀវទេសចរបរទេសសរុបរបស់ជប៉ុន លើសពីនេះ ជប៉ុន អាចរកចំណូលបានប្រមាណ ៣,៧ ពាន់លានដុល្លារពីភ្ញៀវទេសចរចិននៅក្នុងត្រីមាសទី៣។ យ៉ាងណាមិញ ភាពតានតឹងនៃទំនាក់ទំនងការទូតរវាងចិន​ និង ជប៉ុនបានធ្វើឲ្យចំនួន​ភ្ញៀវ​ទេសចរ​ចិន​ធ្លាក់​ចុះ​ប្រហែល ៤៥% ឬ នៅត្រឹម ៣៣ ម៉ឺននាក់ បើធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ​២០២៤៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *