បរទេស ៖ ក្នុងពេលដែលបណ្តាប្រទេសនានាលើពិភពលោកទើបតែចាប់ផ្តើមដាក់ពាក្យស្នើសុំដំណើរការនូវបច្ចេកវិទ្យាអ៊ីនធឺណេត 5G នៅឡើយនោះ ក្រឡេកទៅមើលប្រទេសចិនឯណោះវិញ កំពុងចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការងារអភិវឌ្ឍន៍បច្ចេកវិទ្យាជំនាន់ថ្មីមួយទៀតគឺ 6G ដែលអាចមានសមត្ថភាពល្បឿនលឿនជាងបច្ចេកវិទ្យា 5G រាប់សិបដង។
កាលពីអំឡុងខែវិច្ឆិកាឆ្នាំ2020 ប្រទេសចិនបានធ្វើការបាញ់បង្ហោះផ្កាយរណបចំនួន 13 គ្រឿង ដែលក្នុងនោះមានផ្កាយរណបដំបូងបំផុតរបស់ពិភពលោកចំនួន1ដែលប្រើប្រាស់សម្រាប់ធ្វើតេស្ត និងសាកល្បងបច្ចេកវិទ្យា 6Gចេញពីស្ថានីយបង្ហោះផ្កាយរណប Taiyuan នៅក្នុងខេត្ត Shanxi។ ក្រៅពីនេះ ផែនការអាទិភាពរបស់ចិនលើកទី14 (2021-2025) គឺការយកចិត្តទុកសំខាន់ទៅលើកិច្ចការងារពង្រឹងបច្ចេកវិទ្យា និងសេដ្ឋកិច្ចដែលមានរួមទាំងផែនការពន្លឿនបច្ចេកវិទ្យា 6G នេះផងដែរ ។
ក្រុមហ៊ុនឯកជនជាច្រើនរបស់ចិនបានក្លាយទៅជាភាគីដ៏សំខាន់នៅក្នុងកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដែលក្នុងនោះមានដូចជា Huawei ជាដើម កំពុងដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា 6G របស់ខ្លួននៅក្នុងប្រទេសកាណាដា ចំណែកឯ Oppo បានប្រកាសពីទុនវិនិយោរហូតដល់ទៅ 50 ពាន់លានយ័ន ឬប្រមាណជា 7.7 ពាន់លានដុល្លារសម្រាប់តែកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D)បច្ចេកវិទ្យាផ្តោតសំខាន់ទៅលើ 6G ផងដែរ។
លើសពីនេះប្រទេសចិនក៏បានប្រើប្រាស់វិស័យឯកជន និងសាធារណៈជាច្រើនផ្សេងទៀតដើម្បីយកមកចូលរួមចំណែកកិច្ចសហប្រតិបត្តិការស្រាវជ្រាវទៅលើបច្ចេកវិទ្យានេះផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ2020 សកលវិទ្យាល័យ Nanyang របស់ប្រទេសសិង្ហបុរី និងសកលវិទ្យាល័យ Osaka របស់ប្រទេសជប៉ុនបានប្រកាសអំពីភាពជោគជ័យក្នុងការផលិតបន្ទះឈីបម្យ៉ាងដែលអាចអនុញ្ញាតឲ្យរលកសញ្ញាទំហំ THz អាចឆ្លងកាត់បានដែលវាត្រូវបានគេដឹងថានឹងត្រូវប្រើប្រាស់សម្រាប់អ៊ីនធឺណេតកម្រិត 6G ។

ទោះបីជាយ៉ាងណាក្តី ចិននឹងមិនធ្វើដំណើរលើផ្លូវនេះតែម្នាក់ឯងឡើយ ដោយក្នុងនោះក្រុមហ៊ុនរបស់អាមេរិកជាច្រើនដូចជា Apple, AT&T និង Google ជាដើមក៏បានចូលរួមសហការគ្នាបង្កើតទៅជាបណ្តាញមួយដែលមានឈ្មោះថា Next G Alliance ផងដែរ ក្នុងគោលបំណងដូចគ្នាគឺការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា 6G រហូតអាចនិយាយបានថា បច្ចេកវិទ្យា 6G នឹងក្លាយទៅជាទីលានប្រយុទ្ធ ប្រកួតប្រជែងគ្នាថ្មីមួយទៀតរវាងមហាអំណាចយក្សចិន និងអាមេរិកនៅពេលអនាគតជាក់ជាមិនខាន។
គួរកត់សម្គាល់ថា មកដល់ពេលនេះនៅមិនមានអ្នកណាម្នាក់ហ៊ានអះអាងថា តើបច្ចេកវិទ្យា 6G នេះ អាចមានសមត្ថភាពប៉ុណ្ណានោះទេ ប៉ុន្តែគេអាចប៉ាន់ស្មានបានថាវានឹងមានទំហំរហូតទៅដល់ Terahetz (THz) ឬប្រហែល 100ដង លឿនជាងបច្ចេកវិទ្យាអ៊ីនធឺណេត 5G ដែលបណ្តាប្រទេសជាច្រើនមិនទាន់បានស្គាល់រសជាតិនៅឡើយផងនោះ។ មានន័យថា វីដេអូដែលយើងមើលក្នុងរយៈពេលជាច្រើនម៉ោង នឹងអាចយកមកដោនឡូតដោយប្រើពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content